
ស្ម័គ្រចិត្តរួមរ័កលើពុំនូកចំប៉ើងជាមួយគ្នា ព្រឹកឡើងអូនប្រាប់ឪពុកប្តឹងបង
ដោយ ៖ វិច្ឆិកា ថ្ងៃទី 13 មករា 2013ម៉ោង 10:46:10
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបាននគរបាលប៉ុស្ថិ៍ឃុំតាគង់ ស្រុកម៉ាឡៃចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃ ១១ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិបល័ង្គ ឃុំតាគង់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាប់ចោទពីបទរួមភេទលើអនីតិជនក្រោមអាយុ១៥ឆ្នាំ ។ ការចាប់ឃាត់ខ្លួនយុវជនសង្ស័យ សមត្ថកិច្ចធ្វើឡើង ក្រោយពីឪពុកខាងស្រីបានមកដាក់ពាក្យបណ្តឹង ។
លោកវរសេនីយ៍ សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា យុវជនសង្ស័យ ឈ្មោះ សៀង ហៃ អាយុ២១ឆ្នាំ កម្មករធ្វើការប្រទេសថៃ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ អ ស ណ អាយុ១៣ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិ ឃុំខាងលើជាមួយគ្នា។
លោកអធិការបានបន្តឲ្យដឹងទៀតថា យុវជនសង្ស័យឈ្មោះ សៀង ហៃ បានឆ្លើយសារ ភាពថា រូបគេពិតជាបានរួមរ័កជាមួយនាង អ ស ណ ពិតប្រាកដមែន ប៉ុន្តែមិនចាប់បង្ខំទេ គឺស្ម័គ្រចិត្តរៀងខ្លួន ។ យុវជនសង្ស័យបន្តទៀតថា រវាងរូបគេនិងនាងអ ស ណ ទើបតែស្គាល់គ្នាទើបតែមានរយៈពេលខ្លីប៉ុណ្ណោះ ។ នៅពេលនោះនាងប្រាប់ថា ខ្លួននាងអាយុ១៨ឆ្នាំហើយ ។ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ មានរាំធុងបាសក្នុងពិធីការកូនអ្នកនៅក្នុងភូមិ ហើយនាង អ ស ណ បានបបួលរូបគេទៅមើល ។ លុះពេលត្រឡប់មកផ្ទះវិញ ពេលដើរចេញពីកន្លែងរាំធុងបាសប្រមាណជិត២០០ម៉ែត្រ ពួកគេស្ម័គ្រចិត្តរួមរ័កជាមួយគ្នានៅលើពុំនូកចំប៉ើង ក្នុងវាលស្រែ ដោយមិនមានការបង្ខិត បង្ខំ ឡើយ ។ ក្រោយពីរួមរ័ករួចខ្លួនប្រាប់នាងថា ស្អែកបងទៅធ្វើការងារប្រទេសថៃ។ លុះព្រឹកឡើងនាងប្រាប់ឪពុក និងសាច់ញាតិ របស់នាងប្តឹងទៅសមត្ថកិច្ចដោយចោទថា រូបគេចាប់នាងរំលោភទោវិញ ។ ចំណែកនាង អ ស ណ ឆ្លើយបំភ្លឺថា ឈ្មោះ សៀង ហៃ បានចាប់បង្ខំនាងចាប់រំលោភបានសម្រេច គ្រាដែលដើរមកដល់កន្លែងស្ងាត់ ។
បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចឃុំតាគង់ បានឲ្យដឹងថា នាង អ ស ណ កន្លងមក គេសង្កេតឃើញមានដៃគូស្នេហាច្រើន នៅក្នុងភូមិ ។ ខាងឪពុកនាង អ ស ណ ប្តឹងចោទទៅលើយុវជនសង្ស័យពីបទរំលោភ សមត្ថកិច្ចចុះធ្វើការស្រាវ ជ្រាវករណីនេះជាការព្រមព្រៀងគ្នា សមត្ថកិច្ចចោទប្រកាន់ពីបទរួមភេទ លើអនីតិជនក្រោម ១៥ឆ្នាំក្នុងមាត្រាលេ៤២។
បច្ចុប្បន្ន យុវជនសង្ស័យនគរបាលស្រុកម៉ាឡៃបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
