
ខណៈម្ចាស់ដេកលក់ប៉ុនប៉ងដុតផ្ទះតែមិនបានសម្រេច
ភ្នំពេញ ៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឮសូរសំឡេងលោកយាយម្នាក់បានស្រែកឆោឡោថា មានអ្នកប៉ុនប៉ងដុតផ្ទះរបស់គាត់ ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរកើតហេតុ នាំគ្នាចេញមក រួចក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ស្រះចកសាកសួរបន្ដ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ឋិតនៅត្រង់ចំណុចផ្ទះលេខ២១៤ ផ្លូវជាតិលេខ៥ ក្រុម២១៧ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ម្ចាស់ផ្ទះឈ្មោះ ហេង សាវន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារចាស់ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឱ្យដឹងថា នៅវេលាកើតហេតុ ម្ដាយរបស់គាត់បានឃើញបុរស ម្នាក់កំពុងឈរនៅមុខផ្ទះរបស់គាត់ ដោយយកសាំងចាក់បំរុងនឹងដុត ភ្លាមនោះគាត់ក៏បានស្រែកឆោឡោឡើង បានធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុចេញមកព័ទ្ធខ្លួនជនសង្ស័យម្នាក់នៅ ក្បែរកន្លែងកើតហេតុប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ស្រះចកសាកសួរបន្ដ ។
គួរបញ្ជាក់ថាផងដែរថា ក្រោយពេលកើតហេតុសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ បានឃើញវត្ថុតាងដែលបន្សល់ទុកមាន កាបូបស្ពាយ១ ទួឡឺវីស១ដើម ដែកកេះ១ សាំង៦ដប ក្នុងនោះចាក់អស់២ដbប៉ុនប៉ងដុងផ្ទះ ៕
