
ចាប់បានឃាតកសម្លាប់ក្មេងនៅពោធិ៍សាត់ប្លន់យកម៉ូតូ
ខេត្ដកណ្ដាល ៖ ជនសង្ស័យជាឃាតក ដែលសម្លាប់ក្មេងម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីប្លន់យកម៉ូតូកាល ពីថ្ងៃទី១៣ ខែមករា នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ត្រូវបាននគរបាលខេត្ដកណ្ដាល សហការ ជាមួយនគរបាលរាជធានីភ្នំពេញ ក្រោម ចំណាត់ការក្រសួងមហាផ្ទៃ ចាប់បាន ឃាតកជាជនសង្ស័យម្នាក់ឈ្មោះ ប៊ុន យ៉េត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិ-ឃុំបារ៉ុង ស្រុកល្វាឯម ខេត្ដកណ្ដាល កាលពីវេលាម៉ោង១៣ថ្ងៃទី១៥ខែមករា ឆ្នាំ២០១៣ ។
ដោយមានកិច្ចសហប្រតិបត្ដិការជា មួយក្រុមគ្រួសារជនសង្ស័យ បុរសជា ឃាតកត្រូវបានចាប់ខ្លួននៅចំណុចភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទីដែលជនសង្ស័យកំពុងលាក់ខ្លួន ។ បច្ចុប្បន្ន បុរសឈ្មោះ ប៊ុន យ៉េត ត្រូវបាននគរបាលក្រសួងមហាផ្ទៃឃុំ ខ្លួនជាបណ្ដោះអាសន្ន ។
លោកវរសេនីយ៍ទោ ស៊ឹង សេងលី នាយការិយាល័យកម្រិតស្រាលនៃស្នង ការដ្ឋាននគរបាលខេត្ដកណ្ដាល បានឱ្យ ដឹងថា បន្ទាប់ពីមានករណីឃាតកម្ម ប្លន់យកម៉ូតូនៅខេត្ដពោធិ៍សាត់ អគ្គស្នងការនគរបាលបានកំណត់មុខសញ្ញា ហើយដឹងថា ជនសង្ស័យជាឃាតកមានទីលំ នៅនៅខេត្ដកណ្ដាល ក៏បានបញ្ជូនសំណុំរឿងនេះឱ្យស្នងការដ្ឋាននគរបាលខេត្ដ កណ្ដាលចាត់វិធានការស្រាវជ្រាវវែក មុខរកឃាតក ។ បន្ទាប់ពីមានកិច្ចសហ ការពីក្រុមគ្រួសារជនសង្ស័យ ទើបនគរ បាលខេត្ដកណ្ដាលសហការជាមួយនគរ បាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញឃាត់ខ្លួនជនសង្ស័យឈ្មោះប៊ុន យ៉េត នៅវេលាម៉ោង១៣ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ នៅភូមិចំការឪឡឹក សង្កាត់កាកាប ។
គួរបញ្ជាក់ថា ក្មេងប្រុសស្រី៣នាក់ បងប្អូនបង្កើតត្រូវឃាតកឈ្មោះ ប៊ុន យ៉េត វាយសម្លាប់ម្នាក់និង២នាក់ទៀតរង របួសធ្ងន់ ខណៈឪពុកម្ដាយនិងបងធំៗ របស់ពួកគេចេញទៅស៊ីឈ្នួលដាំដំឡូង ដោយទុកពួកគេឱ្យនៅចាំផ្ទះ ។
ករណីវាយសម្លាប់ក្មេងដ៏សាហាវ នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
ក្មេងស្រីឈ្មោះ សុទ្ធ តុលា អាយុ១៧ ឆ្នាំ ជាកូនទី៣ ក្នុងគ្រួសារ និងជាបងបង្កើតក្មេងរងគ្រោះ នៅមុខមន្ទីរពេទ្យបង្អែកខេត្ដបានប្រាប់អ្នកយកព័ត៌មាន នគវត្ដឱ្យដឹងថា ប្អូនទាំង៣របស់គេដែល រងគ្រោះ ទី១.ឈ្មោះ សុទ្ធ ចាន្នី ភេទ ស្រី អាយុ១០ឆ្នាំ ជាកូនទី៥ រងរបួសធ្ងន់ ទី២.ឈ្មោះ សុទ្ធ ចាន់ណាក់ ភេទស្រីអាយុ៨ឆ្នាំ ជាកូនទី៦ រងរបួសធ្ងន់ និងទី៣. ឈ្មោះ សុទ្ធ ដែន ភេទប្រុស អាយុ៦ឆ្នាំ ជាកូនពៅ ក្នុងចំណោមបងប្អូន៧នាក់ បានស្លាប់ ។
នាងបានឱ្យដឹងថា ឪពុករបស់នាង ឈ្មោះ សំ សាវឿន អាយុ៤៧ឆ្នាំ និង ម្ដាយឈ្មោះ ឆៃ ចាន់ធឿន អាយុ៤៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុមាន មុខរបរស៊ីឈ្នួលដាំដំឡូងឱ្យក្រុមហ៊ុនចិន មួយនៅក្នុងខេត្ដពោធិ៍សាត់។
នាង សុទ្ធ តុលា បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនៅម៉ោងជាង៦ព្រឹក ឪពុកម្ដាយ ព្រមទាំងបងៗបាននាំគ្នា ទៅស៊ីឈ្នួលដាំដំឡូងឱ្យក្រុមហ៊ុនចិន ដោយបានទុកប្អូនតូចៗទាំង៣នាក់ឱ្យ នៅចាំផ្ទះដូចសព្វដង ។ លុះពេលពួកគេ ត្រឡប់ពីកន្លែងធ្វើការមកហូបបាយថ្ងៃ ត្រង់ដក៏ស្រាប់តែឃើញប្អូនៗទាំង៣ មានស្នាមប្រឡាក់ឈាម និង មាន ភួយគ្របពីលើពួកគេផង។ ដំបូងឡើយ នឹកស្មានថា ពួកគេទាំង៣ដេក តែពេល ឪពុករបស់នាងបើកភួយចេញ ស្រាប់តែ ឃើញប្អូនៗទាំង៣ដេកតំរៀបគ្នាប្រឡាក់ ឈាមពេញខ្លួនប្រាណ ។ នៅពេលនោះ ឪពុកម្ដាយរបស់នាង ព្រោះតែរន្ធត់ និងនឹកស្មានថា ប្អូនៗទាំង៣ស្លាប់ទាំង អស់ ក៏ដួលសន្លប់តែម្ដង ប៉ុន្ដែ ក្រោយ មកទើបដឹងថា ប្អូនស្រី សុទ្ធ ចាន្នី និង សុទ្ធ ចាន់ណាក់ នៅមានដង្ហើម។ ក្រោយ មកទើបមានការភ្ញាក់ផ្អើលនិងដឹកបញ្ជូន ពួកគេទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកពោធិ៍សាត់ ប៉ុន្ដែដោយស្ថានភាព របួសធ្ងន់ធ្ងរ កុមារទាំង២ត្រូវបានបញ្ជូន មកសង្គ្រោះនៅរាជធានីភ្នំពេញ ។
ជនសង្ស័យបានសារភាពថា ខ្លួនបានប្លន់យកម៉ូតូសេ១២៥យកទៅលក់ដើម្បី បានប្រាក់ស៊ីចាយ ។ ពេលនេះនគរបាល កំពុងស្វែងរកម៉ូតូដែលជនសង្ស័យបានយកទៅលក់ ៕
