បាញ់​២​គ្រាប់​ប្លន់​យក​ហុងដា​២០១៣​បាន​សម្រេច​គេចខ្លួន​ដោយ​សុវត្ថិភាព​

ដោយ​ ៖ យឹម សុថាន ថ្ងៃទី 13 មករា 2013ម៉ោង 18:26:46

​ខេត្ដស្វាយរៀង​ ៖​ ជនសង្ស័យ​២​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​មិន​ស្គាល់​ម៉ាក​ បាន​ធ្វើ​សកម្មភាព​ បាញ់​ទៅ​លើ​បុរស​ម្នាក់​ត្រូវ​ចំ​២​គ្រាប់​ ប្លន់​យក​ម៉ូតូ​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ មួយ​គ្រឿង​គេចខ្លួន​ ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​៤​និង​៣​នាទី​រសៀល​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៣​ ខណៈជនរងគ្រោះកំពុងបើកម៉ូតូឌុបក្មួយប្រុសម្នាក់ នៅ​តាម​បណ្ដោយ​ផ្លូវលំ​ ក្នុងភូមិ​ប្រាសាទ​ ឃុំ​ពោធិ​រាជ្យ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដស្វាយរៀង​ ។​

​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ មានឈ្មោះ​ ចាន់​ សា​បឿន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ មាន​ទីលំនៅ​ភូមិ​សំដី​ ឃុំ​ធ្លក​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដស្វាយរៀង​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ មិន​ចាន់​ស្លាក​លេខ​ ត្រូវ​ជនសង្ស័យ​បាញ់​ត្រូវ​២​គ្រាប់​ ចំ​ស្មា​ខាងស្តាំ១​គ្រាប់​ និង​ភ្លៅខាងឆ្វេង១​គ្រាប់​។​ ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្ដសញ្ញាណ​ ក្រោយ​ធ្វើ​សកម្មភាព​ បាន​យក​ម៉ូតូ​ ជន​រង​គ្រោះ​ជិះ​ឡើង​មក​ផ្លូវជាតិ​លេខ​១​គេចខ្លួន​ដោយ​សុវត្ថិភាព​ ៕