​ករណី​រំលោភ​បូក​កើតឡើង​ទៀត​ហើយ​ក្នុង​ប្រទេស​ឥណ្ឌា​

ដោយ​ ៖ ម៉ែវ ​សាធី|ថ្ងៃទី 14 មករា 2013 ម៉ោង 13:55:57

​ប៉ូលិស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១៣​ ខែ​ មក​រា​បាន​ឃាត់ខ្លួន​បុរស​៦​នាក់​ដែល​ ចូលរួម​ប្រព្រឹត្ដ​អំពើ​អានា​ចា​រ្យ​ចាប់​ រំលោភ​ទៅ​លើ​ស្ដ្រី​អ្នកដំណើរ​ម្នាក់​លើ​រថ​ យន្ដ​ក្រុង​ ក្នុង​ពេល​ដែល​ករណី​រំលោភ​ បូក​ទៅ​លើ​និស្សិត​ពេទ្យ​រហូត​ដល់​បាត់​ បង់ជីវិត​នោះ​បង្ក​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ ពី​ប្រជាពលរដ្ឋ​មិន​ទាន់​ស្ងប់ស្ងាត់​ផង​ នោះ​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ចាប់ជំរិត​ កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ នៅ​ពេល​ដែល​ នាង​រង់ចាំ​រថយន្ដក្រុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ ស្វាមី​ភាគ​ខាងជើង​ខេត្ដ​ពុន​ចាប់​ ប្រទេស​ឥណ្ឌា​ ។​ ក្រោយមក​នាង​ត្រូវ​បាន​ ក្រុម​ជនល្មើស​បញ្ជូន​ទៅ​កាន់​ទីក្រុង​ អាម​រី​ស្ដារ​ ដែល​ជា​តំបន់​គ្រប់គ្រង​តាម​ បែប​សាសនា​ SIKH​ ។​ ស្នងការ​ប៉ូលិស​ ទីក្រុង​អាម​រី​ស្ដារ​ លោក​រ៉ា​ចេ​ត​ហ្សា​ន​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ លក់​សំបុត្រ​រថយន្ដ​ និង​បុរស​៥​នាក់​ផ្សេង​ ទៀត​បញ្ជូន​ទៅ​កាន់​ភូមិ​មួយ​ដោយ​មិន​ ដឹង​ទីតាំង​តាម​ម៉ូតូ​ រួច​ប្ដូរ​វេន​គ្នា​រំលោភ​ ម្នាក់​ម្ដងៗ​រហូត​ដល់​គ្រប់​គ្នា​ទើប​នាំ​នាង​ មក​ដាក់​នៅ​ខាងក្រៅ​ភូមិ​ដែល​ស្វាមី​ របស់​នាង​រស់នៅ​នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​ មក​រា​ ឆ្នាំ​២០១៣​ ។​

​ស្នងការ​ប៉ូលិស​ទីក្រុង​អាម​រី​ស្ដារ​បន្ដ​ ឱ្យ​ដឹង​ទៀត​ថា​ ជនជាប់ចោទ​៦​នាក់​ត្រូវ​ បាន​ឃាត់ខ្លួន​ ដោយ​រង​ការ​ចោទប្រកាន់​ ពី​បទ​រំលោភ​ទៅ​លើ​ស្ដ្រី​វ័យ​២៩​ឆ្នាំ​ម្នាក់​ នា​យប់​ថ្ងៃ​ទី​១១​ ខែមករា​ ហើយ​ពេល​ នេះ​ប៉ូលិស​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ បុរស​ទី​៧​ដែល​បាន​ចូលរួម​សប្បាយ​ជា​ មួយ​គ្នា​នោះ​ដែរ​ ។​ ប៉ូលិស​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពេល​ ត្រូវ​បាន​ចាប់ជំរិត​ ជន​រង​គ្រោះ​ត្រូវ​ បុរស​ល្មោភកាម​ទាំង​៧​នាក់​ផ្លាស់​ប្ដូរ​គ្នា​ រំលោភ​ម្នាក់​ម្ដងៗ​ពេញ​មួយ​យប់​ ។​ ដល់​ ព្រឹក​ថ្ងៃ​បន្ទាប់​មក​ ជន​ល្មោភកាម​ទាំង​ នោះ​ក៏​បាន​ដោះ​លែង​នាង​នៅ​ក្បែរ​ផ្ទះ​ ស្វាមី​ ហើយ​នាង​បាន​រៀបរាប់​ទាំងស្រុង​ ពី​ការ​ឈឺចាប់​ តក់ស្លុត​ដែល​ត្រូវ​បុរស​ ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​ផ្លូវភេទ​នោះ​។​

​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​អាច​ សន្និដ្ឋាន​បាន​ពី​កម្រិត​នៃ​ការ​រង​របួស​ របស់​ជន​រង​គ្រោះ​នោះ​នៅឡើយ​ ។​ ការ​ រំលោភ​ផ្លូវភេទ​បូក​ជា​លើក​ទី​២​នេះ​បាន​ ធ្វើ​ឱ្យ​ពលរដ្ឋ​ឥណ្ឌា​កាន់តែ​ខឹងសម្បា​ដូច​ ករណី​ដែល​បាន​កើតឡើង​ទៅ​លើ​និស្សិត​ វ័យ​២៣​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​ ២០១២​ នៅ​ទីក្រុង​ញូ​វ​ដេ​លី​បណ្ដាល​ឱ្យ​ បាត់បង់​ជីវិត​ក្រោយ​បញ្ជូន​ទៅ​ព្យាបាល​ នៅ​ក្នុង​សិង្ហ​បុរី​ ។​

​សកម្មភាព​រំលោភ​ផ្លូវភេទ​តែងតែ​ កើតឡើង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ប្រទេស​ ឥណ្ឌា​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​សិប​ពាន់​នាក់​នាំ​ គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ​បង្កើន​ ច្បាប់​ដាក់ទោស​ដល់​ជនល្មើស​ឱ្យ​ធ្ងន់​ បំផុត​ និង​បង្កើន​ការ​ការពារ​នៅ​គ្រប់​ ទិស​ទី​ ពិសេស​គឺ​នៅ​ពេល​យប់​ ។​

​នៅ​ពេល​ដែល​ករណី​រំលោភ​បូក​ទាំង​ ពីរ​លើក​ខាងលើ​កំពុង​ក្លាយជា​ប្រធានបទ​ ក្ដៅ​គគុក​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ចាប់​ បាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​នោះ​ ពេល​នេះ​ក៏​បាន​កើត​នូ​រឿងរ៉ាវ​ដ៏​សោក​ សង្រេង​របស់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ដែល​ ត្រូវ​រំលោភ​ហើយ​សម្លាប់​ចោល​យ៉ាង​ សាហាវព្រៃផ្សៃ​ ។​

​សារព័ត៌មាន​ Press​ Trust​ of​ India​ បាន​ផ្សព្វផ្សាយ​ថា​ ប៉ូលិស​បាន​ឃាត់ខ្លួន​ បុរស​វ័យ​៣៥​ឆ្នាំ​ដោយ​រង​ការ​ចោទ​ប្រ​-​កាន់​ពី​បទ​រំលោភ​សម្លាប់​ទៅ​លើ​ក្មេង​ស្រី​ វ័យ​៩​ឆ្នាំ​ម្នាក់​ ។​ ប៉ូលិស​បានឱ្យ​ដឹង​ថា​ ជនល្មើស​បាន​ចាប់​ក្មេង​ស្រី​តាំងពី​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០១២​មក​ម្ល៉េះ​នៅ​ក្នុង​សឺ​ឌី​ រដ្ឋ​មហា​រ៉ា​ស្ដារ​ ។ ក្រោយ​ពេល​រំលោភ​ ហើយ​សម្លាប់​ ជនល្មើស​ក៏​បាន​នាំ​យក​ សាកសព​ទៅ​បោះចោល​នៅ​ក្បែរ​ស្ថានីយ​ រថភ្លើង​រហូត​ដល់​យប់​ថ្ងៃ​ទី​១១​ ខែមករា​ ទើប​គេ​រក​ឃើញ​សាកសព​កុមារី​រង​ គ្រោះ​នោះ​ ។​

​សារព័ត៌មាន​ដដែល​នោះ​បាន​បញ្ជាក់​ ទៀត​ថា​ ជនល្មើស​ទើបតែ​បាន​ដោះ​លែង​ ចេញពី​គុក​កាលពី​ខែឧសភា​ ឆ្នាំ​២០១២​ ក្រោយ​បញ្ចប់​ទោស​ពី​បទ​រំលោភ​និង​ សម្លាប់​មនុស្ស​ដែល​ជា​កុមារី​ម្នាក់​ផ្សេង​ ទៀត​នោះ​ ។​ ពេល​នោះ​ជនល្មើស​ជាប់​ គុក​១៧​ឆ្នាំ​ ប៉ុន្ដែ​ក្រោយមក​ថយ​ចុះ​ត្រឹម​ ១០​ឆ្នាំ​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​ក្រោយ​ចេញពី​គុក​ មិន​បាន​ប៉ុន្មាន​ខែ​ក៏​បាន​នឹកឃើញ​ផ្លូវ​ ចាស់​ដែល​ខ្លួន​ធ្លាប់​ដើរ​ជា​ថ្មី​ម្ដងទៀត​ ។​

​ករណី​រំលោភ​ជា​បន្ដបន្ទាប់​គឺជា​ សញ្ញា​ប្រកាស​អាសន្ន​មួយ​នៅ​ក្នុង​ប្រ​-​ ទេស​ឥណ្ឌា​ ។​ តាម​មជ្ឈមណ្ឌល​ថែរក្សា​ ឯកសារ​បទល្មើស​ជាតិ​ឥណ្ឌា​បានឱ្យ​ដង​ថា​ មាន​តែ​២៦​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ ចំណោម​២៤២០៦​ករណី​ ដែល​បាន​កត់​ ត្រាទុក​នៅ​ក្នុង​ឆ្នាំ​២០០៦​ស្ដី​ពី​បទល្មើស​ ផ្លូវភេទ​ ។​ តាម​ក្រុម​ការពារ​សិទ្ធិ​ស្ដ្រី​នៅ​ ឥណ្ឌា​បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​២៥​ នាទី​ គឺ​មាន​ស្ដ្រី​ម្នាក់​ត្រូវ​គេ​រំលោភ​ផ្លូវ​ ភេទ​ ប៉ុន្ដែ​មាន​តែ​១​ភាគ​១០​ប៉ុណ្ណោះ​ ដែល​បាន​ចេញ​របាយការណ៍​ ។​

​ប្រព័ន្ធ​ច្បាប់​នៅ​ឥណ្ឌា​ត្រូវ​បាន​គេ​ ចាត់​ទុក​ថា​មាន​ប្រតិកម្ម​យឺតយ៉ាវ​ទៅ​ លើ​បទល្មើស​រំលោភ​ផ្លូវភេទ​ ។​ តាម​ របាយការណ៍​របស់​ Indian​ Express​ នៅ​រដ្ឋ​ ប្រា​ដែ​ស​ នា​ពេល​កន្លង​មក​ថ្មីៗ​ ជនល្មើស​បាន​ចាប់​និស្សិត​ស្រី​ម្នាក់​ឡើង​ លើ​រថយន្ដក្រុង​រំលោភ​តែ​ម្ដង​ ប៉ុន្ដែ​មិន​ ត្រូវ​បាន​ផ្ដន្ទាទោស​នោះ​ឡើយ​ គ្រាន់តែ​ដកហូត​ប័ណ្ណបើកបរ​ប៉ុណ្ណោះ​ ។​

​ករណី​រំលោភ​ផ្លូវភេទ​នៅ​ទីក្រុង​ញូ​វ​ ដេ​លី​ និង​ពុន​ចាប់​នា​ពេល​កន្លង​មក​ថ្មីៗ​ នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ បាន​ដាក់​សំណួរ​សួរ​ថា​ ហេតុ​អ្វី​បានជា​ ប៉ូលិស​មើល​រំលង​មិន​ត្រួតពិនិត្យ​ឱ្យ​បាន​ តឹងតែង​នូវ​រថយន្ដ​ដែល​ធ្វើ​ដំណើរ​នា​ ពេល​យប់​ ។​

​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១២​ មាន​ ព័ត៌មាន​ផ្សព្វផ្សាយ​ថា​ ស្ដ្រី​វ័យ​១៧​ឆ្នាំ​ ត្រូវ​បាន​គេ​ចាប់រំលោភ​បូក​ ហើយ​នាង​ បាន​ត្រឹមតែ​ព្យាយាម​ធ្វើ​អត្ដឃាត​ប៉ុណ្ណោះ​ ក្រោយមក​ប៉ូលិស​ព្យាយាម​បញ្ចុះបញ្ចូល​ នាង​ឱ្យ​បោះបង់​ការ​ប្ដឹងផ្ដល់​ជា​ថ្នូរ​នឹង​ការ​ សង​ប្រាក់​ជំងឺ​ចិត្ដ​ និង​រៀប​ការ​ជាមួយ​ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ដែល​ចូល​ រួម​រំលោភ​នាង​នោះ​ ៕