ពេលវេលា​ដ៏​សំខាន់​ចុង​ក្រោយ​សម្រាប់​លា​សម្ដេចឪ​ សម្ដេច​តា​ ​គឺ​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ដែល​នឹង​មាន​ភ្ញៀវ​អន្ដរជាតិ​ចូលរួម​ជា​ច្រើន​

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 14 មករា 2013ម៉ោង 16:23:01

​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ មន្ដ្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រាជ​ ធានី​ភ្នំពេញ​មេត្ដា​យោគយល់​ ដោយសារ​ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​ នឹង​មាន​ ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ ព្រះ​បិតា​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ​ ។​ សេចក្ដី​អំពាវនាវ​របស់​សម្ដេច​តេ​ជោ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៣​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​ ។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​មាន​ ប្រសាសន៍​ថា​ ភ្ញៀវ​បរទេស​នឹង​មក​កាន់​ ព្រះរាជាណាចក្រ​កម្ពុជា​ក៏​មាន​ចំនួន​ ច្រើន​ ដូច​ជា​មាន​ថ្នាក់​ជា​នាយក​រដ្ឋមន្ដ្រី​,​ ប្រធានាធិបតី​,​ ប្រធាន​សភា​ និង​ជា​ថ្នាក់​ ព្រះ​អម្ចាស់​...​។​ នៅ​ពេល​នោះ​ក៏​នឹង​មាន​ ភ្ញេ្ញ​ៀ​វ​ច្រើន​ ហើយ​ក៏​ត្រូវ​មានការ​រក្សា​ សន្ដិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ហ្មត់ចត់​ផង​ដែរ​ ។​ ដូច្នេះ​សូម​ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មេត្ដា​ យោគយល់​ ដោយនៅ​កន្លែង​ខ្លះ​មានការ​ បិទផ្លូវ​មួយ​ចំនួន​ ។​

​ការ​រៀបចំ​នេះ​គឺ​បង្ហាញ​នូវ​ការ​គោរព​ ព្រះ​បិតា​ជាតិ​របស់​យើង​ ដែល​នឹង​ត្រូវ​ លា​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ។​ នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ គឺជា​ថ្ងៃ​ ចាប់ផ្ដើម​ដង្ហែ​ព្រះ​បរមសព​ចាក​ចេញពី​ ក្នុង​ព្រះ​បរមរាជវាំង​ ហើយ​ដែល​នៅ​ពេល​ នោះ​ក៏​មានការ​បាញ់កាំភ្លើង​ធំ​ចំនួន​១០១​ ណាត់​ បាញ់​លើក​ទី​២​នៅ​ពេល​ព្រះ​បរម​ សព​ត្រូវ​រំកិល​ចូល​ទៅ​តម្កល់​លើ​ព្រះ​មេរុ​ មួយ​សា​ទៀត​ ។​ បាញ់​លើក​ទី​៣​ គឺ​នៅ​ ពេល​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ និង​បាញ់​មួយ​ដង​ចេញ​៣​គ្រាប់​ ។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​នេះ​ គឺជា​ ការ​រៀបចំ​ក្នុង​ទំហំ​ធំ​ សូម​ប្រជាពលរដ្ឋ​ មេត្ដា​រក្សា​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ ហើយ​ ការ​ផ្សាយ​បន្ដ​ផ្ទាល់​នឹង​មាន​ដាក់​ទូរទស្សន៍​ នៅ​តាម​កន្លែង​ដែល​បាន​គ្រោងទុក​ ។​

​ភ្ញៀវ​ជាន់ខ្ពស់​នឹង​ចាប់​មក​ដល់​នៅ​ថ្ងៃ​ ទី​៣​ ខែកុម្ភៈ​ជា​បណ្ដើរៗ​ និង​នៅ​មិន​ទាន់​ សរុប​ឱ្យ​ដឹង​អំពី​ចំនួន​ភ្ញៀវ​ដែល​ឆ្លើយ​តប​ នឹង​ការ​អញ្ជើញ​មក​នោះ​ទេ​ គឺ​ត្រូវ​រៀបចំ​ រក្សា​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ក្នុង​ពិធី​ថ្វាយ​ ព្រះ​ភ្លើង​ផង​ ដើម្បី​ជា​ការ​តបស្នង​សង​ គុណ​ចំពោះ​រាជ​ព្រះ​គុ​ណូ​ប​ការ​គុណ​ដ៏​ធំ​ របស់​ព្រះ​អង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ បារាំង​មក​ជូន​ជាតិ​មាតុភូមិ​ ក៏​ដូច​ជា​ ការ​កសាង​ប្រទេស​នៅ​ក្នុង​ដំណ​កា់​កាល​ សង្គមរាស្ដ្រនិយម​ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៥៤​ ដល់​ឆ្នាំ​១៩៧០​ ។​ បន្ដ​មក​ទៀត​ ព្រះ​អង្គ​បាន​រួម​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ របស់​ព្រះ​អង្គ​ក៏​ដូច​ជា​ការ​បង្រួបបង្រួម​ ជាតិ​ ហើយ​ដែល​នៅ​ក្នុង​ដំណាក់កាល​ មួយ​តួអង្គ​ដ៏​សំខាន់​នៃ​ការ​ចរចា​ពិភាក្សា​ ដើម្បី​ទម្លុះទម្លាយ​ភាព​ទាល់ច្រក​ទាំង​ ឡាយ​នាំ​ឆ្ពោះទៅ​ដល់​ការ​ចុះហត្ថលេខា​ នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ ។​ ដូច្នេះ​ស្នា​ព្រះ​ហស្ដ​របស់​ព្រះ​អង្គ​ធំ​ណាស់​ ដែល​យើង​ប្រារឰ​ដើម្បី​ឆ្លើយ​តប​ក្នុង​ឋានៈ​ជា​កូន​ ជា​ ចៅ​ ចៅទួត​ដ៏​កតញ្ញូ​ ។​

​សម្ដេច​តេ​ជោ​សូម​អំពាវនាវ​ដល់​ បណ្ដា​ទូរទស្សន៍​ និង​ផ្នែក​រង្គសាល​នានា​ នៅ​ក្នុង​ថ្ងៃ​នៃ​ការ​កាន់ទុក្ខ​ សូម​មេត្ដា​ ផ្អាក​ការ​ផ្សាយ​រាំរែក​នៅ​ក្នុង​រយៈពេល​ នេះ​ ។​ មិនយូរ​ទេ​ពេលវេលា​ សូម​មេត្ដា​យោគយល់​ ។​ នៅ​ក្នុង​ចន្លោះ​ថ្ងៃ​ទី​១​ ដល់​ ថ្ងៃ​ទី​៧​ គឺជា​ដំណាក់កាល​នៃ​ការ​កាន់ទុក្ខ​ ដូច្នេះ​កម្មវិធី​វិទ្យុ​ទាំង​ប៉ុន្មាន​ ត្រូវ​ផ្អាក​ សិន​នៅ​ក្នុង​រយៈពេល​នេះ​ ។​ មិន​ខ្វះ​ទេ​ពេលវេលា​ យើង​មាន​ឪពុក​ មាន​ជីតា​ ជីតា​ទួត​តែ​មួយ​ទេ​ ដែល​ត្រូវ​រៀបចំ​ ប្រារឰ​ពិធី​លាគ្នា​ចុង​ក្រោយ​ ដែល​ត្រូវ​ គោរព​កាន់ទុក្ខ​ក្នុង​រយៈពេល​១​សបា្ដហ៍​ ។​ ព្រោះ​សារាចរ​បាន​ណែនាំ​ហើយ​ សូ​ម្បី​ សហរដ្ឋអាមេរិក​ដែល​ត្រូវធ្វើ​សកម្មភាព​ យុវជន​ក្នុង​ការ​ប្រឆាំង​អំពើ​ហិង្សា​ ដែល​ត្រូវធ្វើ​នៅ​ខេត្ដស្ទឹងត្រែង​ ដែល​ចំ​ថ្ងៃ​ ដែល​ត្រូវ​ត្រៀម​រៀបចំ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ បរមសព​ចំ​ថ្ងៃ​ដែល​កាន់ទុក្ខ​ សំណូមពរ​ ទៅ​សហរដ្ឋអាមេរិក​គេ​ក៏​បាន​កែសម្រួល​ លើក​ថ្ងៃ​ធ្វើ​ទៅ​ថ្ងៃក្រោយ​វិញ​ ។​

​ការ​ឆ្លើយ​តប​សម្រាប់​យើង​ទាំងអស់​គ្នា​ ដែល​កូនចៅ​ជំនាន់​ក្រោយ​ដែល​បាន​ ទទួលផល​ប្រយោជន៍​ពី​ឯករាជ្យ​ពី​សន្ដិភាព​ នៅ​សម័យ​មុន​ ហើយ​និង​ដំណាក់​ក្រោយ​ នេះ​ដែល​យើង​ត្រូវ​លះបង់​ជូន​ព្រះ​វររាជ​ បិតា​ជាតិ​របស់​យើង​ ៕