គេ​ភ្ជង់​ប្លន់​រថយន្ដ​បាត់​អស់​ជិត​៤​ខែ​ស្រាប់តែ​ប្រទះ​ឃើញ​បើក​កាត់មុខ​

ដោយ​ ៖ អារុណរះ|ថ្ងៃទី 15 មករា 2013 ម៉ោង 13:46:38

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​ជា​ម្ចាស់​រថយន្ដ​ម៉ាក​កាម​រី​ឆ្លាម​ស៊េរី​ ៩៨​ បាន​ទូរស័ព្ទ​ទៅ​កាន់​សមត្ថកិច្ច​នគរ​ បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ជួយ​អន្ដរាគមន៍​និង​ស្ទាក់​ចាប់​ជន​ដែល​បើករថយន្ដ​ របស់​គាត់​ ដែល​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​ សកម្មភាព​វាយ​និង​ភ្ជង់​គាត់​យក​ទៅ​បាត់​ ជិត​៤​ខែ យ​ស្រាប់តែ​ប្រទះ​ឃើញ​ជិះ​ នៅ​លើ​បណ្ដោយ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​បាន​និយាយ​ឱ្យ​ដឹង​ថា​ គាត់​បាន​ឈប់​ម៉ូតូ​នៅ​មុខ​សណ្ឋាគារ​ ភ្នំពេញ​ ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ រថយន្ដ​របស់​ខ្លួន​ដែល​បាត់​នោះ​ត្រូវ​បាន​ បុរស​ម្នាក់​កំពុង​តែ​បើក​ ក៏​រាយការណ៍​ ទៅ​កាន់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​ឱ្យ​ជួយ​អន្ដរាគមន៍​ក្នុង​ករណី​ នេះ​រហូត​ឃាត់​បាន​នៅ​ក្នុងភូមិ​សាស្ដ្រ​ ខណ្ឌទួលគោក​ម្ដុំ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ (​ពេទ្យ​លោកសង្ឃ​)​យក​ទៅ​កាន់​ស្នងការ​ ដ្ឋា​ន​ភ្លាមៗ​ដើម្បី​ចាត់ការ​និង​ស្រាវជ្រាវ​ រក​ជន​ដែល​ប្រព្រឹត្ដ​បទល្មើស​នោះ​ ។​

​លោក​ចឹ​ង​ កុសល​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ ដែល​មានមុខរ​បរជា​អ្នក​រត់​តាក់​ ស៊ី​ មាន​ទីលំនៅ​ស្រុក​ខ្សាច់កណ្ដាល​ ខេត្ដ​ កណ្ដាល​ និង​ជា​ម្ចាស់​រថយន្ដ​កាម​រី​ឆ្លាម​ ស៊េរី​៩៨​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​ លេខ​ ភ្នំពេញ​ 2G-4575​ បាន​និយាយ​ឱ្យ​ ដឹង​ថា​ រថយន្ដ​របស់​គាត់​នេះ​ត្រូវ​បាន​ជន​ ល្មើស​វាយ​និង​ភ្ជង់​ប្លន់​យក​ទៅ​បាត់​ជិត​៤​ ខែ​ ទើបតែ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​១៤​ ខែ​ មក​រា​ ឆ្នាំ​២០១៣​ប៉ុណ្ណោះ​ ។​ លោក​បាន​ បន្ដ​ទៀត​ថា​ កាល​ណោះ​មាន​បុរស​៣​នាក់​ បាន​ជួល​រថយន្ដ​របស់​គាត់​ឱ្យ​ដឹក​ចេញពី​ ភ្នំពេញ​ ទៅ​កាន់​ខេត្ដកំពង់ចាម​ ហើយ​ក៏​ បាន​ត្រឡប់​មក​វិញ​ចូល​ភ្នំពេញ​ តែ​ធ្វើ​ ដំណើរ​មក​ដល់​ចំណុច​ដី​ឡូត៍​វាល​មួយ​ ជិត​កំ​បូល​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពួក​ គេ​ក៏​បាន​ធ្វើ​សកម្មភាព​យក​អាវុធ​ខ្លី​ភ្ជង់​និង​វាយ​គាត់​បណ្ដាល​ឱ្យ​រង​របួស​ ហើយ​ យក​រថយន្ដ​នេះ​គេច​ទៅ​បាត់​ ។​

​បុរស​ជា​ម្ចាស់​រថយន្ដ​ខាងលើ​នេះ​បាន​ ឱ្យ​ដឹង​ថា​ បន្ទាប់​មក​គាត់​ក៏​បាន​ធ្វើ​ពាក្យ​ បណ្ដឹង​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ដើម្បី​តម្កល់​ទុក​ផង​ដែរ​ ហើយ​ក៏​មិន​ នឹក​ស្មានថា​រថយន្ដ​នេះ​អាច​រក​ឃើញ​វិញ​ នោះ​ទេ​ ។​ លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ជនល្មើស​បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​វេលា​ ម៉ោង​ជិត​១២​យប់​ ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​ ២០១២​ ។​

​ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាង​ លើ​នេះ​បុរស​អ្នក​បើករថយន្ដ​ដែល​សង្ស័យ​ នោះ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​និង​សួរនាំ​ តែ​ បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ ថា​ ជន​ដែល​បើករថយន្ដ​របស់​ជន​រង​ គ្រោះ​នេះ​ក៏​ជា​ជន​រង​គ្រោះ​ដែរ​ គឺ​គាត់​ បាន​ទិញ​រថយន្ដ​នោះ​ពី​អ្នក​ផ្សេង​ តែ​ក្នុង​ តម្លៃ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ហើយ​ ករណី​នេះ​ដែរ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ​កំពុង​បើក​ប្រតិបត្ដិការ​ធ្វើការ​ ស្រាវជ្រាវ​ដើម្បី​រកមុខ​អ្នក​ដែល​ប្រព្រឹត្ដ​ ក្នុង​ករណី​ប្លន់​រថយន្ដ​នេះ​ ៕