
ញូវដេលីជាទីក្រុងគ្រោះថ្នាក់បំផុតសម្រាប់ស្ដ្រី
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 15 មករា 2013ម៉ោង 14:12:43
តុលាការកំពូលឥណ្ឌាបានប្រកាសថា ជីវិតរស់នៅក្នុងទីក្រុងញូវដេលីកាន់តែ គ្រោះថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ ស្ដ្រី ។តុលាការកំពូលឥណ្ឌាបានប្រកាសថា ស្ដ្រីរស់នៅទីក្រុងញូវដេលីតែងតែក្លាយ ជាជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ ។ នៅក្នុងការស៊ើបអង្កេតស្ដីពីការរំលោភ បូកទៅលើនិស្សិតពេទ្យស្រីវ័យ២៣ឆ្នាំ នាពេលកន្លងមកថ្មីៗ តុលាការបាន បញ្ជាក់ថា នោះមិនមែនតែករណីតែ មួយគត់នោះឡើយ ។
បច្ចុប្បន្ន រដ្ឋាភិបាលទីក្រុងញូវដេលី កំពុងតែព្រួយបារម្ភពីអសន្ដិសុខក្នុងសង្គម ពិសេសគឺស្ដ្រីដែលរស់នៅមិន បានសុខសាន្ដនៅឡើយ តែងតែព្រួយ បារម្ភជាប់ជានិច្ចពេលធ្វើដំណើរទៅណា មកណា ។
ក្រោយការរំលោភផ្លូវភេទទៅលើ និស្សិតស្រីវ័យ២៣ឆ្នាំ និងធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១២ធ្វើឱ្យពលរដ្ឋឥណ្ឌាទាំងមូលបាន នាំគ្នាក្រោកឈរឡើងធ្វើបាតុកម្មទាម ទាររដ្ឋាភិបាលត្រូវតែដាក់ទោសឱ្យបាន ធ្ងន់បំផុតដល់ជនល្មើសដែលប្រព្រឹត្ដ អំពើអានាចារលើស្ដ្រីភេទ និងមានវិធាន ការការពារស្ដ្រីគេចផុតពីអំពើឃោរឃៅ ទាំងនោះ ។
ក្រោយពេលដែលមានហេតុការណ៍ ចាប់រំលោភលើស្ដ្រីភេទកើតឡើងជា ញឹកញាប់នៅក្នុងទីក្រុងដែលជាបេះដូង នៃប្រទេសឥណ្ឌាបានធ្វើឱ្យស្ដ្រីជាច្រើន នៅជុំវិញពិភពលោកមានបំណងទៅ កម្សាន្ដនៅទីនោះក៏មានការរុញរាផង ដែរ ។ សកម្មភាពរំលោភបំពាននឹងធ្វើ ឱ្យឥណ្ឌាបាត់បង់ចំណូលជាច្រើនពីវិស័យ ទេសចរណ៍ដោយអ្នកខ្លះមានគម្រោងទៅ កាន់ឥណ្ឌា ក៏ត្រូវបានលុបចោល ។
គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ការរំលោភបំពានផ្លូវភេទស្ដ្រីកើតឡើង ផ្ទួនៗគ្នា ។ បន្ទាប់ពីបុរស៦នាក់ចាប់ រំលោភនិស្សិតពេទ្យម្នាក់ និងវាយដំលើ រាងកាយនាង រួមទាំងមិត្ដប្រុសនាងនោះ មិនទាន់ទាំងស្ងបស្ងាត់ផងក៏មានករណី រំលោភបូកជាលើកទីពីរ ដោយមាន បុរសរហូតដល់៧នាក់ចាប់រំលោភនារី ម្នាក់ពេញមួយយប់ នៅពេលដែលនាង ចាំជិះរថយន្ដក្រុងទៅផ្ទះស្វាមីរបស់ខ្លួន ។ ពេលនោះអ្នកបើកបររថយន្ដក្រុង្ប ព្រូ ឡាន និងអ្នកដំណើរ៥នាក់ផ្សេងទៀត ក៏ បានចូលដៃគ្នាចាប់ស្ដ្រីរូបនោះទៅកាន់ កន្លែងផ្សេងប្ដូរវេនគ្នារំលោភពេញមួយ យប់ មុនពេលយកនាងទៅដាក់នៅក្នុង ដែលស្វាមីរបស់នាងរស់នៅ ។
សកម្មភាពរំលោភបំពានផ្លូវភេទ នៅឥណ្ឌាកើតឡើងច្រើនជាងគេបំផុត នៅលើពិភពលោក ។ តាមតួលេខរបស់ អង្គការការពារស្ដ្រីបានឱ្យដឹងថា ករណីរំលោភជាបន្ដបន្ទាប់គឺជា សញ្ញាប្រកាសអាសន្នមួយនៅក្នុងប្រ- ទេសឥណ្ឌា ។ ក្នុងរយៈពេល២៥នាទី គឺមានស្ដ្រីម្នាក់ត្រូវគេរំលោភផ្លូវភេទ ប៉ុន្ដែមានតែ១ភាគ១០ប៉ុណ្ណោះ ដែលបានចេញរបាយការណ៍ ។
ប្រព័ន្ធច្បាប់នៅឥណ្ឌាត្រូវបានគេ ចាត់ទុកថាមានប្រតិកម្មយឺតយ៉ាវទៅ លើបទល្មើសរំលោភផ្លូវភេទ ។ តាម របាយការណ៍របស់ ីនដិាន ខែផរសេស នៅរដ្ឋ ប្រាដែស នាពេលកន្លងមកថ្មីៗ ជនល្មើសបានចាប់និស្សិតស្រីម្នាក់ឡើង លើរថយន្ដក្រុងរំលោភតែម្ដង ប៉ុន្ដែមិន ត្រូវបានផ្ដន្ទាទោសនោះឡើយ គ្រាន់តែ ដកហូតប័ណ្ណបើកបរប៉ុណ្ណោះ ។
ករណីរំលោភផ្លូវភេទនៅទីក្រុងញូវ ដេលីនិងរដ្ឋពុនចាប់នាពេលកន្លងមកថ្មីៗ នេះបានធ្វើឱ្យក្រុមសកម្មជនសិទ្ធិមនុស្ស បានដាក់សំណួរសួរថា ហេតុអ្វីបានជា ប៉ូលិសមើលរំលងមិនត្រួតពិនិត្យឱ្យបាន តឹងតែងនូវរថយន្ដដែលធ្វើដំណើរនា ពេលយប់ ។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ មាន ព័ត៌មានផ្សព្វផ្សាយថា ស្ដ្រីវ័យ១៧ឆ្នាំ ត្រូវបានគេចាប់រំលោភបូក ហើយនាង បានត្រឹមតែព្យាយាមធ្វើអត្ដឃាតប៉ុណ្ណោះ ក្រោយមកប៉ូលិសព្យាយាមបញ្ចុះបញ្ចូល នាងឱ្យបោះបង់ការប្ដឹងផ្ដល់ជាថ្នូរនឹងការ សងប្រាក់ជំងឺចិត្ដ និងរៀបការជាមួយ បុរសម្នាក់ក្នុងចំណោមបុរសដែលចូល រួមរំលោភនាងនោះ ៕
