​ញូ​វ​ដេ​លី​ជាទី​ក្រុង​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ដ្រី​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 15 មករា 2013ម៉ោង 14:12:43

​តុលាការ​កំពូល​ឥណ្ឌា​បាន​ប្រកាស​ថា​ ជីវិត​រស់នៅ​ក្នុង​ទីក្រុង​ញូ​វ​ដេ​លី​កាន់តែ​ គ្រោះថ្នាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សម្រាប់​ ស្ដ្រី​ ។​តុលាការ​កំពូល​ឥណ្ឌា​បាន​ប្រកាស​ថា​ ស្ដ្រី​រស់នៅ​ទីក្រុង​ញូ​វ​ដេ​លី​តែងតែ​ក្លាយ​ ជា​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវភេទ​ ។​ នៅ​ក្នុង​ការ​ស៊ើបអង្កេត​ស្ដី​ពី​ការ​រំលោភ​ បូក​ទៅ​លើ​និស្សិត​ពេទ្យ​ស្រី​វ័យ​២៣​ឆ្នាំ​ នា​ពេល​កន្លង​មក​ថ្មីៗ​ តុលាការ​បាន​ បញ្ជាក់​ថា​ នោះ​មិនមែន​តែ​ករណី​តែ​ មួយ​គត់​នោះ​ឡើយ​ ។​

​បច្ចុប្បន្ន​ រដ្ឋាភិបាល​ទីក្រុង​ញូ​វ​ដេ​លី​ កំពុង​តែ​ព្រួយបារម្ភ​ពី​អសន្ដិសុខ​ក្នុង​សង្គម​ ពិសេស​គឺ​ស្ដ្រី​ដែល​រស់នៅ​មិន​ បាន​សុខសាន្ដ​នៅឡើយ​ តែងតែ​ព្រួយ​ បារម្ភ​ជាប់​ជា​និច្ច​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​ មក​ណា​ ។​

​ក្រោយ​ការ​រំលោភ​ផ្លូវភេទ​ទៅ​លើ​ និស្សិត​ស្រី​វ័យ​២៣​ឆ្នាំ​ និង​ធ្វើ​ទារុណកម្ម​ យ៉ាង​សាហាវព្រៃផ្សៃ​នា​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០១២​ធ្វើ​ឱ្យ​ពលរដ្ឋ​ឥណ្ឌា​ទាំងមូល​បាន​ នាំ​គ្នា​ក្រោកឈរ​ឡើង​ធ្វើ​បាតុកម្ម​ទាម​ ទារ​រដ្ឋាភិបាល​ត្រូវ​តែ​ដាក់ទោស​ឱ្យ​បាន​ ធ្ងន់​បំផុត​ដល់​ជនល្មើស​ដែល​ប្រព្រឹត្ដ​ អំពើ​អានា​ចារ​លើ​ស្ដ្រីភេទ​ និង​មាន​វិធាន​ ការ​ការពារ​ស្ដ្រី​គេច​ផុត​ពី​អំពើ​ឃោរឃៅ​ ទាំងនោះ​ ។​

​ក្រោយ​ពេល​ដែល​មាន​ហេតុការណ៍​ ចាប់រំលោភ​លើ​ស្ដ្រីភេទ​កើត​ឡើងជា​ ញឹកញាប់​នៅ​ក្នុង​ទីក្រុង​ដែល​ជា​បេះដូង​ នៃ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ឱ្យ​ស្ដ្រី​ជា​ច្រើន​ នៅ​ជុំវិញ​ពិភពលោក​មាន​បំណង​ទៅ​ កម្សាន្ដ​នៅ​ទីនោះ​ក៏​មានការ​រុញ​រា​ផង​ ដែរ​ ។​ សកម្មភាព​រំលោភ​បំពាន​នឹង​ធ្វើ​ ឱ្យ​ឥណ្ឌា​បាត់បង់​ចំណូល​ជា​ច្រើន​ពី​វិស័យ​ ទេសចរណ៍​ដោយ​អ្នកខ្លះ​មាន​គម្រោង​ទៅ​ កាន់​ឥណ្ឌា​ ក៏​ត្រូវ​បាន​លុប​ចោល​ ។​

​គ្រាន់តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ការ​រំលោភ​បំពាន​ផ្លូវភេទ​ស្ដ្រី​កើតឡើង​ ផ្ទួនៗ​គ្នា​ ។​ បន្ទាប់​ពី​បុរស​៦​នាក់​ចាប់​ រំលោភ​និស្សិត​ពេទ្យ​ម្នាក់​ និង​វាយដំ​លើ​ រាង​កាយ​នាង​ រួម​ទាំង​មិត្ដ​ប្រុស​នាង​នោះ​ មិន​ទាន់​ទាំង​ស្ងបស្ងាត់​ផង​ក៏​មាន​ករណី​ រំលោភ​បូក​ជា​លើក​ទី​ពីរ​ ដោយ​មាន​ បុរស​រហូត​ដល់​៧​នាក់​ចាប់រំលោភ​នារី​ ម្នាក់​ពេញ​មួយ​យប់​ នៅ​ពេល​ដែល​នាង​ ចាំ​ជិះ​រថយន្ដក្រុង​ទៅ​ផ្ទះ​ស្វាមី​របស់​ខ្លួន​ ។​ ពេល​នោះ​អ្នកបើកបរ​រថយន្ដ​ក្រុ​ង្ប​ ព្រូ​ ឡាន​ និង​អ្នកដំណើរ​៥​នាក់​ផ្សេង​ទៀត​ ក៏​ បាន​ចូល​ដៃ​គ្នា​ចាប់​ស្ដ្រី​រូប​នោះ​ទៅ​កាន់​ កន្លែង​ផ្សេង​ប្ដូរ​វេន​គ្នា​រំលោភ​ពេញ​មួយ​ យប់​ មុន​ពេល​យក​នាង​ទៅ​ដាក់​នៅ​ក្នុង​ ដែល​ស្វាមី​របស់​នាង​រស់នៅ​ ។​

​សកម្មភាព​រំលោភ​បំពាន​ផ្លូវភេទ​ នៅ​ឥណ្ឌា​កើតឡើង​ច្រើន​ជាងគេ​បំផុត​ នៅ​លើ​ពិភពលោក​ ។​ តាម​តួលេខ​របស់​ អង្គការ​ការពារ​ស្ដ្រី​បានឱ្យ​ដឹង​ថា​ ករណី​រំលោភ​ជា​បន្ដបន្ទាប់​គឺជា​ សញ្ញា​ប្រកាស​អាសន្ន​មួយ​នៅ​ក្នុង​ប្រ​-​ ទេស​ឥណ្ឌា​ ។​ ក្នុង​រយៈពេល​២៥​នាទី​ គឺ​មាន​ស្ដ្រី​ម្នាក់​ត្រូវ​គេ​រំលោភ​ផ្លូវភេទ​ ប៉ុន្ដែ​មាន​តែ​១​ភាគ​១០​ប៉ុណ្ណោះ​ ដែល​បាន​ចេញ​របាយការណ៍​ ។​

​ប្រព័ន្ធ​ច្បាប់​នៅ​ឥណ្ឌា​ត្រូវ​បាន​គេ​ ចាត់​ទុក​ថា​មាន​ប្រតិកម្ម​យឺតយ៉ាវ​ទៅ​ លើ​បទល្មើស​រំលោភ​ផ្លូវភេទ​ ។​ តាម​ របាយការណ៍​របស់​ ី​ន​ដិ​ា​ន​ ខែ​ផរ​សេស​ នៅ​រដ្ឋ​ ប្រា​ដែ​ស​ នា​ពេល​កន្លង​មក​ថ្មីៗ​ ជនល្មើស​បាន​ចាប់​និស្សិត​ស្រី​ម្នាក់​ឡើង​ លើ​រថយន្ដក្រុង​រំលោភ​តែ​ម្ដង​ ប៉ុន្ដែ​មិន​ ត្រូវ​បាន​ផ្ដន្ទាទោស​នោះ​ឡើយ​ គ្រាន់តែ​ ដកហូត​ប័ណ្ណបើកបរ​ប៉ុណ្ណោះ​ ។​

​ករណី​រំលោភ​ផ្លូវភេទ​នៅ​ទីក្រុង​ញូ​វ​ ដេ​លី​និង​រដ្ឋ​ពុន​ចាប់​នា​ពេល​កន្លង​មក​ថ្មីៗ​  នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ បាន​ដាក់​សំណួរ​សួរ​ថា​ ហេតុ​អ្វី​បានជា​ ប៉ូលិស​មើល​រំលង​មិន​ត្រួតពិនិត្យ​ឱ្យ​បាន​ តឹងតែង​នូវ​រថយន្ដ​ដែល​ធ្វើ​ដំណើរ​នា​ ពេល​យប់​ ។​

​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១២​ មាន​ ព័ត៌មាន​ផ្សព្វផ្សាយ​ថា​ ស្ដ្រី​វ័យ​១៧​ឆ្នាំ​ ត្រូវ​បាន​គេ​ចាប់រំលោភ​បូក​ ហើយ​នាង​ បាន​ត្រឹមតែ​ព្យាយាម​ធ្វើ​អត្ដឃាត​ប៉ុណ្ណោះ​ ក្រោយមក​ប៉ូលិស​ព្យាយាម​បញ្ចុះបញ្ចូល​ នាង​ឱ្យ​បោះបង់​ការ​ប្ដឹងផ្ដល់​ជា​ថ្នូរ​នឹង​ការ​ សង​ប្រាក់​ជំងឺ​ចិត្ដ​ និង​រៀប​ការ​ជាមួយ​ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ដែល​ចូល​ រួម​រំលោភ​នាង​នោះ​ ៕