របួស​ជិត​៩០០​នាក់​ដោយ​ធ្លាក់​ព្រឹល​នៅ​ជប៉ុន​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 16 មករា 2013ម៉ោង 14:53:35

​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​នៅ​តំបន់​ភាគ​ ខាងកើត​ប្រទេស​ជប៉ុន​បណ្ដាល​ឱ្យ​មាន​ មនុស្ស​ម្នាក់​បាត់បង់​ជីវិត​ និង​ជិត​៩០០​ នាក់​រង​របួស​ដោយសារ​តែ​ផ្លូវថ្នល់​រអិល​។​ ​ក្នុង​រយៈពេល​៩​ម៉ោង​ ព្រឹល​ធ្លាក់​មាន​កម្រាស់​រហូត​ដល់​៨​សង់​ទី​ម៉ែ​ទ្រ​នៅ​ តំបន់​ភាគ​ខាងកើត​ក្លាយទៅជា​កន្លែង​ ដែល​មាន​ព្រឹល​ធ្លាក់​ច្រើន​ជាងគេ​បំផុត​ មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០០៧​ មក​។​ តំបន់​យ៉ូ​កូ​ហ៊ី​ម៉ា​ មាន​ព្រឹល​ធ្លាក់​ រហូត​ដល់​១៣​សង់ទីម៉ែត្រ​ ចំណែក​តំបន់​ ភ្នំ​ជុំវិញ​ទីក្រុង​តូ​ក្យូ​មាន​ព្រឹល​ធ្លាក់​កម្រាស់​ រហូត​ដល់​៣០​សង់ទីម៉ែត្រ​ ។​

អាកាស​ធាតុត្រជាក់​នោះ​បណ្ដាល​ឱ្យ​លោកតា​ វ័យ​៧១​ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ តែ​រអិល​ជើង​ធ្លាក់​ចូល​លូ​នៅ​ពេល​ដែល​ កំពុង​បោសសម្អាត​ព្រឹល​នៅ​ជុំវិញ​ផ្ទះ​ របស់​ខ្លួន​ ។​

​បណ្ដាញ​ទូរទស្សន៍​ NHK​ របស់​ជប៉ុន​ បាន​ផ្សព្វផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​៨៩១​នាក់​រង​របួស​នៅ​ទីក្រុង​ តូ​ក្យូ​និង​តំបន់​ជិតខាង​ នោះ​ភាគច្រើន​ ពលរដ្ឋ​មាន​វ័យចាស់ៗ​ ដោយសារ​តែ​ រអិល​ជើង​ដួល​ និង​អ្នកបើកបរ​នៅ​តាម​ ដងផ្លូវ​គ្របដណ្ដប​ដោយ​ព្រឹល​យ៉ាង​រអិល​ នោះ​ ។​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ក៏​ ត្រូវ​បាន​បិទទ្វារ​មួយ​រយៈពេល​ដើម្បី​ឱ្យ​ ក្រុម​បោសសម្អាត​ព្រឹល​ត្រួសត្រាយ​ផ្លូវ​ ឱ្យ​រថភ្លើង​បន្ដដំណើរ​ទៀត​ ។​

កាលពី​ថ្ងៃ​ទី​ ១៤​ ខែមករា​ បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ ជប៉ុន​បាន​លុប​ចោល​ជើងហោះហើរ​ក្នុង​ ស្រុក​រហូត​ដល់​៤៦០​ជើង​នៅ​ក្នុង​អា​-​កាស​យានដ្ឋាន​ហា​ណេ​ដា​ ក្នុង​ទីក្រុង​តូ​ក្យូ​ ដើម្បី​ឱ្យ​ក្រុម​បោសសម្អាត​ព្រឹល​បោស​ សំអាត​ទីលាន​ហោះហើរ​ ។​ ក្រៅពី​នេះ​ នៅ​មាន​អ្នកដំណើរ​រហូត​ដល់​៣៤០០​ នាក់​ត្រូវ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ពេញ​ មួយ​យប់​នៅ​អាកាសយានដ្ឋាន​ណា​រ៉ី​តា​ នៅ​ផង​ដែរ​ ដោយសារ​តែ​ព្រឹល​ធ្លាក់​ ក្រាស់​ខ្លាំង​ពេក​ ។​ នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ អាកាសយានដ្ឋាន​ទាំងនោះ​បាន​បើក​ ដំណើរ​ឡើង​វិញ​ជា​ធម្មតា​ ៕