
អ្នកទោសជាង៣០០នាក់ហែកគុករត់នៅកុងហ្គោ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 16 មករា 2013ម៉ោង 15:00:28
មន្ដ្រីក្នុងតំបន់បានឱ្យដឹងថា ការហែក គុកកើតឡើងនៅក្នុងមន្ទីរឃុំឃាំងចម្ងាយ ពីទីក្រុវ៉ូម៉ា ជាង២០០គីឡូម៉ែត្រនៅ ភាគខាងជើង ។ ការរត់ចេញពីគុកកើត ឡើងក្រោយខ្មាន់កាំភ្លើងមកពីក្រុមម៉ៃម៉ៃប៉ះទង្គិចគ្នាជាមួយឆ្មាំគុករួចចាប់ ឆ្មាំគុកធ្វើជាចំណាប់ខ្មាំង ពេលនោះក្រុម អ្នកទោសក៏បានឆ្លៀតឱកាសរត់ចេញតែម្ដង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍កើតឡើងពេលដែលក្រុមឧទ្ទាម ម៉ៃម៉ៃបានធ្វើដំណើរជាមួយទាហានរដ្ឋា ភិបាលកុងហ្គោទៅកាន់ខេត្ដប៊ូនៀ ចូល វគ្គបណ្ដុះបណ្ដាលមុនពេលចូលបម្រើ ក្នុងជួរកងទ័ព ។ ខ្មាន់កាំភ្លើងមួយចំនួន បានរត់គេចរួចឆ្ពោះទៅកាន់មន្ទីរឃុំ ឃាំងខាងលើដើម្បីរំដោះបក្ខពួក ។ បច្ចុប្បន្នទាហាននិងប៉ូលិសកំពុងតែស្រាវ ជ្រាវហេតុការណ៍ដែលបានកើតឡើង និងតាមចាប់ខ្លួនអ្នកដែលរត់ចេញពីគុក ត្រឡប់មកវិញ ។
អ្នកទោសដែលនៅក្នុង មន្ទីរឃុំឃាំងនោះមានប្រមាណ៣៥០ នាក់ប៉ុណ្ណោះ ចំណែកអ្នកទោសដែលរត់ ចេញជាង៣០០នាក់ទៅហើយ នៅសល់ តែអ្នកជិតដល់ថ្ងៃកំណត់ត្រូវចេញពីគុក ស្របច្បាប់ដោយខ្លាចជាប់ទោសបន្ថែមទៀត ។
ទីក្រុងហ្គោម៉ានៅភាគខាងជើងទីក្រុង គីវ៉ូជាតំបន់តែងតែមានការប៉ះទង្គិចគ្នា ជាញឹកញាប់រវាងទាហានរដ្ឋាភិបាលនឹង ពួកឧទ្ទាម អឹម២៣ ដែលឈរជើងនៅទី នោះបណ្ដាលឱ្យមនុស្សជិតកន្លះលាននាក់ បាត់បង់ជីវិត និងពលរដ្ឋ៧៥នាក់ត្រូវ រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ៕
