​អ្នកទោស​ជាង​៣០០​នាក់​ហែក​គុក​រត់​នៅ​កុង​ហ្គោ​

ដោយ​ ៖ ម៉ែវ សាធី|ថ្ងៃទី 16 មករា 2013 ម៉ោង 15:00:28

​មន្ដ្រី​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា​ ការ​ហែក​ គុក​កើតឡើង​នៅ​ក្នុង​មន្ទីរឃុំឃាំង​ចម្ងាយ​ ពី​ទី​ក្រុ​វ៉ូ​ម៉ា​ ជាង​២០០​គីឡូម៉ែត្រ​នៅ​ ភាគ​ខាងជើង​ ។​ ការ​រត់​ចេញពី​គុក​កើត​ ឡើង​ក្រោយ​ខ្មាន់កាំភ្លើង​មក​ពី​ក្រុម​​ម៉ៃ​ម៉ៃ​ប៉ះទង្គិច​គ្នា​ជាមួយ​ឆ្មាំ​គុក​រួច​ចាប់​ ឆ្មាំ​គុក​ធ្វើ​ជា​ចំណាប់ខ្មាំង​ ពេល​នោះ​ក្រុម​ អ្នកទោស​ក៏​បាន​ឆ្លៀតឱកាស​រត់​ចេញ​តែ​ម្ដង​ ។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ហេតុ​ការណ៍​កើតឡើង​ពេល​ដែល​ក្រុម​ឧទ្ទាម​ ម៉ៃ​ម៉ៃ​បាន​ធ្វើ​ដំណើរ​ជាមួយ​ទាហានរ​ដ្ឋា​ ភិ​បាល​កុង​ហ្គោ​ទៅ​កាន់​ខេត្ដ​ប៊ូ​នៀ​ ចូល​ វគ្គ​បណ្ដុះបណ្ដាល​មុន​ពេល​ចូល​បម្រើ​ ក្នុង​ជួរ​កងទ័ព​ ។​ ខ្មាន់កាំភ្លើង​មួយ​ចំនួន​ បាន​រត់គេច​រួច​ឆ្ពោះទៅ​កាន់​មន្ទីរ​ឃុំ​ ឃាំង​ខាងលើ​ដើម្បី​រំដោះ​បក្ខពួក​ ។​ បច្ចុប្បន្ន​ទាហាន​និង​ប៉ូលិស​កំពុង​តែ​ស្រាវ​ ជ្រាវ​ហេតុការណ៍​ដែល​បាន​កើតឡើង​ និង​តាម​ចាប់ខ្លួន​អ្នក​ដែល​រត់​ចេញពី​គុក​ ត្រឡប់​មក​វិញ​ ។​

អ្នកទោស​ដែល​នៅ​ក្នុង​ មន្ទីរឃុំឃាំង​នោះ​មាន​ប្រមាណ​៣៥០​ នាក់​ប៉ុណ្ណោះ​ ចំណែក​អ្នកទោស​ដែល​រត់​ ចេញ​ជាង​៣០០​នាក់​ទៅ​ហើយ​ នៅ​សល់​ តែ​អ្នក​ជិត​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចេញពី​គុក​ ស្របច្បាប់​ដោយ​ខ្លាច​ជាប់​ទោស​បន្ថែម​ទៀត​ ។​

​ទីក្រុង​ហ្គោ​ម៉ា​នៅ​ភាគ​ខាងជើង​ទីក្រុង​ គី​វ៉ូ​ជា​តំបន់​តែងតែ​មានការ​ប៉ះទង្គិច​គ្នា​ ជា​ញឹកញាប់​រវាង​ទាហាន​រដ្ឋាភិបាល​នឹង​ ពួក​ឧទ្ទាម​ អឹ​ម​២៣​ ដែល​ឈរជើង​នៅ​ទី​ នោះ​បណ្ដាល​ឱ្យ​មនុស្ស​ជិត​កន្លះ​លាន​នាក់​ បាត់បង់​ជីវិត​ និង​ពលរដ្ឋ​៧៥​នាក់​ត្រូវ​ រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ ៕