ធ្លាក់​គ្រាប់​នៅ​មហាវិទ្យាល័យ​អា​ឡែ​ប៉ូ​ស្លាប់​-​របួស​ជាង​២០០​នាក់​

ដោយ​ ៖ ថាច់ យ៉ាត ថ្ងៃទី 16 មករា 2013ម៉ោង 15:10:22

​ការ​វាយប្រហារ​រវាង​កម្លាំង​ស្មោះ​ ត្រង់​លោក​អាល់​អាសា​ដ​ នឹង​ក្រុម​បះបោរ​ នៅ​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​ ២០១៣​នៅ​ទីក្រុង​អា​ឡែ​ប៉ូ​បាន​បណ្ដាល​ ឱ្យ​បាត់បង់​ជីវិត​៨២​នាក់​ និង​របួស​ជាង​១៦០​នាក់​ ខណៈ​ដែល​គ្រាប់​ផ្លោង​ហោះ​ ចូល​ទៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ពេល​ដែល​និស្សិត​ជា​ច្រើន​រយ​នាក់​កំពុង​ ត្រៀមខ្លួន​ប្រឡង​នៅ​ថ្ងៃ​ដំបូង​ ។​

​រដ្ឋាភិបាល​ និង​ក្រុម​បះបោរ​ប្រឆាំង​ បាន​រុញ​ដាក់​គ្នា​ក្នុង​ការ​ទទួលខុសត្រូវ​ ហេតុការណ៍​ស្លាប់​និង​របួស​ខាងលើ​នេះ​ ។​ ​អភិបាលក្រុង​អា​ឡែ​ប៉ូ​ លោក​មូ​ហា​ ម៉េ​ដ​ វ៉ា​ហឺ​ដ​ អាក់​ខាត​ បាន​ប្រាប់​ប្រភព​ AFP​ ថា​ រហូត​មក​ដល់​ពេល​នេះ​ និស្សិត​ សរុប​៨២​នាក់​បាន​បាត់បង់​ជីវិត​ និង​ជាង​ ១៦០​នាក់​ទៀត​រង​របួស​ ដោយសារ​តែ​ ការ​វាយប្រហារ​របស់​ក្រុម​ភេរវកម្ម​ដែល​ សំដៅ​មក​លើ​ក្រុម​និស្សិត​ក្នុង​ថ្ងៃ​ដំបូង​ នៃ​ការ​ចាប់ផ្ដើម​ប្រឡង​នៅ​សាកល​វិទ្យា​ ល័យ​អា​ឡែ​ប៉ូ​ ។​

​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​ មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ថ្លែង​ឱ្យ​ ដឹង​ថា​ អ្នក​បាត់បង់​ជីវិត​មាន​៨៣​នាក់​ និង​ របួស​១៥០​នាក់​នៅ​ក្នុង​ហេតុការណ៍​ខាង​ លើ​នេះ​។​ បណ្ដាញ​ទូរទស្សន៍​SANA​ របស់​ រដ្ឋ​ស៊ី​រី​បាន​ផ្សាយ​ថា​ ការ​ប្រឡង​ត្រូវ​បាន​ ផ្អាក​បណ្ដោះអាសន្ន​ដោយសារ​តែ​ការ​ បាញ់ប្រហារ​គ្នា​ ។​ ជន​រង​គ្រោះ​ក្នុង​ហេតុ​ ការណ៍​នេះ​ភាគច្រើន​ជា​និស្សិត​ និង​អ្នក​ ដែល​ខ្ចាត់ព្រាត់​ ពុំ​មាន​ទីជម្រក​ច្បាស់​ លាស់​ មក​រស់នៅ​បណ្ដោះអាសន្ន​នៅ​ បរិវេណ​អគារ​សាកលវិទ្យាល័យ​ ។​ ក្រុម​ និស្សិត​ជួបជុំ​គ្នា​ដើម្បី​ប្រឡង​នៅ​ថ្ងៃ​ ទី​មួយ​ហើយ​ស្រាប់តែ​កើត​មាន​ហេតុ​ ការណ៍​នេះ​តែ​ម្ដង​ ។​

​ប្រភព​ដដែល​នេះ​បាន​អះអាង​ថា​ ក្រុម​ភេរវកម្ម​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ ធ្លាក់​ចូល​ចំ​អគារ​សាកលវិទ្យាល័យ​ ។​ រី​ឯ​ក្រុម​បះបោរ​វិញ​អះអាង​ថា​ កម្លាំងរ​ដ្ឋា​ ភិ​បាល​បាន​ប្រើ​យន្ដហោះ​ចម្បាំង​បាញ់​ សំដៅ​មក​លើ​ក្រុម​ង​ខ្លួន​ ៕