ខ្សឹប​ដាក់​ត្រចៀក​ ៖​ ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ស្នួល​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​

ដោយ​ ៖ សហការី ថ្ងៃទី 17 មករា 2013ម៉ោង 10:28:42

ព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ស្នួល​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​ និង​ឈាន​ទៅ​រក​ការ​ បាត់ឈ្មោះ​ទាំងស្រុង​ក្នុង​ពេល​ឆាប់ៗ​នៃ​ដំណាក់កាល​កាន់កាប់​អំណាច​របស់​លោក​ ងី​ម​ ។​ គេ​រាយការណ៍​ថា​ ដី​ព្រៃ​ត្រូវ​បាន​កាប់​បំផ្លាញ​ រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ ខ្លួន​ ដែល​ខ្លះ​ជាម​ន្ដ្រី​យោធា​ប្រើ​អំណាច​សង្កត់​ទៅ​លើ​ប្រធាន​ដែន​ជម្រក​សត្វ​ និង​ខ្លះ​ ទៀត​ឃុបឃិត​ជាមួយ​លោក​ប្រធាន​ងី​ម​ កាប់​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ។​

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា​ បើ​គេ​មើល​ពី​ខាងក្រៅ​ ឃើញ​ថា​មានព្រៃ​ គួរសម​ដែរ​ ប៉ុន្ដែ​បើ​ចូល​ទៅ​ក្នុង​ព្រៃ​នៃ​ដែន​ជម្រក​សត្វ​ស្នួល​ គឺ​មិន​មានព្រៃ​ ឬ​ដើម​ ឈើ​ធំៗ​នោះ​ទេ​ ។​ ក្រៅពី​បទល្មើស​ព្រៃឈើ​នៃ​ការ​កាប់​ឈើ​ប្រណីត​ គឺ​ការ​កាប់​រាន​ យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​កំពុង​កើត​មាន​គគ្រឹកគគ្រេង​ក្នុង​ទឹកដី​នៃ​ដែន​សមត្ថកិច្ច​ជម្រក​ សត្វ​ស្នួល​នេះ​ ។​ លោក​ងី​ម​ ត្រូវ​គេ​អះអាង​ថា​ បាន​ដាក់​កម្លាំង​របស់​ខ្លួន​ពេញ​ព្រៃ​ ដើម្បី​ដើរ​ប្រមូលប្រាក់​ពី​បទល្មើស​ទាំងនោះ​ ។​

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ផ្នែក​ជំនាញ​ផ្សេង​ទៀត​អះអាង​ថា​ ព្រៃឈើ​ក្នុង​តំបន់​ជម្រក​ សត្វ​ស្នួល​ ខេត្ដក្រចេះ​ នឹង​ត្រូវ​រលាយ​ក្រោម​ស្នាដៃ​របស់​លោក​ងី​ម​ ។​ ករណី​នេះ​ ក្រសួងបរិស្ថាន​គួរ​ពិនិត្យ​មើល​ផង​ ៕