
ខ្លាច ត្រូវចាប់ជំរិត កម្មករបរទេសជាច្រើនបានចាកចេញពីអាល់សារី
កម្មករបរទេសរាប់រយនាក់ដែលធ្វើ ការនៅតាមបណ្ដាក្រុមហ៊ុនប្រេងអន្ដរ ជាតិ បាននាំគ្នាចាកចេញពីប្រទេសអាល់ សារី ដោយព្រួយបារម្ភ ត្រូវក្រុមឧទ្ទាម ចាប់ជម្រិតដូចពេលកន្លងមក។ ក្រុមហ៊ុនប្រេងកាត BP និងក្រុមហ៊ុន ប្រេងអន្ដរជាតិដទៃទៀត បានចាប់ផ្ដើម ជម្លៀសកម្មសំខាន់ៗចេញពីប្រទេសអាល់សារី ដើម្បីធានាសន្ដិសុខសុវត្ថិភាពដល់ កម្មករទាំងនោះក្រោយពេលក្រុមឧទ្ទាម ឥស្លាម ពាក់ព័ន្ធនិងបណ្ដាញភេរវកម្ម អាល់កៃដា បានចាប់ចំណាប់ខ្មាំង នៅឯ រោងចក្រឧស្ម័នហ្គាស អ៊ិនអាមែនណាស់ ក្នុងប្រទេសអាល់សារី។
ជើងហោះហើរចំនួន៣ដឹកកម្មកររាប់ រយនាក់របស់ក្រុមហ៊ុនប្រេងបានចាក ចេញពីប្រទេសអាល់សារីរួចមកហើយ ហើយជើងហោះហើរទី១ បានចុះចតនៅ ទីក្រុងឡុងដ៏។ ចំណែក២ជើងទៀតនិងចុះ ចតក្នុងឱកាសយានដ្ឋានតំបន់ប៉ាល់ម៉ា នៅលើកោះម៉ាយូកា មុនពេលបន្ដដំណើរ ទៅកាន់ទីតាំងមួយផ្សេងទៀត។
អង្គការថាមពលអន្ដរជាតិ IEA បាន ព្រមានថាការចាប់ចំណាប់ខ្មាំងនិង សម្លាប់កម្មករបរទេស នៅឯរោងចក្រ ឧស្ម័នហ្គាសអ៊ិនអាមែនណាស់បានបង្កើត ឱ្យមានពពកខ្មៅក្របដណ្ដប់ទៅលើវិស័យ ឧស្សាហកម្មថាមពល នៅអាល់សារី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ ប្រទេសជាតិ។
កាលពីថ្ងៃទី១៧ មករា កម្លាំងពិសេស របស់អាល់សារីបានបើកការវាយប្រហារ ដោយចៃដន្យមួយ ដើម្បីរំដោះចំណាប់ ខ្មាំងបរទេស ដែលត្រូវក្រុមឧទ្ទាមឥស្លាម ចាប់ចេញពីរោងចក្រចំរាញ់ឧស្ម័នហ្គាស។ នៅក្នុងការវាយប្រហាររំដោះចំណាប់ ខ្មាំងនោះ បានធ្វើចំណាប់ខ្មាំង៣០នាក់ត្រូវ គេសម្លាប់ និងក្រុមឧទ្ទាម១១នាក់ ក៏បាត់ បង់ជីវិតផងដែរ។ ប៉ុន្ដែ នៅមានចំណាប់ ខ្មាំងជាច្រើន មិនទាន់ដឹងថា នៅរស់រាន មានជីវិត ឬមួយយ៉ាងណានោះទេ។
ការចាប់ចំណាប់ខ្មាំង កើតឡើងនៅ ថ្ងៃទី១៦ ខែមករា ដោយមានក្រុមឧទ្ទាម ប្រមាណ២០នាក់ ត្រូវបានក្រុមអាល់កៃ ដា គាំទ្រពីក្រោយ បានវាយប្រហារទៅ លើរថយន្ដក្រុង ដឹកកម្មករ៤១នាក់ សុទ្ធ សឹងតែជាកម្មករបរទេស ដែលកំពុងធ្វើ ដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុង អាម៉េណាស់ ប្រទេសអាល់សារី។
គោលដៅនៃការចាប់ចំណាប់ខ្មាំង របស់ក្រុមជ្រុលនិយមនោះ គឺចង់ដោះដូរ ជាមួយបក្ខពួករបស់ពួកគេ ដែលត្រូវទា ហានអាល់សារី ចាប់ឃុំខ្លួននិងដោះដូរឱ្យ លោកខាងលិច ត្រូវតែបញ្ចប់សង្គ្រាម វាយប្រហារក្រុមបះបោរនៅក្នុងប្រទេស ម៉ាលី ដែលដឹកនាំដោយប្រទេសបារាំង នោះ ៕
