
ជប៉ុនចំណាយពេលតែប៉ុន្មានម៉ោង ប៉ុណ្ណោះអាចបាញ់ពន្លិចនាវាផ្ទុកយន្ដហោះចិន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 22 មករា 2013ម៉ោង 15:26:11
គោលដៅធ្វើសង្គ្រាមដំបូងបង្អស់និងសំខាន់បំផុតរបស់ជប៉ុន និងអាមេរិកគឺបាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់ចិន ដើម្បីកាត់បន្ថយកម្លាំងទាហានជើងទឹករបស់ប្រទេសនេះ ។
សារព័ត៌មានចិនបានផ្សព្វផ្សាយថា កម្លាំងទាហានជប៉ុន និងអាមេរិកតែង តែចាត់ទុកកម្លាំងទាហានចិនជាគូ ប្រជែងដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ហើយ តែងតែលើកយកយុទ្ធសាស្ដ្រចម្លែកៗ ដើម្បីទប់ទល់ជាមួយចិន ។ ក្នុងស្ថាន ភាពវិវាទជុំវិញប្រជុំកោះសេនកាគូ កាន់ តែខ្លាំងឡើងៗធ្វើឱ្យសារព័ត៌មានជា ច្រើនបានផ្សព្វផ្សាយថា នៅពេលដែល ចិននិងជប៉ុនធ្វើសង្គ្រាម ជប៉ុននឹងចាត់ ទុកនាវាចម្បាំងធុនធំរបស់ចិនជាគោល ដៅវាយប្រហារដំបូងគេបង្អស់ ហើយ អាចប្រើប្រាស់វិធីសាស្ដ្របាញ់ពន្លិចនាវា ផ្ទុកយន្ដហោះចិនពីគោលដៅផ្សេងៗ ក្នុងពេលតែមួយ ។
កន្លងមកសារព័ត៌មាន Sankei Shimbun របស់ជប៉ុនបាននផ្សព្វផ្សាយ ពីយុទ្ធសាស្ដ្រធ្វើសង្គ្រាមសំខាន់បំផុត របស់ក្រសួងការពារជាតិជប៉ុនដែលក្នុង នោះមានយុទ្ធសាស្ដ្រសំខាន់ៗចំនួន៥ ។ យុទ្ធសាស្ដ្រ៣ពាក់ព័ន្ធជាមួយទាហានចិន និងយុទ្ធសាស្ដ្រ២ទៀត សុទ្ធតែពាក់ព័ន្ធ នឹងសង្គ្រាមកម្រិតខ្លាំងដែលបានកើត ឡើងនៅតំបន់សមុទ្រចិនខាងកើត ។
យុទ្ធសាស្ដ្រទី១ នៅពេលដែលចិន ជប៉ុនផ្ទុះសង្គ្រាមនឹងគ្នាដោយសារ ដណ្ដើមអធិបតេយ្យភាពប្រជុំកោះសែន កាគូ ។ យុទ្ធសាស្ដ្រទី២ គឺចិន ជប៉ុនប៉ះ ទង្គិចគ្នាប្រជុំកោះសែនកាគូហើយស្ថាន ភាពកាន់តែធ្ងន់ធ្ងរនិងរាលដាល ពេល នោះកម្លាំងទាហានចិនជ្រៀតជ្រែកដោយ ចិនចង់គ្រប់គ្រងកោះ អាយសីហ្គាគី និងកោះ មីយ៉ាកូ នៅភាគពាយព្យនៃកោះ តៃវ៉ាន់ និងយុទ្ធសាស្ដ្រទី៣បានលើកឡើង នូវករណីដែលចិនវាយប្រហារកោះ តៃវ៉ាន់ ។
នៅក្នុងយុទ្ធសាស្ដ្រទាំង៣នោះត្រូវ បានគេព្យាករណ៍ថា ចិននឹងបញ្ជូននាវា ផ្ទុកយន្ដហោះ នាវាវាយលុកឡើងដែន គោក កម្លាំងពិសេស កាំជ្រួចមីស៊ីលនិង យន្ដហោះចម្បាំង ពេលនោះអាមេរិក និងជប៉ុនត្រូវតែសហការប្រឆាំងនឹង កម្លាំងទាហានចិន ។
ចំណុចពិសេសក្នុងយុទ្ធសាស្ដ្រទី៣ គឺ ក្រសួងការពារជាតិជប៉ុនចាត់ទុកថា ទាហានចិន និងអាមេរិកប្រាកដជា ប្រឈមមុខគ្នាដោយផ្ទាល់ដោយយក ទីតាំងអ៊ូគីណាវ៉ាធ្វើជាមូលដ្ឋាន ។ នៅ ពេលដែលកម្លាំងទាហានអាមេរិកចូល រួម ចិនចាំបាច់ត្រូវតែប្រើប្រាស់កាំជ្រួច មីស៊ីលប្រឆាំងនាវាផ្ទុកយន្ដហោះ DF-21D គំរាមកំហែងនាវាផ្ទុកយន្ដហោះ របស់អាមេរិកដែលឈរជើងនៅតំបន់ សមុទ្រប៉ាស៊ីហ្វិក និងប្រើប្រាស់កាំជ្រួច មីស៊ីល DF-31 គំរាមកំហែងទឹកដី អាមេរិកតែម្ដង ។
បទអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ ផ្កាយរណបហុងកុងបញ្ជាក់ថា គោល ដៅធ្វើសង្គ្រាមដ៏សំខាន់បំផុតរបស់ សម្ពន្ធមិត្ដជប៉ុន និងអាមេរិកគឺចាំបាច់ ត្រូវតែបាញ់ពន្លិចនាវាផ្ទុកយន្ដហោះ របស់ចិនដែលធ្វើឱ្យទាហានចិនបាក់ ស្មារតី ហើយបញ្ចប់នូវសកម្មភាពរបស់ខ្លួន ។
ក្រុមអ្នកឯកទេសយោធាបញ្ជាក់ថា មហាសង្គ្រាមចិន ជប៉ុន បូកអាមេរិក គឺ ជាសង្គ្រាមប្រមាញ់នាវាផ្ទុកយន្ដហោះ តែប៉ុណ្ណោះ ។ ដូច្នេះកម្លាំងទាហានជើង ទឹករបស់អាមេរិក ជប៉ុន ឬចិនគ្រាន់តែ បាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់ភាគី ណាម្ខាង ភាគីនោះនឹងទទួលរងសម្ពាធ យ៉ាងខ្លាំងធ្វើឱ្យភាគីម្ខាងទៀតអាចមាន ប្រៀបយ៉ាងខ្លាំងនៅក្នុងសង្គ្រាមនោះ ។
នៅក្នុងយុទ្ធសាស្ដ្ររបស់អាមេរិក ជប៉ុន តើបាញ់ពន្លិចយន្ដហោះចិនដោយ វិធីសាស្ដ្រណា? ចិនអាចទប់ទល់ការ បាញ់ប្រហារនោះបានកម្រិតណា?
ជប៉ុនមានគម្រោងកម្ទេចនាវាផ្ទុកយន្ដហោះចិន
ភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញ អធិបតេយ្យភាពប្រជុំកោះសែនកាគូ ហើយសកម្មភាពដែលអាចផ្ទុះសង្គ្រាម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ច ទាំងពីរក៏អាចនឹងកើតឡើង ។ សារព័ត៌ មានពេលព្រឹករបស់សិង្ហបុរីបានផ្សព្វ ផ្សាយថា នៅពេលដែលមានសង្គ្រាម ជប៉ុនកើតឡើង ពេលនោះកម្លាំងទាហាន ជើងទឹក និងជើងអាកាសចូលរួមក្នុង សង្គ្រាមនោះ ។សង្គ្រាមនៅលើដែនសមុទ្រ និងដែន អាកាសកាន់តែខ្លាំងឡើងដោយសារតែ កម្លាំងយោធាប្រទេសទាំងពីរត្រូវបាន ពង្រឹងឥតឈប់ឈរ ដូច្នេះពិបាកសន្និដ្ឋានថា តើភាគីណាមួយនឹងទទួលជ័យជម្នះ នោះដែរ ? នាវាចម្បាំងទាំងឡាយដែល នៅលើផ្ទៃសមុទ្របានក្លាយទៅជាផ្ទាំង ស៊ីបសម្រាប់បាញ់ប្រហាររបស់ភាគីទាំងពីរ ។
នៅពេលដែលប្រៀបធៀបកម្លាំងទាហានអាកាសបច្ចុប្បន្នអំពីតួលេខយន្ដ ហោះចម្បាំងជំនាន់ទី៣ដែលមានដូចជា J-10, J-11, Su-27-Su-30 និង JX-17 របស់កងទ័ពអាកាស និងកងទ័ពជើងទឹក របស់ចិនបាននាំមុខទៅលើកម្លាំងការ ពារដែនអាកាសរបស់ជប៉ុនដែលមាន យន្ដហោះចម្បាំង F-15, F-16 និង F-2 ប៉ុន្ដែបើប្រៀបធៀបជាមួយសម្ពន្ធមិត្ដ ជប៉ុនជារឿងផ្សេង ។
អំពីសមត្ថភាពវាយប្រហារតាម ដែនអាកាសកម្លាំងទាហានការពារដែន អាកាសជប៉ុនមិនាអាចទប់ទល់ជាមួយ ទាហានចិនបាននោះឡើយ ដូច្នេះជប៉ុន ដាក់ក្ដីសង្ឃឹមយកឈ្នះក្នុងសង្គ្រាមចិន ជប៉ុនអាស្រ័យលើការជ្រៀតជ្រែកជួយពី សម្ព័ន្ធមិត្ដអាមេរិក ។ មានតែយន្ដហោះ ចម្បាំងរបស់អាមេរិកដែលដាក់នៅទី តាំងប្រទេសជប៉ុនចូលរួមធ្វើសង្គ្រាម ទើបជប៉ុនអាចក្ដោបក្ដាប់បានសិទ្ធិគ្រប់ គ្រងដែនអាកាសប្រជុំកោះសែនកាគូ ។ ពីចំណុចនោះ យន្ដហោះចម្បាំងនៅលើ ដែនអាកាសអាចគំរាមកំហែងនាវា ចម្បាំងគ្រប់ប្រភេទរបស់ចិនដែលនៅលើផ្ទៃទឹកជិតប្រជុំកោះ ។
ពេលកន្លងមកថ្មីៗ មេទ័ពអាកាស អាមេរិកបានប្រកាសថា អាមេរិកនឹង បញ្ជូនយន្ដហោះចម្បាំងទំនើបបំផុតនៅ លើពិភពលោក F-22 ចំនួន១២គ្រឿង និងទាហាន៣០០នាក់នៅទីតាំងកាដេណា ស្ថិតនៅខេត្ដអូគីណាវ៉ា ប្រទេសជប៉ុន ។ ការដាក់ពង្រាយទាំងនោះស្របទៅតាម អ្វីដែលអាមេរិកបានសន្យាការពារជប៉ុន គេចផុតពីការវាយប្រហារ ឈ្លានពាន របស់ប្រទេសជិតខាង តាមសន្ធិសញ្ញា អាមេរិក ជប៉ុន ។
លោកស្រីហ៊ីលឡារីគ្លីតុន ៖ កុំប៉ះដល់ ប្រជុំកោះសែនកាគូដែលនៅក្នុងដៃជប៉ុន
ការប្រកាសរបស់លោកស្រីហ៊ីលឡារី គ្លីនតុន ហាក់បីដូចជាបានចាក់សាំង បន្ថែមចូលទៅក្នុងវិវាទអធិបតេយ្យ ភាពប្រជុំកោះសែនកាគូរវាងជប៉ុននឹង ចិន ។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន ក៏បានរិះគន់យ៉ាងខ្លាំងដល់អាមេរិកថា “ក្បត់”ទៅនឹងអ្វីដែលអាមេរិកបានសន្យា ថា នឹងឈរនៅកណ្ដាលជុំវិញវិវាទរវាង ជប៉ុន នឹងចិន ។
លោកស្រីហ៊ីលឡារី គ្លីនតុន ក៏បាន បញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រជុំកោះ ទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ ជប៉ុន ដូច្នេះអាមេរិកចាំបាច់ត្រូវតែការ ពារ ដោយយោងទៅតាមសន្ធិសញ្ញា សន្ដិសុខអាមេរិក-ជប៉ុន ។ លោកស្រី គ្លីនតុន បញ្ជាក់ថា “យើងមិនចង់មើល ឃើញសកម្មភាពណាមួយកើតឡើង ដែលអាចបង្កឱ្យមានវិវាទ ឬក៏ជំរុញឱ្យ មានផលប៉ះពាល់ដល់សុខសន្ដិភាព ស្ថិរ ភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ នោះឡើយ ។
ពេលនេះ ជប៉ុននិងចិនបានកំណត់ បន្ទាត់ក្រហមរៀងៗខ្លួន ហើយប្រសិន បើចិនបន្ដបញ្ជូនយន្ដហោះចម្បាំងទៅ កាន់ប្រជុំកោះសែនកាគូ ជប៉ុននឹងត្រូវ បាញ់ព្រមាន ។ ក្នុងពេលជាមួយគ្នានោះ មន្ដ្រីយោធាជាន់ខ្ពស់ចិនក៏បានព្រមាន វិញថា បើជប៉ុនបាញ់ព្រមានយន្ដហោះ របស់ចិននោះ ចិនមិនអនុញ្ញាតឱ្យជប៉ុន បាញ់គ្រាប់ទី២បន្ដទៀតនោះឡើយ ។
ក្នុងពេលដែលមានភាពតានតឹងកាន់ តែខ្លាំងឡើង អ្នកឯកទេសវិភាគរបស់ អាមេរិកបានបញ្ជាក់ថា អាមេរិកអាច នឹងអូសទាញចូលក្នុងសង្គ្រាមចិន ជប៉ុន ដោយស្វ័យប្រវត្ដិមិនអាចគេបានឡើយ៕
