Azarenka​ ម្ចាស់​ជើងឯក​អូស្ដ្រាលី​ Open​ ចាស់​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ដោយ​ ៖ ដេវីត ថ្ងៃទី 24 មករា 2013ម៉ោង 09:00:06

 

​កីឡាការិនី​លំដាប់​លេខ​១​ពិភព​ លោក​និង​ជា​អ្នក​ការពារ​តំណែង​ជើងឯក​អូស្ដ្រាលី​ Open​ នាង​ Victoria​ Azarenka​ បាន​ឆ្លង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ ព្រ័ត្រ​ហើយ​បន្ទាប់​ពី​បំបាក់​កីឡាការិនី​ Svetlana​ Kuznetsova​ ដោយ​លទ្ធផល​ 7-5,​ 6-1​ ។​

 ​លទ្ធផល​ដ៏​ល្អ​នេះ​បាន​ធ្វើ​ឱ្យ​នាង​នៅ​តែ​រក្សា​តំណែង​លេខ​១​ពិភពលោក​ដដែល​ ពិសេស​ការ​ការពារ​តំណែង​ជើងឯក​ របស់​នាង​តែ​ម្ដង​ ។​ ការ​ប្រកួត​នៅ​វគ្គ​ បន្ទាប់​នាង​នឹង​ត្រូវ​ជួប​ជាមួយ​កីឡា​ ការិនី​ស្បែក​ខ្មៅ​របស់​អា​មេ​រិ​ក​ Serena​ Williams​ ឬ​ក៏​កីឡាការិនី​ Sloane​ Stephens​ ដើម្បី​ប្រជែង​យក​កៅអី​ទៅ​ កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ។​

 កីឡាការិនី​សញ្ជាតិ​ប៊ែ​ល​ឡា​រ៉ូ​ស​ Azarenka​ បាន​រង​សំពាធ​យ៉ាង​ខ្លាំង​នៅ​ កន្លះ​ម៉ោង​ដំបូង​នៃ​សិត​ទី​មួយ​ដោយសារ​តែ​ដៃគូ​របស់​នាង​លេង​បាន​យ៉ាង​ល្អ​និង​ វាយ​សម្រុក​មក​លើ​នាង​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ Azarenka​ មិន​បាន​បាក់ទឹកចិត្ដ​ទេ​គឺ​បាន​ ខិតខំ​វាយបក​វិញ​រហូត​ដល់​ឈ្នះ​ទាំង​២​ សិត​ជាប់ៗ​គ្នា​ ។​

នាង​ Azarenka​ បាន​និយាយ​បន្ទាប់​ ពី​ការ​ប្រកួត​ចប់​ថា​ “​គូប្រកួត​របស់ខ្ញុំ​ លេង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​ នេះ​ ពិសេស​ការ​ចាប់ផ្ដើម​សិត​ដំបូង​ ប៉ុន្ដែ​ខ្ញុំ​ពិតជា​សប្បាយចិត្ដ​ណាស់​ដែល​ អាច​វាយបក​ទៅ​វិញ​រហូត​ទទួល​បាន​ ជោគជ័យ​និង​ឆ្លង​ទៅ​លេង​វគ្គ​បន្ដ​ទៀត​”​។​គួរ​បញ្ជាក់​ថា​ ការ​ប្រកួត​វា​តឺ​ន្នី​ស​ ដណ្ដើម​ពានរង្វាន់​អូស្ដ្រាលី​ Open​ កាន់​ តែ​ជក់ចិត្ដ​ទៅ​ ដោយសារ​តែ​កីឡាការិនី​ កំពូល​ទាំង​៣​រូប​កំពុង​តែ​ប្រជែង​យក​ជើ​កឯក​រៀងៗ​ខ្លួន​ ដោយ​មាន​កីឡាការិនី​ លំដាប់​លេខ​២​ពិភពលោក​ Maria​ Sha-​ rapova​ សញ្ជាតិ​រុ​ស្ស៊ី​ និង​កីឡាការិនី​ លំដាប់​លេខ​៣​ពិភពលោក​ Serena​ Williams​ ៕