
Azarenka ម្ចាស់ជើងឯកអូស្ដ្រាលី Open ចាស់បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ដោយ ៖ ដេវីត ថ្ងៃទី 24 មករា 2013ម៉ោង 09:00:06
កីឡាការិនីលំដាប់លេខ១ពិភព លោកនិងជាអ្នកការពារតំណែងជើងឯកអូស្ដ្រាលី Open នាង Victoria Azarenka បានឆ្លងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រហើយបន្ទាប់ពីបំបាក់កីឡាការិនី Svetlana Kuznetsova ដោយលទ្ធផល 7-5, 6-1 ។
លទ្ធផលដ៏ល្អនេះបានធ្វើឱ្យនាងនៅតែរក្សាតំណែងលេខ១ពិភពលោកដដែល ពិសេសការការពារតំណែងជើងឯក របស់នាងតែម្ដង ។ ការប្រកួតនៅវគ្គ បន្ទាប់នាងនឹងត្រូវជួបជាមួយកីឡា ការិនីស្បែកខ្មៅរបស់អាមេរិក Serena Williams ឬក៏កីឡាការិនី Sloane Stephens ដើម្បីប្រជែងយកកៅអីទៅ កាន់វគ្គផ្ដាច់ព្រ័ត្រ ។
កីឡាការិនីសញ្ជាតិប៊ែលឡារ៉ូស Azarenka បានរងសំពាធយ៉ាងខ្លាំងនៅ កន្លះម៉ោងដំបូងនៃសិតទីមួយដោយសារតែដៃគូរបស់នាងលេងបានយ៉ាងល្អនិង វាយសម្រុកមកលើនាងយ៉ាងខ្លាំង ប៉ុន្ដែ Azarenka មិនបានបាក់ទឹកចិត្ដទេគឺបាន ខិតខំវាយបកវិញរហូតដល់ឈ្នះទាំង២ សិតជាប់ៗគ្នា ។
នាង Azarenka បាននិយាយបន្ទាប់ ពីការប្រកួតចប់ថា “គូប្រកួតរបស់ខ្ញុំ លេងបានយ៉ាងល្អនៅក្នុងការប្រកួតថ្ងៃ នេះ ពិសេសការចាប់ផ្ដើមសិតដំបូង ប៉ុន្ដែខ្ញុំពិតជាសប្បាយចិត្ដណាស់ដែល អាចវាយបកទៅវិញរហូតទទួលបាន ជោគជ័យនិងឆ្លងទៅលេងវគ្គបន្ដទៀត”។គួរបញ្ជាក់ថា ការប្រកួតវាតឺន្នីស ដណ្ដើមពានរង្វាន់អូស្ដ្រាលី Open កាន់ តែជក់ចិត្ដទៅ ដោយសារតែកីឡាការិនី កំពូលទាំង៣រូបកំពុងតែប្រជែងយកជើកឯករៀងៗខ្លួន ដោយមានកីឡាការិនី លំដាប់លេខ២ពិភពលោក Maria Sha- rapova សញ្ជាតិរុស្ស៊ី និងកីឡាការិនី លំដាប់លេខ៣ពិភពលោក Serena Williams ៕
