
លោក ខៀវ កាញារីទ្ធបញ្ជាក់ថា កម្ពុជាមានអទិភាពជាងថៃនៅក្នុងតុលាការយុត្ដិធម៌អន្ដរជាតិ
ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចូលរួមនៅក្នុងកិច្ចប្រជុំ ជាន់ខ្ពស់មួយលោកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ហើយសម្រាប់តតាំងជាថ្មីជាមួយនឹង ភាគីថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារក្នុងតុលាការយុត្ដិធម៌អន្ដរជាតិ ។
លោក ខៀវ កាញារីទ្ធបានថ្លែងបែប នេះនៅក្នុងកិច្ចប្រជុំមួយស្ដីពីគម្រោង រួមគ្នាដើម្បីពង្រឹងឱកាសនៃការប្រកប មុខរបរសម្រាប់ស្ដ្រីដែលមានប្រាក់ ចំណូលទាបនិងស្ដ្រីផ្ទុកមេរោគអេដស៍ ដែលបានរៀបចំដោយអង្គការឆេមស៍ នៅសណ្ឋាគារភ្នំពេញកាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១២ ។
លោករដ្ឋមន្ដ្រីបន្ដថា “យើងបានរៀប ចំរួចជាស្រេចហើយ ដោយយើងមាន ក្រុមរបស់យើង ។ និយាយរួមយើងមាន ចំណុចល្អមួយដែលថៃមិនមិនមានគឺ ទី១-អ្នកច្បាប់របស់យើងមាន យើង មានអ្នកច្បាប់ដែលធ្វើការជាមួយយើង ប៉ុន្ដែរបស់យើង គឺក្នុងជាង១០ឆ្នាំនេះ មិនមានផ្លាស់ប្ដូរទេ ។ ចំណែកថៃមាន ការផ្លាស់ប្ដូរ បើតាមដឹងគឺជិត២០ដង ដូច្នេះគាត់ផ្លាស់ប្ដូរតាមនយោបាយ រីឯ រឿងព្រះវិហារជារឿងច្បាប់ ដូច្នេះថៃគឺ គាត់ដឹងខ្លួនគាត់ថាចាញ់ប្រៀបខ្មែរយើង គឺកន្លែងហ្នឹង អ៊ីផចឹងចំណុចសំខាន់របស់ យើងគឺយើងជាអ្នកកាន់ការងារដដែល នោះដឹងការងារក្ដាប់ជាប់ដូច្នេះយើងធ្វើការងារជាមួយតុលាការរាល់ពេលជា ការងារមួយយើងនឹងបន្ដធ្វើទៀត” ។
លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបន្ដ ទៀតថា ការផ្លាស់ប្ដូរសមាសភាពជា ញឹកញាប់របស់ថៃនាពេលកន្លងមក សរ បញ្ជាក់ឱ្យឃើញថា ភាគីថៃកំពុងតែបក់ បោកទៅតាមខ្យល់នយោបាយនៅក្នុង ប្រទេសរបស់ខ្លួនដោយមិនបានគិតថា បញ្ហាប្រាសាទព្រះវិហាររវាងកម្ពុជា និង ថៃនៅតុលាការយុត្ដិធម៌អន្ដរជាតិ ICJសុទ្ធសឹងជាបញ្ហាដែលត្រូវបានច្បាប់ជាចម្បង ។ ចំនុចនេះហើយដែលលោក រដ្ឋមន្ដ្រីក្រសួងព័ត៌មានកត់សម្គាល់ថា ថៃចាញ់ប្រៀបកម្ពុជាត្រង់ចំណុចនេះ ។
គួរបញ្ជាក់ថា សវនាការជាសាធារណៈ ដើម្បីស្ដាប់ភស្ដុតាងរបស់គូភាគីជុំវិញបណ្ដឹងរបស់កម្ពុជាសុំឱ្យតុលាការក្រុង ឡាអេបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារនឹងត្រូវបើកធ្វើ ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ខាងមុខនេះ ។
ប៉ុន្ដែយ៉ាងណាក៏ដោយបន្ទាប់ពីបញ្ចប់ សវនាការនេះទៅតុលាការយុត្ដិធម៌អន្ដរជាតិនៅមិនទាន់អាចបញ្ជាក់ពេលវេលាច្បាស់លាស់ថា ថ្ងៃណានឹងចេញសេចក្ដី សម្រេចជាស្ថាពរនោះនៅឡើយទេ៕
