គ្រាន់តែ​ជជែក​គ្នា​រឿង​ម៉ូតូ​ស៊ីសាំង​តិច​ឬ​ច្រើន​ក្លាយជា​ហិង្សា​

ដោយ​ ៖ គឹ​ម​ សុខ​ជា​ ថ្ងៃទី 25 មករា 2013ម៉ោង 10:58:05

​ខេត្ដបាត់ដំបង​៖​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដបាត់ដំបង​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​បង្ក​របួស​ស្នាម​បន្ទាប់​ពី​ជជែក​គ្នា​រឿង​ជិះ​ម៉ូតូ​ចេញពី​បាត់ដំបង​ទៅ​ភ្នំពេញ​ប្រើ​សាំង​អស់​តែ​៣​លី​ត្រប៉ុណ្ណោះ​តែ​បុរស​រង​គ្រោះ​ថា​ពី​បាត់ដំបង​ទៅ​ភ្នំពេញ​គឺ​មិន​ដែល​ប្រើ​សាំង​អស់​តិច​ប៉ុណ្ណឹង​ទេ​យ៉ាងតិច​ណាស់​ក៏​អស់​សាំង​ ១៥​លី​ត្រដែរ​ពួក​គេ​បាន​ជជែក​គ្នា​តឹងសរសៃ​.​ករ​ហូត​ដល់​ប្រើ​អំពើ​ហិង្សា​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ខាង​ ក្រោយ​ក្លិប​ជ័យ​ជំនះ​ស្ថិត​ក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​-​ខេត្ដបាត់ដំបង​ ។​
​បុរស​សង្ស័យ​ត្រូវ​កងរាជអាវុធហត្ថ​ ខេត្ដបាត់ដំបង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​បង្ក​របួស​ស្នាម​នា​រសៀល​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១​ ៣​ដើម្បី​ចាត់​ ការ​ទៅ​តាម​ផ្លូវច្បាប់​ ។​
​លោក​ ឡា​ច​ ប្រុស​ នាយការិយាល័យ​ស្រាវជ្រាវ​ព័ត៌មាន​និង​បទល្មើស​ព្រហ្ម​ ទណ្ឌ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ សេង​ គិរី​ អាយុ​ ២២​ឆ្នាំ​ ជា​កម្មករ​ សំណង់​ មាន​ទីលំនៅ​ក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្ដ​ បាត់ដំបង​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ យ៉ា​ត​ ឌី​ អាយុ​៣០​ឆ្នាំ​ រស់នៅ​កន្លែង​កើត​ ហេតុ​ខាងលើ​ ។​ បុរស​រង​គ្រោះ​រង​របួស​ បែក​ថ្ងាស​និង​ហើម​ជាំភ្នែក​ខាងឆ្វេង​ ។​ លោក​ឡា​ច​ ប្រុស​ បាន​ស្រង់​សម្ដី​សាក្សី​ មក​បញ្ជាក់​ថា​ នៅ​យប់​ថ្ងៃ​ទី​២២​ ខែ​ មក​រា​នោះ​បុរស​ពីរ​នាក់​បាន​ចូល​ទៅ​ផឹកស្រា​ក្នុង​តៀម​លក់ដូរ​របស់​ជន​រង​គ្រោះ​ ដែល​មាន​គ្នា​ពីរ​នាក់​ដែរ​ ។​ លុះ​ប្រហែល​ ម៉ោង​៩​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២២​ ខែ​ មក​រា​ ស្រាប់តែ​ឮ​ជជែក​គ្នា​ខ្លាំងៗ​ពី​រឿង​ ជិះ​ម៉ូតូ​អស់​សាំង​តិច​ច្រើន​ហើយ​ក៏​កើត​ អំពើ​ហិង្សា​វាយតប់​គ្នា​តែ​ម្ដង​ ។​
​ឈ្មោះ​ យ៉ា​ត​ ឌី​ ជា​ជន​រង​គ្រោះ​បាន​ ប្រាប់​មន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដ​បាត់​ ដំបង​ថា​ រូប​គាត់​បានឮ​ឈ្មោះ​ សេង​ គិរី​ និយាយ​អួត​ថា​ជិះ​ម៉ូតូ​ (​ហុងដា​សេ​១២៥)​ ពី​បាត់ដំបង​ទៅ​ភ្នំពេញ​អស់​សាំង​តែ​៣​ លី​ត្រ​ទេ​ គឺ​ដល់​គោលដៅ​ហើយ​ ។​ ពេល​ នោះ​រូប​គាត់​(​យ៉ា​ត​ឌី​)​បាន​តប​ថា​ ពី​បាត់​ ដំបង​ទៅ​ភ្នំពេញ​បើ​ជិះ​ម៉ូតូ​មិនមែន​ប្រើ​សាំង​អស់​៣​លី​ត្រ​នោះ​ទេ​ គឺ​ខ្លួន​ធ្លាប់​ ជិះ​ទៅ​ភ្នំពេញ​ដែរ​ប្រើ​សាំង​អស់​ដល់​ទៅ​១៥​លី​ត្រ​ឯណោះ​ ។​ គ្រាន់តែ​និយាយ​ ប៉ុណ្ណឹង​ឈ្មោះ​សេង​ គិរី​ ក៏​ខឹង​ស្ទុះ​ទាញ​ទូរ​ ស័ព្ទ​មក​គប់​ចំ​ថ្ងាស​របស់​គាត់​បែក​ហូរ​ឈាម​រួច​ស្ទុះ​ចូល​មក​ដាល់​ចំ​ភ្នែក​ខាង​ ឆ្វេង​ឡើង​ជាំ​ខៀវ​ថែម​ទៀត​ ។​
​ជនសង្ស័យ​ឈ្មោះ​សេង​ គិរី​ បាន​សារ​ ភាព​ថា​ មុន​ពេល​កើតហេតុ​ខ្លួន​កំពុងស៊ី​ ផឹក​ជាមួយ​មិតភក្ដិ​ម្នាក់​ទៀត​ជជែក​គ្នា​ពី​រឿង​ជិះ​ម៉ូតូ​ទៅ​ភ្នំពេញ​ប្រើ​សាំង​អស់​តែ​៣​លី​ត្រ​ ខណៈនោះ​ឈ្មោះ​យ៉ា​ត​ ឌី​ ជា​ម្ចាស់​ ផ្ទះ​លក់​ចាប់ហួយ​ បាន​តប​មក​ថា​មិន​ ដែល​អស់​តិច​ប៉ុណ្ណឹង​ទេ​ គឺ​ពី​បាត់ដំបង​ទៅ​ ភ្នំពេញ​ប្រើ​សាំង​អស់​១៥​លី​ត្រ​ ។​ ដោយ​ ខ្លួន​ខឹង​ម្ចាស់ផ្ទះ​លូក​មាត់​និយាយ​ចង់​ឈ្នះ​ក៏​យក​ទូរស័ព្ទ​ដៃ​គប់​បែក​ថ្ងាស​និង​ស្ទុះ​ ងើប​ទៅ​ដាល់​ជន​រង​គ្រោះ​ជាំភ្នែក​ខាង​ ឆ្វេង​ហើម​ ។​
​លោក​ឡា​ច​ ប្រុស​ បាន​បញ្ជាក់​ថា​ បុរស​ដៃដល់​ឈ្មោះ​ សេង​ គិរី​ ត្រូវ​កម្លាំង​ អាវុធហត្ថ​ខេត្ដបាត់ដំបង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ដ​នា​រសៀល​ថ្ងៃ​ ទី​២៤​ ខែមករា​ ឆ្នាំ​២០១៣​ ដើម្បី​ចាត់​ ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕​