ខ្សឹប​ដាក់​ត្រចៀក​ ៖​ អនុប្រធាន​កាំកុងត្រូល​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ពុក​រលួយ​ និង​ឬក​ធំ​

ដោយ​ ៖ សហការី​ ថ្ងៃទី 26 មករា 2013ម៉ោង 14:11:49

ក្រុម​អ្នក​រត់ការ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ក៏​ដូច​ជា​អ្នក​រត់ការ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ផ្សេង​ទៀត​បាន​សម្ដែង​នូវ​ការ​ធុញ​ទ្រាន់ចំពោះ​សម្ដី​មិន​គប្បី​ផ្ដើម​ចេញពី​អនុប្រធាន​ ស្នាក់​ការ​កាំកុងត្រូល​ម្នាក់​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ដែល​ជា​ទម្លាប់​ បាន​ចាត់​ទុក​ក្រុម​អ្នក​រត់ការ​ជា​មនុស្ស​ដែល​គ្មាន​តម្លៃ​ និង​ប្រើ​សម្ដី​អ​សីលធម៌​ក្នុង​ នាម​ជាម​ន្ដ្រី​រដ្ឋបាល​មុខងារសាធារណៈ​ ធ្វើ​ឱ្យ​អ្នក​រត់ការ​ខឹងសម្បារ​ស្ទើរតែ​រាល់ថ្ងៃ​។​

ក្រុម​អ្នក​រត់ការ​ឯកសារ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​អគ្គ​ នាយកដ្ឋាន​កាំកុងត្រូល​ពុំ​បានដឹង​អំពី​បុគ្គលិកលក្ខណៈ​របស់​អនុប្រធាន​មួយ​រូប​ដែល​ កំពុង​បង្កើត​បញ្ហា​អំពើ​ពុក​រលួយ​ ប្រើ​ពាក្យ​សម្ដី​មិន​គប្បី​នោះ​ទេ​ ទ​ង្វើ​របស់​គាត់​ អាច​នឹង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ជា​ច្រើន​ទៀត​ ដែល​ក្រុមហ៊ុន​ ឬ​អ្នក​រត់ការ​ចាត់​ទុក​ថា​ ដោយសារ​តែ​បុគ្គល​រូប​នេះ​ផ្ដល់​លទ្ធភាព​ណាមួយ​ ទើប​ មិន​មានការ​ដក​មុខ​តំណែង​ និង​កែប្រែ​ទៅ​លើ​អត្ដ​ចរិត​មិន​គប្បី​ទាំងនោះ​ ។​

ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ក្នុង​ឯកសារ​១​សេ​អូ​ ត្រូវ​តែ​បង់ប្រាក់​ឱ្យទៅ​អនុប្រធាន​រូប​នេះ​ចំនួន​៤០​ដុល្លារ​ មន្ដ្រី​ត្រួតពិនិត្យ​៥​ដុល្លារ​ បង់​ចូល​រដ្ឋ​ក្នុង​១​សេ​អូ​០,១​ភាគរយ​ ស្មើនឹង​២១​ដុល្លារ​ ។​ ការ​បង់ប្រាក់​បែប​នេះ​មិន​ មែន​ជា​បញ្ហា​ដែល​ត្រូវ​ចោទ​ ប៉ុន្ដែ​អ្វី​ដែល​ហួសហេតុ​ពេក​មាន​អ្នក​រត់ការ​មិន​តិច​ ទេ​ ដែល​រង​នូវ​ការ​ប្រមាថ​ និង​សម្ដី​អ​សីលធម៌​ពី​អនុប្រធាន​កាំកុងត្រូល​រូប​នេះ​ ដូច​ជា​ប្រើ​ពាក្យ​ថា​ “​ពួក​ហ្អែ​ង​!,​ អញ​មិន​ចង់​ធ្វើ​ឱ្យ​ពួក​ហ្អែ​ង​!,​ អញ​ធ្វើ​មិន​ធ្វើ​ឱ្យ​ហ្អែ​ង​ ជា​រឿង​របស់​អញ​!...”​ ដូច្នេះ​កាលៈទេសៈ​ខ្លះ​អ្នក​រត់ការ​ដែល​យក​លុយ​ទៅ​ឱ្យ​សោះ​ ទប់ចិត្ដ​មិន​បាន​ទះ​តុ​ និង​យក​វិទ្យុទាក់ទង​បោក​លើ​តុ​លោក​អនុប្រធាន​រូប​នេះ​ ក៏​មិន​ មានការ​កែ​អត្ដ​ចរិត​ដដែល​ ។​

អ្នក​រត់ការ​បាន​ចេញ​ជា​ទស្សនៈ​ផង​ដែរ​ថា​ គិត​ទៅ​គេ​អាច​ដូរ​ឈ្មោះ​មនុស្ស​ពី​“​ក​”​ ទៅ​“​ខ​”​បាន​ ប៉ុន្ដែ​គេ​មិន​អាច​ប្ដូរ​អត្ដ​ចរិត​មនុស្ស​បាន​ឡើយ​ ។​ ដូច្នេះ​ថ្នាក់លើ​គួរតែ​ សិក្សា​ ឬ​ក៏​ដាក់​ភាព​សង្ស័យ​ទៅ​លើ​បុគ្គលិកលក្ខណៈ​របស់​អនុប្រធាន​កាំកុងត្រូល​ រូប​នេះ​ គាត់​កំពុង​តែ​អនុវត្ដន៍​ប្រាសចាក​វិន័យ​ សេចក្ដី​ថ្លៃថ្នូរ​របស់​មន្ដ្រី​រដ្ឋបាល​ មុខងារសាធារណៈ​ដល់​កម្រិត​ណា​?

ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់​ ក៏​មាន​ឯកសារ​ដែល​ត្រូវ​ឆ្លងកាត់​បុគ្គល​រូប​នេះ​ពី​ ១៥០-១៧០​ឯកសារ​ ហើយ​ក្នុង​១​ឯកសារ​បង់​សេវា​ក្រោម​តុ​៤០​ដុល្លារ​ ឃើញ​ថា​ មាន​ចំនួន​ច្រើន​ ដែល​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​ ។​ អនុប្រធាន​ចំនួន​៥​រូប​ ប៉ុន្ដែ​ មាន​តែ​អនុប្រធាន​មួយ​រូប​ប៉ុណ្ណោះ​ ដែល​ពោរពេញ​ដោយ​ឥទ្ធិពល​អំណាច​ និង​ពុក​ រលួយ​ ពេល​ខ្លះ​អ្នក​រត់ការ​ត្រូវ​យក​លុយ​ទៅ​ជូន​ដល់​កន្លែង​ហាង​គុយទាវ​ ផ្ទះ​របស់​ គាត់​ ធ្វើ​យ៉ាងណា​ឱ្យ​អនុប្រធាន​រូប​នេះ​មេត្ដា​ជួយ​ពិនិត្យ​ឯកសារ​ កុំឱ្យ​ស្ទះ​ ពីព្រោះ​ ទំនិញ​ ដែល​ត្រូវ​ឡើង​យន្ដហោះ​ គាត់​ធ្វើ​ឱ្យ​ស្ទះ​ឯកសារ​ក្រុមហ៊ុន​នឹង​ត្រូវ​ខាតបង់​ដ៏​ ធ្ងន់ធ្ងរ​សម្រាប់​សេវា​ដឹក​ជញ្ជូន​ព្រោះ​ខក​ជើង​យន្ដហោះ​ ៕