
តើលួន សុខខេង អាចសងសឹក និងយក៣ពិន្ទុពីសៅ ប៊ុននឿនបានឬអត់នៅស៊ីធីអិនចុងសប្តាហ៍នេះ?
ដោយ ៖ សារីម ថ្ងៃទី 26 មករា 2013ម៉ោង 14:18:55
ភ្នំពេញ ៖ ជំនួបប្រកួតលើកទី២រវាងកីឡាករលួន សុខខេងអ្នកប្រដាល់នៅក្នុងក្លិបសិង្ហកីឡានិងកីឡាករសៅ ប៊ុននឿន មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃពួកគេមានតួនាទី២គឺវាយសងសឹកនិងវាយសន្សំពិន្ទុក្នុងដំណើរ ឆ្ពោះទៅរកតំណែងជើងឯកខ្សែក្រវាត់ ខេស៊ីមេន សម្រាប់ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៣ នៅលើសង្វៀន ប្រដាល់ទូរទស្សន៍ស៊ីធីអិន ។
សម្រាប់អ្នកប្រដាល់២នាក់នេះហាក់បីដូចជាមានក្ដីសង្ឃឹមប្រហាក់ប្រហែលគ្នាដោយម្នាក់ៗរំពឹងតែលើកាយសម្បទា ដែលបានហ្វឹកហាត់អស់រយៈពេលយូរ រៀងៗខ្លួនដូចគ្នានោះ ។
លួន សុខខេង គេត្រូវការវាយសង សឹកទៅលើ សៅ ប៊ុននឿន ឱ្យខាងតែបាន ពីព្រោះកាលពីជាង១ឆ្នាំមុននេះសុខខេង ធ្លាប់ចាញ់ក្រោមកណ្ដាបដៃនិងជង្គង់ អុកចំពោះរបស់ ប៊ុននឿន ទើបបណ្ដាល ឱ្យរូបគេដួលសន្លប់ត្រឹមទឹកទី២ប៉ុណ្ណោះ នៅឯខេត្ដបាត់ដំបង លើសង្វៀនប្រដាល់ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។
សុខខេងបានប្រាប់សារព័ត៌មាននគរវត្ដឱ្យដឹងថា មូលហេតុដែលរូបគេវាយ ចាញ់ប៊ុននឿននៅឯបាត់ដំបងនោះ ព្រោះកាលនោះសុខភាពរបស់គេមិន សូវល្អដូចឥឡូវនេះទេ ។ កីឡាកររូប នេះបានបន្ដទៀតថា សម្រាប់ការជួបគ្នា លើកនេះគេមានសង្ឃឹមឈ្នះ៧០ភាគ រយ ប៉ុន្ដែតាំងពីដឹងថាបានឡើងវាយ ដណ្ដើមខ្សែក្រវាត់មក ប៉ុន្មានសបា្ដហ៍ នេះសុខខេងមានអារម្មណ៍ភ័យផង អរផងខ្លាចផង ព្រោះរយៈពេល៥ឆ្នាំមក ហើយគេមិនធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍បែបនេះទេ ។ ពេលនេះគេ មានឱកាស ត្រូវតែចាប់ឱកាសនេះឱ្យ បានជាដាចខាត់ដើម្បីកសាងកេរ្ដិ៍ឈ្មោះ ឱ្យបានល្អដូចអ្នកប្រដាល់ដទៃទៀតដែរ។ ការប្រកួតចុងក្រោយរបស់សុខខេង គេ បានវាយឈ្នះពិន្ទុកីឡាករ ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡានៅ សង្វៀនស៊ីធីអិន ។
ចំណែកកីឡាករ សៅ ប៊ុននឿនវិញ ប្រាប់សារព័ត៌មាននគរវត្ដឱ្យដឹងតាមទូរស័ព្ទថា ចំពោះការជូបប្រកួតគ្នានិង លួន សុខខេង លោកមិនមានអ្វីគួរឱ្យលោក ព្រួយបារម្ភឡើយ ។ អ្នកប្រដាល់រូបនេះ បានបញ្ជាក់បន្ដទៀតថា មូលហេតុដែល ខ្ញុំមិនខ្លាចសុខខេងនោះក៏ព្រោះកន្លងមកសុខខេងធ្លាប់ចាញ់សន្លប់ខ្ញុំម្ដងរួចមក ហើយ ។
ក្នុងការប្រកួតវាយវិលជុំជម្រុះលើកដំបូងរវាងខ្ញុំនឹងសុខខេងនេះគឺនៅតែបន្ដ សង្ឃឹមយកឈ្នះគេ (លួន សុខខេង៧០ ភាគរយដដែល) បើទោះបីយ៉ាងណាក៏ ខ្ញុំធ្លាប់វាយឱ្យគេសន្លប់ក្នុងទឹកទី២ម្ដង នៅឯខេត្ដបាត់ដំបង ដោយប្រើកណ្ដាប់ ដៃវាយម៉ាត់ និងជង្គង់អុកប៉ុណ្ណោះ។ ចំពោះម្ចាស់ជើងឯកខេស៊ីមេនលេខ២ នៅសង្វៀនប៉ុស្ដិ៍លេខ៥រូបនេះក៏បានបន្ដថា ក្នុងចំណោមកីឡាករ៤នាក់ស្ថិតក្នុង ពូលAជាមួយខ្ញុំមាន២នាក់ធ្លាប់ចាញ់ ក្រោម កណ្ដាបដៃខ្ញុំរួចហើយ គឺលួន សុខខេង និងកីឡាករ យឹម ឌៀប អ្នក ប្រដាល់មកពីសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិកាលពីវាយពាក់ កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ ខេស៊ីមេននៅប៉ុស្ដិ៍លេខ៥ ។ ចំណែកឯ កីឡាករ ពុទ្ធ ឆាយរិទ្ធី ខ្ញុំមិនធ្លាប់ដែល បានជួបគេទេពីមុនមក ។
ទោះជាយ៉ាងនេះក៏ដោយមិនទាន់ ប្រាកដថា នរណាខ្លាំងជាងនរណាបានឡើយ ពីព្រោះទាំងនេះគ្រាន់តែការអះអាង របស់កីឡាកររៀងៗខ្លួនប៉ុណ្ណោះ ការពិត យ៉ាងណានោះមានតែរង់ចាំទស្សនា ។
ក្រៅពីអ្នកប្រដាល់២នាក់នេះនៅ មានកីឡាករខ្លាំងៗ៣គូទៀតដូចជា រិន មុន្នី មកពីក្លិបកងទ័ពជើងគោក ប៉ះ ជាមួយ សុខ សុវណ្ណ ក្លិបកងពលលេខ ៣១ ។ ឈិត ង៉ុយ មកពីក្លិបអប្សរាគុន ខ្មែរជួបនឹង លាភ សំណាង មកពីក្លិបកង ពលលេខ៧០ រីឯ ស្វាយ ចាន់ថន មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញប្រកួត សាកលអាជីពជាមួយ ពេជ្រ តុលា មកពី ក្រសួងការពារជាតិ ៕
