អារ​.​ក​សម្លាប់​តា​រត់​ម៉ូតូឌុប​កណ្ដាល​ចម្ការ​កៅស៊ូ​ប្លន់​យក​ម៉ូតូ​

ដោយ​ ៖ វណ្ណៈ|ថ្ងៃទី 29 មករា 2013 ម៉ោង 11:27:53

 

​ខេត្ដកំពង់ចាម​ ៖​ តា​អាយុ​៦១​ឆ្នាំ​មានមុខ​របរ​រត់​ម៉ូតូឌុប​ត្រូវ​ជន​មិន​ស្គាល់​ មុខ​អារ​.​ក​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ជាប់​នឹង​ ចម្ការ​ស្វាយចន្ទី​ ប្លន់​យក​ម៉ូតូ​ ខណៈ​គេ​ ដឹង​ថា​ ជន​រង​គ្រោះ​ឌុ​ប​ជនសង្ស័យ​ចេញ​ ពី​ផ្សារ​មេមត់​សំដៅ​ទៅ​ភូមិ​តា​ម៉ៅ​ ឃុំ​ ជាំ​តា​ម៉ៅ​ ស្រុក​មេមត់​ ខេត្ដកំពង់ចាម​។​

 ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​ដឹក​ដំឡូង​តាម​រថយន្ដ​ប្រទះ​ឃើញ​ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ ចំណុច​ផ្លូវលំ​(​ចម្ការ​កៅស៊ូ​ និង​ចម្ការ​ស្វាយចន្ទី​)​ ខាងលិច​ភូមិ​ជ្រៃ​ ចម្ងាយ​ ប្រមាណ​៥០០​ម៉ែត្រ​ក្នុង​ឃុំ​ទ្រមូង​ ស្រុក​ មេមត់​ ខេត្ដកំពង់ចាម​ ។​ ក្រោយ​ពី​ការ​ ប្រទះ​ឃើញ​សាកសព​ ពលរដ្ឋ​អ្នក​ដឹក​ ដំឡូង​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ទ្រមូង​ពី​ការ​ប្រទះ​ឃើញ​ សាកសព​ជន​រង​គ្រោះ​នេះ​ ។​

 ស្នងការ​រង​នគរបាល​ខេត្ដកំពង់ចាម​ លោក​វរសេនីយ៍ឯក​ ហេង​ សម្បត្ដិ​ ទទួល​ផែន​សេនាធិការ​បានឱ្យ​ដឹង​នៅ​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៣​ថា​ ជន​រង​ គ្រោះ​មានឈ្មោះ​ សេង​ សុង​ អាយុ​៦១​ឆ្នាំ​ មានមុខ​របរ​រត់​ម៉ូតូឌុប​ បច្ចុប្បន្ន​ស្នាក់​ នៅ​ក្នុងភូមិ​មេមត់​ផ្សារ​ ឃុំ​-​ស្រុក​មេមត់​ ខេត្ដកំពង់ចាម​ ។​ លោកស្នងការ​រង​បាន​ បញ្ជាក់​ថា​ ជន​រង​គ្រោះ​ត្រូវ​ជន​មិន​ស្គាល់​ មុខ​អារ​.​ក​ពី​ចំហៀង​ខាងស្ដាំ​ដាច់​បំពង់​ ខ្យល់​ ហើយ​សាកសព​ត្រូវ​ជនសង្ស័យ​ ដាក់​ផ្កាប់មុខ​ទៅ​ដី​ ។​ នៅ​ក្បែរ​សាកសព​ ចម្ងាយ​១៣​ម៉ែត្រ​សមត្ថកិច្ច​បាន​រក​ ឃើញ​មួក​សុវត្ថិភាព​ពណ៌​ខ្មៅ​មួយ​ ដែល​ គេ​សង្ស័យ​ជា​មួក​របស់​ជន​រង​គ្រោះ​ ។

 ​លោកស្នងការ​រង​ ហេង​ សម្បត្ដិ​ បាន​ ឱ្យ​ដឹង​ដែរ​ថា​ ម៉ូតូ​ដែល​ជនសង្ស័យ​យក​ ទៅ​នោះ​ម៉ាង​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ ២០១២​ តែ​នៅ​ពុំ​ទាន់​ច្បាស់​ស្លាក​លេខ​ នោះ​ទេ​ ។​ លោក​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ ការ​ពិនិត្យ​ និង​ស្រាវជ្រាវ​សមត្ថកិច្ច​ បាន​សន្និដ្ឋាន​ថា​ ឃាតកម្ម​ប្លន់​ខាងលើ​ នេះ​គឺជា​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ ដោយ​សម្លាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​ ព្រោះ​ បើ​តាម​សាក្សី​បាន​បំភ្លឺ​ថា​ នៅ​វេលា​ ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៣​ ជន​រង​គ្រោះ​បាន​ឌុ​ប​មនុស្ស​ ម្នាក់​ចេញពី​ផ្សារ​មេមត់​ក្នុង​ទិស​ដៅ​ទៅ​ កាន់​ភូមិ​តា​ម៉ៅ​ ឃុំ​ជាំ​តា​ម៉ៅ​ ស្រុក​ មេមត់​ ក្នុង​តម្លៃ​២​ម៉ឺន​រៀល​ ។​ លុះ​ រហូត​ដល់​ម៉ោង​៧​និង​២០​នាទី​យប់​ ទើប​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ ជន​រង​ គ្រោះ​បាន​ស្លាប់​នៅ​ចំណុច​ខាងលើ​ ហើយ​ ករណី​នេះ​ដែរ​ សមត្ថកិច្ច​កំពុងធ្វើការ​ ស្រាវជ្រាវ​បន្ដ​ ។​

 សាកសព​ជន​រង​គ្រោះ​ក្រោយ​ពី​សមត្ថ​ កិច្ច​ជំនាញ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​   បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​ បុណ្យ​នៅ​ឯ​ទីលំនៅ​ជន​រង​គ្រោះ​ ៕