ធ្លាក់​យន្ដហោះ​ស្លាប់​២១​នាក់​នៅ​កា​ហ្សា​ស្ថាន​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 30 មករា 2013ម៉ោង 10:38:53

​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២១​ នាក់​បាត់បង់​ជីវិត​ នៅ​ពេល​ដែល​យន្ដ​ ហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុម​ ហ៊ុន​ Scat​ ប្រទេស​កា​ហ្សា​ស្ថាន​ បាន​ ធ្លាក់​នៅ​ជិត​ទីក្រុង​ Kazakh​ កាលពី​ថ្ងៃ​ ទី​២៩​ មក​រា​ ។​

​យន្ដហោះ​ដឹក​អ្នកដំណើរ​ធន​តូច​ ប្រភេទ​ Bombardier​ CRJ200​ និង​ អ​កាស​យានិក​៥​នាក់​ ហោះហើរ​ចេញពី​ ទីក្រុង​ Kokshetau​ ទៅ​កាន់​ទីក្រុង​ Almaty​ បាន​ធ្លាក់​ពេល​ព្យាយាម​ចុះ​ចត​ ក្នុង​អាកាសធាតុ​អាក្រក់​ ។​ ទីតាំង​ដែល​ យន្ដហោះ​នោះ​ធ្លាក់​នៅ​ចម្ងាយ​ពី​អាកាស​ យានដ្ឋាន​ Almaty​ ប្រមាណ​១៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ ។​

​តាម​មជ្ឈមណ្ឌល​ព្យាករណ៍​កា​ហ្សា​ស្ថាន​ បានឱ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ មក​រា​ នៅ​តំបន់​នោះ​មាន​អាប់​ចុះ​យ៉ាង​ក្រាស់​ មើលផ្លូវ​ស្ទើរតែ​មិនឃើញ​ ។​ សាក្សី​ ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា​ ពួក​គាត់​ មើលឃើញ​យន្ដហោះ​ធ្លាក់​ហើយ​ ផ្ទុះ​ឆេះ​ បែក​ជា​ច្រើន​បំណែក​ ។​

​ក្រសួង​ព័ត៌មាន​កា​ហ្សា​ស្ថាន​បាន​ ប្រកាស​ថា​ បាន​រក​ឃើញ​ប្រអប់​ខ្មៅ​យន្ដ​ ហោះ​ជួប​គ្រោះថ្នាក់​នោះ​ ហើយ​បញ្ជូន​ ទៅ​កាន់​ទីស្នាក់ការ​ ក្រុមហ៊ុន​អាកាស​ចរ​ សហរដ្ឋ​នៅ​ទីក្រុង​មូ​ស្គូ​ដើម្បី​វិភាគ​រក​ មូលហេតុ​បង្ក​គ្រោះថ្នាក់​ខាងលើ​ ។​

​ប្រធានាធិបតី​កា​ហ្សា​ស្ថាន​លោក​ Nursultan​ Nazarbayev​ បាន​រំលែក​ទុក្ខ​ ដល់​សាច់ញាតិ​ដល់​ក្រុម​គ្រួសារ​ជន​រង​ គ្រោះ​ ។​ នាយក​រដ្ឋមន្ដ្រី​ Serik​ Akhme-tov​ បាន​ប្រកាស​ឱ្យ​បង្កើត​គណៈកម្មការ​ ស៊ើបអង្កេត​រក​មូលហេតុ​បង្ក​គ្រោះថ្នាក់​ខាងលើ​ ៕