
ធ្លាក់យន្ដហោះស្លាប់២១នាក់នៅកាហ្សាស្ថាន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 30 មករា 2013ម៉ោង 10:38:53
យ៉ាងហោចណាស់ក៏មានមនុស្ស២១ នាក់បាត់បង់ជីវិត នៅពេលដែលយន្ដ ហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុម ហ៊ុន Scat ប្រទេសកាហ្សាស្ថាន បាន ធ្លាក់នៅជិតទីក្រុង Kazakh កាលពីថ្ងៃ ទី២៩ មករា ។
យន្ដហោះដឹកអ្នកដំណើរធនតូច ប្រភេទ Bombardier CRJ200 និង អកាសយានិក៥នាក់ ហោះហើរចេញពី ទីក្រុង Kokshetau ទៅកាន់ទីក្រុង Almaty បានធ្លាក់ពេលព្យាយាមចុះចត ក្នុងអាកាសធាតុអាក្រក់ ។ ទីតាំងដែល យន្ដហោះនោះធ្លាក់នៅចម្ងាយពីអាកាស យានដ្ឋាន Almaty ប្រមាណ១៥០០ម៉ែត្រប៉ុណ្ណោះ ។
តាមមជ្ឈមណ្ឌលព្យាករណ៍កាហ្សាស្ថាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៩ មករា នៅតំបន់នោះមានអាប់ចុះយ៉ាងក្រាស់ មើលផ្លូវស្ទើរតែមិនឃើញ ។ សាក្សី ឃើញហេតុការណ៍បានឱ្យដឹងថា ពួកគាត់ មើលឃើញយន្ដហោះធ្លាក់ហើយ ផ្ទុះឆេះ បែកជាច្រើនបំណែក ។
ក្រសួងព័ត៌មានកាហ្សាស្ថានបាន ប្រកាសថា បានរកឃើញប្រអប់ខ្មៅយន្ដ ហោះជួបគ្រោះថ្នាក់នោះ ហើយបញ្ជូន ទៅកាន់ទីស្នាក់ការ ក្រុមហ៊ុនអាកាសចរ សហរដ្ឋនៅទីក្រុងមូស្គូដើម្បីវិភាគរក មូលហេតុបង្កគ្រោះថ្នាក់ខាងលើ ។
ប្រធានាធិបតីកាហ្សាស្ថានលោក Nursultan Nazarbayev បានរំលែកទុក្ខ ដល់សាច់ញាតិដល់ក្រុមគ្រួសារជនរង គ្រោះ ។ នាយករដ្ឋមន្ដ្រី Serik Akhme-tov បានប្រកាសឱ្យបង្កើតគណៈកម្មការ ស៊ើបអង្កេតរកមូលហេតុបង្កគ្រោះថ្នាក់ខាងលើ ៕
