
ការចំណាកស្រុកទ្រង់ទ្រាយធំបំផុតក្នុងឱកាសបុណ្យចូលឆ្នាំនៅប្រទេសចិន
ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០១៣នេះ ពលរដ្ឋបានធ្វើដំណើរជាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ដោយមាន មនុស្សត្រូវធ្វើដំណើររហូតដល់ទៅរាប់ ពាន់លាននាក់ មិនមែនជាង១ពាន់លាននាក់ ដូចចំនួនពលរដ្ឋចិននាពេលបច្ចុប្បន្ន នោះឡើយ ហើយការធ្វើដំណើរកកកុញ បំផុតនៅថ្ងៃទី២៦មករាដល់ថ្ងៃទី៦មីនា ។
តាមការប៉ាន់ប្រមាណពលរដ្ឋទូទាំង ប្រទេសចិន ត្រូវធ្វើដំណើររហូតដល់ ៣,៤ពាន់ជើង ក្នុងឱកាសឈប់ចូលឆ្នាំ កើន៨,៦ភាគរយ ឆ្នាំ២០១២ ។
ក្រសួងគ្រប់គ្រងផ្លូវដែកបានឱ្យដឹងថា មានពលរដ្ឋដល់ទៅ២២៥លាននាក់ជ្រើស រើសការធ្វើដំណើរតាមរថភ្លើង ទៅស្រុក កំណើតចូលរួមបុណ្យចូលឆ្នាំចិន ដោយ សារតែនេះជាឱកាសសំខាន់បំផុតសម្រាប់ ជួបជុំសាច់ញាតិក្រុមគ្រួសារ ។
ដំណើរចំណាកស្រុកក្នុងឱកាសបុណ្យ ចូលឆ្នាំដែលអូសបន្លាយរយៈពេល៤០ថ្ងៃ ពីថ្ងៃទី២៦ មករា ដល់ថ្ងៃទី៣ មីនា ។ ក្នុង ចំណោមការធ្វើដំណើរទាំង៣,៤ពាន់លើក ក្នុងនោះមានរហូតដល់៣,១ពាន់ជ្រើស រើសធ្វើដំណើរតាមផ្លូវគោក និងពលរដ្ឋ ប្រមាណ៤២លាននាក់ជ្រើសរើសធ្វើ ដំណើរតាមផ្លូវទឹក ។ ក្រៅពីនេះនៅ មានពលរដ្ឋ៣៥,៥លាននាក់ ធ្វើដំណើរ តាមជើងហោះហើរ ។ ក្រុមហ៊ុនអាកាស ចរក្នុងស្រុកដូចជា China Eastern , China Southernនិង Air China សុទ្ធ សឹងតែបានបង្កើនជើងហោះហើររបស់ ខ្លួនបំពេញតាមតម្រូវការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ។
នៅទីក្រុងសៀងហៃ ត្រូវបម្រើសេវា កម្មធ្វើដំណើរពលរដ្ឋរហូតដល់៨,៦លាននាក់ ដោយត្រូវហោះហើររហូតដល់ ៦៦.៨០០ជើង ។
សំបុត្រធ្វើដំណើរតាមរថភ្លើងនៅក្នុង ទីក្រុងធំៗ បានលក់អស់ក្នុងរយៈពេលតែ ២០នាទីប៉ុណ្ណោះ។ គេហទំព័រលក់សំបុត្រ រថភ្លើងអនឡាយមានពលរដ្ឋ១៧លាននាក់ ចុះមកទិញសំបុត្រ ហើយការលក់ សំបុត្របានដល់ទៅ២,៦៥លានសន្លឹក ក្នុង១ថ្ងៃ ។ ជាមួយនឹងការចំណាកស្រុក ទ្រង់ទ្រាយធំនេះ ធ្វើឱ្យទីតាំងនានាត្រូវកក ស្ទះដោយហ្វូងមនុស្សកកកុញ ពិសេស នៅតាមស្ថានីយរថភ្លើងនិងអាកាសយានដ្ឋាន ៕
