
ឥណ្ឌាអនុម័តច្បាប់ប្រហារជីវិតដល់អ្នកប្រព្រឹត្ដល្មើសផ្លូវភេទ
ច្បាប់ថ្មីដែលអនុញ្ញាតឱ្យប្រហារជីវិត ដល់អ្នកដែលប្រព្រឹត្ដល្មើសលើបទ រំលោភផ្លូវភេទក្រោយពេលប្រធានាធិ បតីបានចុះហត្ថលេខាទទួលស្គាល់ ។
ច្បាប់ថ្មីនោះត្រូវបានរដ្ឋាភិបាលឥណ្ឌា អនុម័តប្រហារជីវិតដល់ជនណាដែល ប្រព្រឹត្ដល្មើសផ្លូវភេទធ្វើឱ្យស្ដ្រីរងការឈឺ ចាប់ទាំងរូបកាយ និងផ្លូវចិត្ដ ។ សកម្ម ភាពខាងលើកើតឡើងក្រោយពេលដែល មានការរំលោភផ្លូវភេទទៅលើនិស្សិត ស្រីវ័យ២៣ឆ្នាំលើរថយន្ដក្រុងក្នុងទីក្រុង ញូវដេលីពីបុរស៦នាក់ ក្រោយមកនាង ក៏បាត់បង់ជីវិតតែម្ដង ។
សារព័ត៌មាន Hindustan Times កាលពីថ្ងៃទី២ ខែកុម្ភៈ បានផ្សព្វផ្សាយថា ក្រោយពេលជួបពិភាក្សាជាមួយប្រធាន រដ្ឋសភា Sonia Gandhi នាយករដ្ឋ មន្ដ្រីម៉ាន់ មូហាន់ស៊ីង បានកោះប្រជុំ គណៈរដ្ឋមន្ដ្រីជាបន្ទាន់មួយដើម្បីពិភាក្សា ពីច្បាប់កាត់ទោសប្រហារជីវិតដល់អ្នក ដែលប្រព្រឹត្ដល្មើសផ្លូវភេទ ។ នៅក្នុង ទោសប្រហារជីវិតនោះក៏បានបែងចែក យ៉ាងច្បាស់លាស់ ហើយការចាប់បង្ខំ រំលោភផ្លូវភេទទៅលើភរិយាមិនត្រូវ បានផ្ដន្ទាទោសប្រហារជីវិតនោះឡើយ ។
ការរំលោភលើនិស្សិតស្រីក្នុងរថយន្ដ ក្រុងនៅទីក្រុងញូវដេលីធ្វើឱ្យមានការ ក្រោកឈរឡើងធ្វើបាតុកម្មនៅគ្រប់ទិស ទីទាមទាររដ្ឋាភិបាលត្រូវតែបង្កើតច្បាប់ ដាក់ទោសដល់អ្នកប្រព្រឹត្ដល្មើសឱ្យបាន ស័ក្ដិសមទៅនឹងទង្វើដែលបានប្រព្រឹត្ដ ។ បច្ចុប្បន្នជនល្មើសទាំង៥នាក់ជាប់ពាក់ ព័ន្ធករណីរំលោភផ្លូវភេទលើនិស្សិតស្រី ត្រូវបានតុលាការកាត់ទោស ចំណែកជន ល្មើសទី៦កំពុងតែស្វែងរកចាប់ខ្លួន ហើយត្រូវបានគេសន្និដ្ឋានថានៅមិន ទាន់ពេញវ័យត្រូវបានកាត់ទោសដាច់ ដោយឡែក ៕
