ឥណ្ឌា​អនុម័ត​ច្បាប់​ប្រហារជីវិត​ដល់​អ្នក​ប្រព្រឹត្ដ​ល្មើស​ផ្លូវភេទ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 03 កុម្ភះ 2013ម៉ោង 08:58:40

​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឱ្យ​ប្រហារជីវិត​ ដល់​អ្នក​ដែល​ប្រព្រឹត្ដ​ល្មើស​លើ​បទ​ រំលោភ​ផ្លូវភេទ​ក្រោយ​ពេល​ប្រ​ធានា​ធិ​ បតី​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ ។​ 

​ច្បាប់​ថ្មី​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​ អនុម័ត​ប្រហារជីវិត​ដល់​ជន​ណា​ដែល​ ប្រព្រឹត្ដ​ល្មើស​ផ្លូវភេទ​ធ្វើ​ឱ្យ​ស្ដ្រី​រង​ការ​ឈឺ​ ចាប់​ទាំង​រូប​កាយ​ និង​ផ្លូវចិត្ដ​ ។​ សកម្ម​ ភាព​ខាងលើ​កើតឡើង​ក្រោយ​ពេល​ដែល​ មានការ​រំលោភ​ផ្លូវភេទ​ទៅ​លើ​និស្សិត​ ស្រី​វ័យ​២៣​ឆ្នាំ​លើ​រថយន្ដក្រុង​ក្នុង​ទីក្រុង​ ញូ​វ​ដេ​លី​ពី​បុរស​៦​នាក់​ ក្រោយមក​នាង​ ក៏​បាត់បង់​ជីវិត​តែ​ម្ដង​ ។​ 

​សារព័ត៌មាន​ Hindustan​ Times​ កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ បាន​ផ្សព្វផ្សាយ​ថា​ ក្រោយ​ពេល​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ រដ្ឋសភា​ Sonia​ Gandhi​ នាយក​រដ្ឋ​ មន្ដ្រី​ម៉ា​ន់​ មូ​ហាន់​ស៊ី​ង​ បាន​កោះ​ប្រជុំ​ គណៈរដ្ឋមន្ដ្រី​ជា​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​ ពី​ច្បាប់​កាត់ទោស​ប្រហារជីវិត​ដល់​អ្នក​ ដែល​ប្រព្រឹត្ដ​ល្មើស​ផ្លូវភេទ​ ។​ នៅ​ក្នុង​ ទោស​ប្រហារជីវិត​នោះ​ក៏​បាន​បែងចែក​ យ៉ាង​ច្បាស់លាស់​ ហើយ​ការ​ចាប់បង្ខំ​ រំលោភ​ផ្លូវភេទ​ទៅ​លើ​ភរិយា​មិន​ត្រូវ​ បាន​ផ្ដន្ទាទោស​ប្រហារជីវិត​នោះ​ឡើយ​ ។​ 

ការ​រំលោភ​លើ​និស្សិត​ស្រី​ក្នុង​រថយន្ដ​ ក្រុង​នៅ​ទីក្រុង​ញូ​វ​ដេ​លី​ធ្វើ​ឱ្យ​មានការ​ ក្រោកឈរ​ឡើង​ធ្វើ​បាតុកម្ម​នៅ​គ្រប់​ទិស​ ទី​ទាមទារ​រដ្ឋាភិបាល​ត្រូវ​តែ​បង្កើត​ច្បាប់​ ដាក់ទោស​ដល់​អ្នក​ប្រព្រឹត្ដ​ល្មើស​ឱ្យ​បាន​ ស័ក្ដិសម​ទៅ​នឹង​ទ​ង្វើ​ដែល​បាន​ប្រព្រឹត្ដ​ ។​ បច្ចុប្បន្ន​ជនល្មើស​ទាំង​៥​នាក់​ជាប់​ពាក់​ ព័ន្ធ​ករណី​រំលោភ​ផ្លូវភេទ​លើ​និស្សិត​ស្រី​ ត្រូវ​បាន​តុលាការ​កាត់ទោស​ ចំណែក​ជន​ ល្មើស​ទី​៦​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​នៅ​មិន​ ទាន់​ពេញវ័យ​ត្រូវ​បាន​កាត់ទោស​ដាច់​ ដោយឡែក​ ៕