
កម្មករសំណង់បង្គោលភ្លើងអគ្គីសនីរួមនិងម្ចាស់គ្រឿងចក្រម្ចាស់លក់គ្រឿងសំណង់តវ៉ាទារលុយពីក្រុមហ៊ុនម៉ៅការកូរ៉េ
ដោយ ៖ ឆ្លាមសមុទ្រ ថ្ងៃទី 03 កុម្ភះ 2013ម៉ោង 11:17:49
ខេត្តព្រះសីហនុៈកម្មករសំណង់បង្គោលអគ្គីសនីម្ចាស់គ្រឿងចក្រនិងអ្នកលក់គ្រឿងសំណង់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុប្រមាណជា៣០នាក់ បានមកប្រមូលផ្តុំគ្នានៅមុខសាលាឃុំវាលរេញស្រុកព្រៃនប់ដើម្បីធ្វើការតវ៉ាសុំឲ្យមេឃុំវាលរេញ ជួយដោះស្រាយថ្លៃពលកម្ម,ថ្លៃគ្រឿងសំណង់និងថ្លៃ,ថ្លៃជួលគ្រឿងចក្រពីក្រុមហ៊ុនម៉ៅការសាងសង់បង្គោលភ្លើងអគ្គីសនីរបស់កូរ៉េមួយនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ខែកុម្ភះឆ្នាំ២០១៣។
កម្មករទាំងនោះបានអះអាងថាពួកគេមានគ្នាជាង២០០នាក់ ដែលជាកម្មកធ្វើការឲក្រុមហ៊ុនកូរ៉េនេះ
ក្នុងនោះមានតបណ្តាញភ្លើងតំឡើងបង្គោលខ្សែភ្លើងពីខេត្តកំពតទៅស្រុកស្ទឹងហៅក្នុងតំបន់ឃុំវាលរេញ
ហើយ ក្រុមហ៊ុននេះមិនព្រមបើកប្រាក់ប្រចាំខែឲពួកគាត់ ចំនួន២ខែមកហើយ ។ តាមកម្មករដែលមកប្តឹងនោះ
បានឲ្យដឹងថា ពួកខ្លួនទាំងអស់មានគ្នាចូល២០០នាក់ដែលជាមក្មករធ្វើការឲក្រុមហ៊ុនកុរ៉េនេះដែល
មានទីតាំងក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ ហើយធ្វើការឲ្យក្រុមហ៊ុននេះមានរយៈពេលជាង
មួយឆ្នាំមកហើយ ដែលបានប្រាក់ប្រចាំខែចាប់ពីជាង១០០$ឡើងទៅ ហើយរយៈពេលពីរខែចុងក្រោយ
នេះដែលកាងារស្ទើតែចប់ទៅហើយនោះ ខាងក្រុមហ៊ុនមិនព្រមបើកប្រាក់ខែឲ្យសោះដោយចេះតែ
សន្យាថាថ្ងៃនេះថ្ងៃនោះ ភរហូត ធ្វើឲ្យពួកគាត់គ្មានប្រាក់ផ្គតផ្គង់ទៅគ្រួសា ។ ហើយជាមួយគ្នានោះ
ដែរក៏មានម្ចាស់គ្រឿងចាក់ ម្ចាស់លក់គ្រឿងសំណង់ប្តឹងបន្ថែមផងដែរថា ក្រុមហ៊ុននេះក៏បានជំ
ពាក់ថ្លៃជួលគ្រឿងចាក់ ថ្លៃជាវគ្រឿងសំណង់គឹតជារប់ម៉ីនដូល្លាដែរ ដែលក្រុមហ៊ុននេះមិនទានបាន
សងដោយសន្យាថាដូចគ្នា ។ នៅក្នុងពេលនោះដែរគេឃើញមានវត្តមានខាងក្រុមហ៊ុននោះមកចចា
ទាល់មុខលោកមេឃុំនឹងមុខបងប្អូនកម្មករដែរដោយ លោកណារិទ្ឋជំនួយការក្រុមហ៊ុនផ្ទាល់បាន
បកស្រាយថា ពិតណាស់គឺបានជំណាក់ប្រាក់ពួកគាត់មែន បើគឹតតែថ្លៃកម្មករសរុបទឹកប្រាក់
ចូល៤ម៉ីនដូល្លា តែក្នុង៤ម៉ីនដូល្លានេះពួកគាត់បានខ្ចីខ្លះៗហើយនៅសល់ប្រហែលជាង២ម៉ីដូល្លា
ប៉ុណ្ណោះ ចំណែកខាងគ្រឿងសំណង់នឹងគ្រឿងចាក់ជំពាក់ផ្សេង ។ លោកណារិទ្ឋបានបន្តទៀតថា
មូលហេតុដែលជំពាក់នេះ គឺខាងក្រុមហ៊ុនបើកលុយពីលើមិនទាន់ ព្រោះការដំឡើងបណ្តាញបង្កោ
លខ្សែភ្លើងនេះ គឺខាងអឺដេសេទំលាក់គំរោងមកក្រុមហ៊ុនឌូ សាន ក្រុមហ៊ុនឌូសានទំលាក់គំរោង
មកក្រុមហ៊ុនចុងរ៉ូហើយបន្ទាប់មកទើបមកដល់ក្រុមហ៊ុនរបស់លោក ។ លោកណារិទ្ឋបានបន្តថា
សំរាប់កម្មករនៅថ្ងៃទី១០កុម្ភៈនេះក្រុមហ៊ុននឹងបានបើកជូនខ្លះ ហើយសំរាប់ខាងគ្រឿងចាក់ ខាង
គ្រឿងសំណង់រហូតដល់ថ្ងៃទី២០កុម្ភៈទើបបានបើកជូនខ្លះទៀតដែរ តែយ៉ាងណាក្រុមហ៊ុននឹងក្រុម
ហ៊ុននឹងធ្វើការប្រជំនៅថ្ងៃទី៥ទី៦នេះក្រែងមានអ្វីល្អជាងនេះ ទៅទៀត។
លោក វ៉ិត គង់ មេឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ បានឲ្យដឹងថា ភាគីខាងក្រុមហ៊ុននិងភាគី
ខាងកម្មករ បានសម្របសម្រួលគ្នាយល់ព្រមរង់ចាំដល់ថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៣នេះដើម្បីបើកប្រាក់កម្លាំង
ពលកម្ម ដោយឡែកថ្លៃសំណង់និងថ្លៃឈ្នួលគ្រឿងចក្រ ប្រហែលនិងអាចបើកបាននៅថ្ងៃបន្តបន្ទាប់ទៀតដែរ៕
