ជើង​យន្ដហោះ​ជាង​១០០​លុប​ចោល​ដោយ​ធ្លាក់​ព្រឹល​នៅ​ប៉េ​កាំ​ង​

ដោយ​ ៖ ម៉ែវ សាធី|ថ្ងៃទី 04 កុម្ភះ 2013 ម៉ោង 14:36:32

​គណៈកម្មាធិការ​គ្រប់គ្រង​អាកាស​ ចរណ៍​អន្ដរជាតិ​នៅ​ក្នុង​ក្រុង​ប៉េ​កាំ​ង​កាល​ពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​បាន​ប្រកាស​លុប​ចោល​ ជើងហោះហើរ​រហូត​ដល់​១១៥​ជើង​ដោយ​ សារ​តែ​អាកាសធាតុ​ធ្លាក់​ព្រឹល​យ៉ាង​ក្រាស់​ ។​

​គេហទំព័រ​របស់​ទីបញ្ជាការ​ហោះ​ ហើរ​អន្ដរជាតិ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ BCIA​ ប្រកាស​ថា​ បាន​លុប​ចោល​ជើង​ហោះ​ ហើរ​រហូត​ដល់​១១៥​គ្រឿង​ ក្នុង​នោះ​មាន​ ជើងហោះហើរ​អន្ដរជាតិ​១៤​ជើង​ និង​ជើងហោះហើរ​ក្នុងស្រុក​១០១​ជើង​ ។​ នៅ​ តាម​ទីក្រុង​សំខាន់ៗ​ផ្សេង​ទៀត​ ក៏​បាន​ លុប​ចោល​ជើងហោះហើរ​ជា​ច្រើន​ផង​ដែរ​ ។​ កម្មករ​បោសសម្អាត​ព្រឹល​ជិត​ ១​ពាន់​នាក់​ រួម​ទាំង​ឧបករណ៍​បោសសម្អាត​ ព្រឹល​ជិត​២៣០​គ្រឿង​បាន​ចូលរួម​បោស​ សម្អាត​ព្រឹល​ដែល​បាន​កក​នៅ​ទីលាន​ ហោះហើរ​នៃ​អាកាសយានដ្ឋាន​ទីក្រុង​ប៉េ​កាំ​ង​ ។​

​ក្រសួង​ឧតុនិយម​បាន​ប្រកាស​ឱ្យ​ដឹង​ ថា​ នៅ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ខាង​ កើត​បន្ដ​គ្របដណ្ដប់​ដោយ​អាកាសធាតុ​ ត្រជាក់​នា​ពេល​ខាង​មុខ​ទៀត​ ។​ ចំណែក​ មន្ដ្រី​BCIA​ បានឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​ មាន​អាកាសធាតុ​អំណោយផល​នឹង​ផ្ដើម​ ឱ្យ​ដំណើរការ​ហោះហើរ​១៥០០​ជើង​ សម្រាប់​ដឹក​អ្នកដំណើរ​១១៤​ពាន់​នាក់​ ទៅ​កាន់​គោលដៅ​ទាន់​ពេលវេលា​ ពិសេស​គឺ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ចិន​ជា​ ច្រើន​នាំ​គ្នា​សម្រុក​ទៅ​កាន់​ស្រុក​កំណើត​ ជួបជុំ​សាច់ញាតិ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ ។​

​អាកាសចរណ៍​អន្ដរជាតិ​នៅ​ទីក្រុង​ ប៉េ​កាំ​ង​ជា​អាកាសយានដ្ឋាន​មមាញឹក​ទី​ ២​លើ​ពិភពលោក​ បន្ទាប់​ពី​អាកាសយាន​ ដ្ឋា​ន​នៅ​ទីក្រុង​អា​តា​ឡង់​តា​ អា​មេ​រិ​ក​ ។​ អ្នក​ធ្វើ​ដំណើរ​មក​កាន់​អាកាសយានដ្ឋាន​ ក្នុង​ទីក្រុង​ប៉េ​កាំ​ង​នៅ​ឆ្នាំ​១៩៨១​បាន​កើន​ ឡើង​៨១,៨​លាន​នាក់​ ៕