
ជើងយន្ដហោះជាង១០០លុបចោលដោយធ្លាក់ព្រឹលនៅប៉េកាំង
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 04 កុម្ភះ 2013ម៉ោង 14:36:32
គណៈកម្មាធិការគ្រប់គ្រងអាកាស ចរណ៍អន្ដរជាតិនៅក្នុងក្រុងប៉េកាំងកាលពីថ្ងៃទី៤ ខែកុម្ភៈបានប្រកាសលុបចោល ជើងហោះហើររហូតដល់១១៥ជើងដោយ សារតែអាកាសធាតុធ្លាក់ព្រឹលយ៉ាងក្រាស់ ។
គេហទំព័ររបស់ទីបញ្ជាការហោះ ហើរអន្ដរជាតិនៅទីក្រុងប៉េកាំង BCIA ប្រកាសថា បានលុបចោលជើងហោះ ហើររហូតដល់១១៥គ្រឿង ក្នុងនោះមាន ជើងហោះហើរអន្ដរជាតិ១៤ជើង និងជើងហោះហើរក្នុងស្រុក១០១ជើង ។ នៅ តាមទីក្រុងសំខាន់ៗផ្សេងទៀត ក៏បាន លុបចោលជើងហោះហើរជាច្រើនផងដែរ ។ កម្មករបោសសម្អាតព្រឹលជិត ១ពាន់នាក់ រួមទាំងឧបករណ៍បោសសម្អាត ព្រឹលជិត២៣០គ្រឿងបានចូលរួមបោស សម្អាតព្រឹលដែលបានកកនៅទីលាន ហោះហើរនៃអាកាសយានដ្ឋានទីក្រុងប៉េកាំង ។
ក្រសួងឧតុនិយមបានប្រកាសឱ្យដឹង ថា នៅតំបន់ភាគខាងជើងនិងភាគខាង កើតបន្ដគ្របដណ្ដប់ដោយអាកាសធាតុ ត្រជាក់នាពេលខាងមុខទៀត ។ ចំណែក មន្ដ្រីBCIA បានឱ្យដឹងថា នៅពេលដែល មានអាកាសធាតុអំណោយផលនឹងផ្ដើម ឱ្យដំណើរការហោះហើរ១៥០០ជើង សម្រាប់ដឹកអ្នកដំណើរ១១៤ពាន់នាក់ ទៅកាន់គោលដៅទាន់ពេលវេលា ពិសេសគឺក្នុងពេលដែលពលរដ្ឋចិនជា ច្រើននាំគ្នាសម្រុកទៅកាន់ស្រុកកំណើត ជួបជុំសាច់ញាតិគ្រួសារក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ។
អាកាសចរណ៍អន្ដរជាតិនៅទីក្រុង ប៉េកាំងជាអាកាសយានដ្ឋានមមាញឹកទី ២លើពិភពលោក បន្ទាប់ពីអាកាសយាន ដ្ឋាននៅទីក្រុងអាតាឡង់តា អាមេរិក ។ អ្នកធ្វើដំណើរមកកាន់អាកាសយានដ្ឋាន ក្នុងទីក្រុងប៉េកាំងនៅឆ្នាំ១៩៨១បានកើន ឡើង៨១,៨លាននាក់ ៕
