
ចំណាប់អារម្មណ៍មេដឹកនាំពិភព លោកចំពោះព្រះបរមសព
ដោយ ៖ ហេង សូរិយា ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 10:15:42
ភ្នំពេញៈ មេដឹកនាំពិភពលោកច្រើន លើសលប់ ពិតជាស្គាល់ព្រះករុណាព្រះ បាទសម្ដេច ព្រះនរោត្ដម សីហនុ។ បើ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ព្រះ នៅតែបានចាត់ទុកថា ជាឥស្សរជនដ៏កំ ពូលមួយនៅលើពិភពលោក។តើមេដឹកនាំ ពិភពលោកបច្ចុប្បន្នចាប់អារម្មណ៍ចំពោះ អតីតកាលរបស់ព្រះអង្គយ៉ាងណាខ្លះ?
ចិនៈ បណ្ដាមេដឹកនាំចិនគ្រប់ជំនាន់ សុទ្ធតែបានផ្ដល់នូវការគោរពនិងភក្ដី ភាពជាមួយព្រះអង្គ។ លោក ហ៊ូ ចិនតាវ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមា និតចិន ត្រូវបានកាសែតបរទេសដក ស្រង់សម្ដីមកនិយាយថា“ព្រះអង្គគឺជា មហាមិត្ដរបស់ប្រជាជនចិន។ ព្រះអង្គ តែងតែបានប្ដេជ្ញាចិត្ដបង្កើតនូវមិត្ដភាព រវាងចិន-កម្ពុជា និងបានជម្រុញមិត្ដ ភាពនេះឱ្យកាន់តែជិតស្និទ្ធថែមទៀតជា មួយថ្នាក់ដឹកនាំចិនជាច្រើនកន្លងមក។ ក្រោមព្រះរាជកិច្ចដឹកនាំ និងព្រះទ័យយក ចិត្ដទុកដាក់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់ភាគីទាំង២មិត្ដភាពរវាងកម្ពុជា ចិន បានចាក់ឫសយ៉ាងជ្រៅក្នុងស្រទាប់ បេះដូងប្រជាជនទាំងពីរ និងទទួលបាន ផលផ្លែជាបន្ដបន្ទាប់។ ទំនាក់ទំនងដ៏ល្អ ប្រពៃនេះ ជាវិភាគទានមួយយ៉ាងធំរបស់ ព្រះអង្គ ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាង ចិន-កម្ពុជា ចារជាប់ក្នុងប្រវត្ដិសាស្ដ្រ ជាអមតៈ”។
អ្នកជិតខាងកម្ពុជា ដែលមួយរយៈ កន្លងមកមានអរិយភាពនឹងគ្នា ក៏បាន បញ្ចេញទស្សនៈចំពោះឧត្ដមភាពរបស់ ព្រះមហាវីរក្សត្រនៃកម្ពុជាផងដែរ។ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រានាយក រដ្ឋមន្ដ្រីថៃបានបញ្ជាក់ថា“ភាពជាដឹកនាំដ៏ វិសាមញ្ញ, ភាពក្លៀវក្លានិងព្រះរាជ បញ្ញាញាណរបស់ព្រះអង្គ គឺជាគំរូធ្វើឱ្យ ព្រះអង្គមានព្រះរាជតួនាទីដ៏សំខាន់បំផុត ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្លងកាត់ ស្ថានភាពប្រឈមនិងភាពមិនច្បាស់ លាស់ក្នុងអតីតកាលរហូតទទួលបាន ជោគជ័យ និងវិបុលសុខសម្រាប់ជាតិ ទាំងមូលនាពេលបច្ចុប្បន្ន”។
ប្រទេសជិតខាងមួយទៀតគឺសាធារណរដ្ឋសង្គមនិយមវៀតណាម លោក នាយករដ្ឋមន្ដ្រី ញៀន តាន់យ៉ុងបានគួស បញ្ជាក់យ៉ាងដូច្នេះថា“ប្រទេសវៀតណាម បានបាត់បង់នូវមហាមិត្ដដែលជួយឧបត្ថម្ភដ៏មានតម្លៃ និងចែករំលែកចំណងមិត្ដ ភាពដ៏ស្អិតម្លួតក្នុងអំឡុងការតស៊ូដ៏លំ បាកដើម្បីឯករាជ្យជាតិ ក៏ដូចជាក្នុងបុព្វ ហេតុកសាងជាតិ និងការអភិវឌ្ឍន៍នៃ ប្រទេសនីមួយៗ។ សម្ដេចព្រះនរោត្ដម សីហនុ និងស្ថិតនៅក្នុងការចងចាំជានិច្ច របស់បក្សនិងរដ្ឋ, រដ្ឋសភា, រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការរួមចំ ណែកដ៏ធំធេងរបស់ព្រះអង្គ”។
ពីតំបន់អឺរ៉ុប ប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Francois Hollande បានផ្ដល់នូវចំណាប់អារម្មណ៍ថា “ខ្ញុំបាន ដឹងអំពីទំនាក់ទំនងដ៏ខ្លាំងក្លានិងជាប្រវត្ដិ សាស្ដ្រ រវាងព្រះអង្គនិងប្រទេសបារាំង។ តាមរយៈព្រះអង្គទំនាក់ទំនងរវាងប្រទេស ទាំងពីរបានរួមចំណែកធ្វើឱ្យប្រទេសជាតិ និងប្រជាជនយើងទាំងពីរកាន់តែខិតជិត គ្នា។ សម្រាប់មនុស្សភាគច្រើនព្រះអង្គ គឺជានិមិត្ដរូបនៃនយោបាយអាស៊ីមួយ ដែលលើកតម្កើងនូវសមភាពនិងការ ពារអធិបតេយ្យភាពនៃប្រជាជាតិនានា។ ព្រះអង្គជាអ្នកការពារដ៏ក្លៀវក្លានៃវប្បធម៌ភាសានិងសិល្បៈនៃប្រទេសប្រើប្រាស់ ភាសាបារាំងព្រមទាំងទស្សនៈពហុសាស្ដ្រ នៃទំនាក់ទំនងអន្ដរជាតិ”។
ចំពោះមហាកអំណាចជប៉ុនវិញ លោក Yoshihiko Noka អតីតនាយក រដ្ឋមន្ដ្រីជប៉ុន បានសរសេរថា“ក្នុងវិស័យ ទំនាក់ទំនងជាមួយប្រទេសជប៉ុន ព្រះអង្គ បានកសាងគ្រឹះនៃទំនាក់ទំនងមិត្ដភាព រវាងប្រទេសយើងទាំងពីរសម្រាប់អនា គត ដោយព្រះអង្គបានធ្វើព្រះរាជកិច្ចតាម រយៈការយាងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសជប៉ុនកាលឆ្នាំ១៩៥៥ ហើយ បានដឹងយ៉ាងជ្រាលជ្រៅជាទីបំផុតអំពី វិភាគទានរបស់ប្រទេសជប៉ុនក្នុងដំណើរ ស្វែងរកសន្ដិភាពនៅប្រទេសកម្ពុជា”។
សម្រាប់ប្រទេសសិង្ហបុរីឯណោះវិញ នាយករដ្ឋមន្ដ្រី Lee Hsien Loong បាន រំលឹកអំពីគុណបំណាច់របស់អតីតព្រះ មហាក្សត្រសម្ដេចព្រះនរោត្ដម សីហនុ ដែលបានកត់សម្គាល់ថា“សិង្ហបុរីនឹង មិន បានបំពេញបាននូវតួនទីដ៏សំខាន់របស់ ព្រះមហាវីរក្សត្រ ដែលបានទ្រទ្រង់មិត្ដ ភាពស្ថិតស្ថេរ រវាងប្រទេសទាំងពីរ។ កម្ពុជា គឺជាមិត្ដភក្ដិដ៏ជិតស្និទរបស់សិង្ហ បុរី ហើយយើងចងចាំដោយដឹងគុណថា កម្ពុជា ជាប្រទេសទី១ ដែលទទួលស្គាល់ សាធារណរដ្ឋថ្មីរបស់យើងនូវពេលដែល សិង្ហបុរីទទួលបានឯករាជ្យនូវឆ្នាំ១៩៦៥”។
នៅលើឆាកអន្ដរជាតិលោកអគ្គលេ ខាធិការអង្គការសហប្រជាជាតិ បាគីមួន បានគូសបញ្ជាក់ថា“កេរតំណែលរបស់ អតីតព្រះមហាក្សត្រ និងអនុញ្ញាតិឱ្យ ព្រះរាជាណាចក្រកម្ពុជាបន្ដឈានមុខក្នុង ដំណើរការផ្សះផ្សារជាតិ រួមទាំងការបន្ដ ប្ដេជ្ញាចិត្ដចំពោះយុត្ដិធម៌”។
លោក Kishore Rao នាយកមជ្ឈ មណ្ឌលបេតិកភណ្ឌពិភពលោកផ្នែកវប្ប ធម៌ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនផង ដែរថា“ព្រះករុណា សម្ដេចព្រះនរោត្ដម សីហនុ តែងតែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអង្គការយូនីស្កូ ហើយដែលបាន ធ្វើឱ្យសម្រេចនូវសមិទ្ធផលធំៗជាច្រើន ដូចជាយុទ្ធនាការដើម្បីរក្សាការពារប្រា សាទអង្គរវត្ដ និងការចុះបញ្ជីប្រាសាទជា សម្បត្ដិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២”។
លោកអគ្គលេខាធិការ អង្គការអន្ដរ ជាតិ ហ្វ្រង់កូហ្វូនី បាននិយាយថាៈ ព្រះ អង្គគឺជានិមិត្ដរូបរបស់អង្គការអន្ដរជាតិ ហ្វ្រង់កូហ្វូនី ចំពោះកិច្ចការដែលព្រះអង្គ បានបំពេញប្រកបដោយភាពស្វាហាប់ ដោយក្ដីសាទរ និងដោយមិនចេះនឿយ ហត់។ ការសោយទីវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់អង្គការអន្ដរជាតិ ហ្វ្រង់កូហ្វូនី និងសម្រាប់បុព្វ ហេតុដែលយើងបាននិងកំពុងបំពេញ៕
