
ឡង់គ្រីស័រ V8បុកអ្នកជិះកង់ស្លាប់បើកជាង១០គីឡូម៉ែត្រទុករថយន្ដចោលគេចខ្លួនបាត់
ដោយ ៖ ស្អាងជ័យ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 10:23:34
ខេត្ដកណ្ដាល ៖ បុរសជាកម្មករម្នាក់ ត្រូវបានរថយន្ដ១គ្រឿងបុកពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុខណៈកំពុងជិះកង់ កាលពីវេលា ម៉ោង១៩និង៣០នាទី នៅលើកំណាត់ផ្លូវ ជាតិលេខ១៤ ក្នុងភូមិពាមរាំងលើ ឃុំ ពាមរាំង ស្រុកលើកដែក ខេត្ដកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចុះវាស់ វែងកន្លែងកើតហេតុ បានឱ្យដឹងថា ជន រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ខាងលើមានឈ្មោះ ប៉ិ សុខជា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្ដកណ្ដាល ធ្វើដំណើរដោយកង់ ។
ចំណែករថយន្ដបង្កម៉ាកឡង់ គ្រីស័រ V8 ពណ៌សម្បកឪឡឹក ពាក់ស្លាក លេខភ្នំពេញ 2N-0205 ក្រោយពេលបង្ក គ្រោះថ្នាក់ ភាគីរថយន្ដមិនបានឈប់ រថយន្ដឡើយ គឺបានព្យាយាមបើកគេច ខ្លួនបានចម្ងាយប្រហែលជាង១០គីឡូម៉ែត្រ ក៏បានចតរថយន្ដទុកចោលនៅលើផ្លូវ ហើយរត់គេចខ្លួនបាត់ ។
បើតាមសាក្សីប្រជាពលរដ្ឋនៅកន្លែង កើតហេតុ បានឱ្យដឹងថា មុនពេលកើត ហេតុភាគីរថយន្ដបង្កបានបើកក្នុងល្បឿន យ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង ដោយមិនមានការប្រុងប្រយ័ត្ន លុះមក ដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតបុក ជនរងគ្រោះកំពុងជិះកង់ ក្នុងទិសដៅ បញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យ ជនរងគ្រោះខ្ទាតជាច្រើនម៉ែត្រ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ហើយយន្ដ មួយចំហៀងមុខ ផ្នែកខាងស្ដាំ ខូចខាត ស្ទើរទាំងស្រុង ។
ក្រោយពិនិត្យនិងវាស់វែងរួច កម្លាំង ជំនាញបានរថយន្ដមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំ រឿងចាត់កាតាមនីតិវិធីបន្ដ ៕
