អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​និង​ខេត្ដ​ស្រះ​កែវ​ពិភាក្សា​បើក​ច្រក​តំបន់​

ដោយ​ ៖ វណ្ណា ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 10:37:58

​ប៉ោយ​ប៉ែ​ត​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​ និង​ខេត្ដ​ស្រះ​កែវ​ ប្រទេស​ថៃ​ បាន​ជួប​ពិភាក្សា​និង​ពិនិត្យ​គម្រោង​បើក​ច្រក​តំបន់​ថ្មី​មួយ​នៅ​ចន្លោះ​បង្គោល​ឡាក់​លេខ​៤៣​ ក្នុងភូមិ​បឹង​ស្នោ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ត​ភ្ជាប់​ទៅ​ខាង​ភាគី​ថៃ​ក្នុង​ណ​ង​ម៉ាក់​មុន​ ឃុំ​គោក​ធ្យូង​ ខេត្ដ​ស្រះ​កែវ​  ហើយ​ខាង​ភាគី​កម្ពុជា​ក៏​បាន​រៀបចំ​បោះបង្គោល​តម្រុយ​ផ្លូវថ្នល់​ជា​បណ្ដើរៗ​ ៕