
អាជ្ញាធរខេត្ដបន្ទាយមានជ័យនិងខេត្ដស្រះកែវពិភាក្សាបើកច្រកតំបន់
ដោយ ៖ វណ្ណា ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 10:37:58
ប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ អាជ្ញាធរខេត្ដបន្ទាយមានជ័យ និងខេត្ដស្រះកែវ ប្រទេសថៃ បានជួបពិភាក្សានិងពិនិត្យគម្រោងបើកច្រកតំបន់ថ្មីមួយនៅចន្លោះបង្គោលឡាក់លេខ៤៣ ក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក តភ្ជាប់ទៅខាងភាគីថៃក្នុងណងម៉ាក់មុន ឃុំគោកធ្យូង ខេត្ដស្រះកែវ ហើយខាងភាគីកម្ពុជាក៏បានរៀបចំបោះបង្គោលតម្រុយផ្លូវថ្នល់ជាបណ្ដើរៗ ៕
