ថ្ងៃ​ទី​៦​ ៖​ ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​សព​ព្រះ​បរម​រតន​កោដ្ឋ​

ដោយ​ ៖ ប្រាថ្នា ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 11:01:51

​ភ្នំពេញ​ ៖​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ត្រូវ​នឹង​ថ្ងៃ​ពុធ​ ១១​រោច​ ខែបុស្ស​ ឆ្នាំរោង​ ព​.​ស​ ២៥៥៦​ គឺជា​ថ្ងៃ​ទី​៦​ បន្ទាប់​ពី​ថ្ងៃ​ទី​៥​ ប្រារឰ​ព្រះរាជ​ពិធី​រើស​ព្រះបរម​អដ្ឋិ​ និង​ព្រះរាជ​ ពិធី​ដង្ហែ​ព្រះ​អង្គារ​ ទៅ​កាន់​ទន្លេចតុមុខ​តាម​ ព្រះរាជ​កម្មវិធី​គ្រោងទុក​ គឺ​ ៖

​ម៉ោង​១០ -វេរ​ភត្ដាហារ​ប្រគេន​ព្រះ​ សង្ឃ​៣២​អង្គ​ ដែល​ចម្រើន​ព្រះ​បរិត្ដ​ពី​ ល្ងាច​ (​មាន​តែ​មន្ដ្រីរាជការ​ក្រសួង​ព្រះ​ បរមរាជវាំង​ ចាត់ចែង​កិច្ចការ​)​ ។​
​ម៉ោង​១៦​ -សម្ដេច​អគ្គ​មហា​ធម្ម​ ពោធិ​សាល​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​  និង​លោក​ជំទាវ​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ា​ និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ព្រះរាជ​វង្សានុវង្ស​ ចៅជិត​ ចៅចម​ ជំទាវ​ ខុនណាង​ យាង​និង​អញ្ជើញ​ស្ដាប់​ ព្រះធម៌​ទេសនា​ នៅ​ទីលាន​ព្រះ​មេរុ​ ។​

​ម៉ោង​១៧​ ៖​ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ លើ​ត្បូង​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ស្ដេច​យាង​ដល់​ (​កងកិត្ដិយស​ និង​ត្រែទ័ព​ថ្វាយ​ព្រះរាជ​ វ​ន្ទ​ន​កិច្ច​)​ ។​

-​ព្រះ​ធម្មកថិក​៣​អង្គ​ ទេសនា​សង្កា​យ​ នា​អាន​ត្រៃ​៤​អង្គ​ ហត្ថបាស​៩០​អង្គ​ នៅ​ក្នុង​ព្រះ​ពន្លា​ខាងត្បូង​ ។​

-​ក្រោយ​ចប់​ព្រះរាជ​ពិធី​ ព្រះករុណា​ ជា​អ​ម្ចាស់ជីវិតលើត្បូង​ និង​សម្ដេចព្រះ​ មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ស្ដេច​យាង​និវត្ដ​វិញ​ (​កងកិត្ដិយស​ និង​ ត្រែទ័ព​ ថ្វាយ​ព្រះរាជ​វ​ន្ទ​ន​កិច្ច​)​ ។​

​ម៉ោង​១៨​៖​៣០​ -អុជ​ប្រទីបជ្វាលា​នៅ​ ព្រះ​មេរុ​ និង​បរិវេណ​ជុំវិញ​ ។​

​ម៉ោង​២០​៖​០០​ -អុជ​កាំជ្រួច​ ភ្ញីទៀន​។​

​ដោយឡែក​ តាម​ព្រះរាជ​កម្មវិធី​ គ្រោងទុក​សម្រាប់​ថ្ងៃស្អែក​ ដែល​ជា​ថ្ងៃ​ បញ្ចប់​ នឹង​មាន​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​ អដ្ឋិ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ ក្នុង​ព្រះ​ ទីនាំង​មហា​មន្ទីរ​ផង​ដែរ​ ៕