
រដ្ឋាភិបាលមីយ៉ាន់ម៉ាចុះកិច្ចព្រមព្រៀងជាមួយឧទ្ទាមកាជីន
រដ្ឋាភិបាលមីយ៉ាន់ម៉ា និងឧទ្ទាមជន ជាតិភាគតិចកាជីនបានឈានដល់ ដំណោះស្រាយក្នុងកិច្ចព្រមព្រៀងមួយ ដែលអាចជាវិថីមួយឆ្ពោះទៅរកការ បញ្ចប់ជម្លោះអូសបន្លាយរយៈពេលច្រើន ឆ្នាំរបស់ពួកគេ ។ ចិនជាអាជ្ញាកណ្ដាលនៅក្នុងកិច្ច ពិភាក្សាដែលធ្វើឡើងនៅភាគខាងត្បូង ទីក្រុង Ruili ប្រទេសចិន ខណៈដែលខ្មាន់ កាំភ្លើងក្រុមឧទ្ទាមនិងទាហានរដ្ឋាភិបាល កំពុងតែបន្ដការប្រយុទ្ធគ្នាឥតឈប់ ។
ភាគីទាំងពីរបានយល់ព្រមបញ្ចៀស ភាពតានតឹងខាងយោធា, យល់ព្រមឱ្យ មានការទំនាក់ទំនងគ្នានិងបើកកិច្ច ប្រជុំរកដំណោះស្រាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៣នេះ ។ កម្លាំងទាហានឯករាជ្យកាជីន(KIA) បានក្រោកប្រឆាំងវាយប្រយុទ្ធទាមទារ បំបែករដ្ឋជាមួយកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ាអស់រយៈពេល៥០ឆ្នាំធ្វើឱ្យ ពលរដ្ឋបាត់បង់ជីវិត ខូចខាតទ្រព្យ សម្បត្ដិ និងបាត់បង់ទីជម្រក ។
ប្រភពព័ត៌មាន AP បានរាយការណ៍ថា ភាគីទាំងពីរបានយល់ព្រមបង្កើត ឱ្យមានកិច្ចពិភាក្សាលើបញ្ហានយោបាយ និងបង្កើត«ប្រព័ន្ធត្រួតពិនិត្យ»មួយដែល អាចឱ្យពួកគេអនុវត្ដបាននូវបទឈប់បាញ់គ្នា ។ ការព្រមព្រៀងព្រងនេះក៏ជាការសាង ទំនុកចិត្ដរវាងភាគីទាំងសងខាងដើម្បី ឈានដល់ការពិភាក្សាប្រកបដោយផ្លែផ្កាផងដែរ ។
គួរបញ្ជាក់នៅក្នុងជម្លោះតានតឹង រវាងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ានឹង ក្រុមឧទ្ទាមកាជីននាពេលកន្លងមក បណ្ដាលឱ្យមានការចាប់ខ្លួន និងពល រដ្ឋបាត់បង់ទីជម្រករាប់ពាន់នាក់ ។ កាល ពីប៉ុន្មានសបា្ដហ៍មុននេះកងទ័ពមីយ៉ាន់ ម៉ាបានចាប់ខ្លួនមេឧទ្ទាមសំខាន់ៗនៅទី ប្រជុំជនឡាយហ្សា ដែលជាទីចាត់តាំង កណ្ដាលរបស់ក្រុមឧទ្ទាមកាជីន។ ជាមួយគ្នានេះបទឈប់បាញ់ត្រូវបានប្រកាសជាបន្ដបន្ទាប់ ប៉ុន្ដែនៅតែមានការរំលោភ ញឹកញាប់ពីភាគីពាក់ពន្ធដដែល ។
តាមការប៉ាន់ប្រមាណមួយឱ្យដឹងថា ពលរដ្ឋរហូតដល់ខ្ទង់ម៉ឺននាក់បានបាត់បង់ទីជម្រកនៅក្នុងសមរភូមិក្រោយរយៈ ពេល១៧ឆ្នាំមិនចុះសម្រុងនឹងគ្នា។ ការចរចាជាច្រើនលើកត្រូវបានបង្កើតឡើង ប៉ុន្ដែមិនបានឈានដល់ការចុះកិច្ចព្រម ព្រៀងអ្វីនោះឡើយ ៕
