​អ្នក​ទេសចរណ៍​អេ​ស្ប៉ា​ញ​៦​នាក់​ត្រូវ​គេ​រំលោភ​នៅ​ម៉ិ​ក​ស៊ិ​ក​

ដោយ​ ៖ ម៉ែវ​ សាធី ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 11:14:28

​អ្នក​ទេសចរណ៍​អេ​ស្ប៉ា​ញ​៦​នាក់​ត្រូវ​ គេ​ចាប់រំលោភ​នៅ​ជិត​រមណីយដ្ឋាន​ អាកា​ផូ​ល​កូ​ នៅ​ម៉ិ​ក​ស៊ិ​ក​ ។​ សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ដកស្រង់​ សម្ដី​ប៉ូលិស​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា​ ជន​ ល្មើស​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​នាក់​ បាន​សម្រុកចូល​ជំរំ​បណ្ដោះអាសន្ន​ សម្រាប់​ក្រុម​ទេសចរណ៍​នៅ​ឆ្នេរសមុទ្រ​  Playa​ Bonfil​ ហើយ​ចាប់រំលោភ​ស្ដ្រី​៦​ នាក់​ដែល​កំពុង​តែ​ដេក​លក់​កាលពី​ថ្ងៃ​ទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ។​ នោះ​ជា​ការ​វាយ​ ប្រហារ​រំលោភ​ផ្លូវភេទ​ដ៏​សាហាវព្រៃផ្សៃ​ នៅ​តំបន់​អា​មេ​រិ​ក​កណ្ដាល​ ។​

​ភ្លាមៗ​នោះ​ប៉ូលិស​ក៏​បាន​ឡោម​ព័ទ្ធ​ នៅ​កន្លែង​កើតហេតុ​ ។​ សារព័ត៌មាន​ក្នុង​ តំបន់​បានឱ្យ​ដឹង​ថា​ ក្នុង​ក្រុម​ដែល​វាយ​ ប្រហារ​រំលោភ​សេពសន្ថវៈ​ នោះ​មាន​ ទាំង​ស្ដ្រី​ម៉ិ​ក​ស៊ិ​កូ​ម្នាក់​ផង​ដែរ​ ។​ ក្រុម​ជន​ ល្មើស​បាន​ចង​និង​បិទ​មាត់​ជន​រង​គ្រោះ​ មិន​ឱ្យ​ស្រែក​ រួច​រំលោភ​តែ​ម្ដង​។​ ក្រោយ​ ការ​រំលោភ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​កាន់​ ស្នងការ​ប៉ូលិស​ដើម្បី​ប្ដឹង​ពី​ហេតុការណ៍​ ខាងលើ​ ។​

​អំពើ​ហិង្សា​មិនមែន​ជា​រឿង​ចម្លែក​ នោះ​ឡើយ​នៅ​ក្នុង​រដ្ឋ​ម៉ិ​ក​ស៊ិ​ក​ ប៉ុន្ដែ​រម​ ណី​យ​ដ្ឋា​ន​ឆ្នេរសមុទ្រ​មាន​ភាព​ល្បីល្បាញ​ ពី​សុវត្ថិភាព​នៅ​ទីនោះ​ ប៉ុន្ដែ​ការ​រំលោភ​ បំពាន​ទៅ​លើ​ក្រុម​ទេសចរណ៍​នេះ​ប្រាកដ​ ជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែល​មាន​ បំណង​ទៅ​សម្រាក​លំហែកាយ​នៅ​ទីនោះ ៕