​ចិន​តម្រង់​មី​ស៊ី​ល​និង​រ៉ា​ដា​សំដៅ​ទៅ​លើ​នាវាចម្បាំង​របស់​ជប៉ុន​

ដោយ​ ៖ ម៉ែវ​ សាធី|ថ្ងៃទី 06 កុម្ភះ 2013 ម៉ោង 11:16:18

​ក្រសួងការពារជាតិ​ជប៉ុន​នៅ​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នាវា​ចម្បាំង​របស់​ចិន​បំពាក់​រ៉ា​ដា​ បាន​តម្រង់​ មក​លើ​នាវា​របស់​ទាហានជើងទឹក​ជប៉ុន​ នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ ហើយរ​ដ្ឋា​ភិ​បាល​ទីក្រុង​តូ​ក្យូ​ចាត់​ទុក​ថា​ ទាំងនោះ​ ជា​សកម្មភាព​គ្រោះថ្នាក់​ធ្វើ​ឱ្យ​ភាព​តាន​ តឹង​កាន់តែ​ខ្លាំង​ឡើង​ ។​

​សកម្មភាព​ទាំងនោះ​ជា​ការ​ប្រឈម​ មុខ​ដំបូង​គេ​បង្អស់​និង​ដោយ​ផ្ទាល់​រវាង​ កម្លាំង​ទាហានជើងទឹក​ប្រទេស​ទាំង​ពីរ​ ដែល​ឈរជើង​នៅ​ជិត​តំបន់​សមុទ្រ​ដែល​ មាន​វិវាទ​ ហើយ​ការ​ព្រ​ឈមមុខ​នោះ​ ធ្វើ​ឱ្យ​ក្រុម​ឯកទេស​វិភាគ​យុទ្ធសាស្ដ្រ​ ព្រមាន​ថា​ អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ជា​ ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ ។​

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន​ លោក​ អ៊ី​តស៊ូ​ណូ​រ៉ី​ អូ​ណូ​ឌឺ​រ៉ា​ បាន​និយាយ​ ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ថា​“​ប្រព័ន្ធ​ រ៉ា​ដា​បញ្ជា​មី​ស៊ី​ល​បាន​តម្រង់​ទៅ​លើ​នាវា​  ចម្បាំង​របស់​កម្លាំង​ទាហានជើងទឹក​ ជប៉ុន​នៅ​តំបន់​សមុទ្រ​ជប៉ុន​ និង​នៅ​ សមុទ្រ​ចិន​ខាងកើត​”​ ។​ ក្រសួង​ការពារ​ ជាតិ​ជប៉ុន​បាន​បញ្ជាក់​ទៀត​ថា​ រ៉ា​ដា​ កំណត់​គោលដៅ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ បញ្ជា​មី​ស៊ី​ល​វាយប្រហារ​ទៅ​លើ​នាវា​ ចម្បាំង​របស់​ជប៉ុន​ ។​

​លោក​អូ​ណូ​ឌឺ​រ៉ា​ បញ្ជាក់​ទៀត​ថា​ ឧ​ទ្ធ​ម្ភា​ គ​ចក្រ​មួយ​គ្រឿង​របស់​ជប៉ុន​ក៏​ស្ថិត​ក្នុង​ គោលដៅ​ឃ្លាំមើល​របស់​ប្រព័ន្ធ​រ៉ា​ដា​ ចិន​ ប៉ុន្ដែ​លោក​មិន​បាន​បញ្ជាក់​ថា​ ឧ​ទ្ធ​ម្ភា​គ​ចក្រ​នោះ​កំពុង​តែ​ហោះហើរ​នៅ​លើ​ ដែនអាកាស​ ឬ​មួយ​ចត​នៅ​លើ​នាវា​ នោះ​ឡើយ​ ។​

​លោក​អូ​ណូ​ឌឺ​រ៉ា​ បន្ដ​ទៀត​ថា​“​ការ​ដែល​ តម្រង់​មី​ស៊ី​ល​ និង​ប្រព័ន្ធ​រ៉ា​ដា​ជា​រឿង​មិន​ ធម្មតា​នោះ​ឡើយ​ ហើយ​យើង​ចាត់​ទុក​ ថា​នោះ​ជា​សកម្មភាព​មួយ​បង្ក​គ្រោះ​ ថ្នាក់​យ៉ាង​ខ្លាំង​ប្រសិនបើ​មានការ​ភ្លាំង​ ភ្លាត់​នោះ​ ។​ យើង​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ រក្សា​ការ​អត់ធ្មត់​បញ្ចៀស​នូវ​សកម្មភាព​ បង្ក​គ្រោះថ្នាក់​ខាងលើ​”​ ។​

​សកម្មភាព​ថ្មី​នេះ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​អាស៊ី​ កាន់តែ​តានតឹង​ខ្លាំង​ឡើង​ជុំវិញ​ប្រជុំ​កោះ​ ដែល​មាន​វិវាទ​ ។​ លោក​អាយ​វ៉ា​ស៊ី​ម៉ា​ សមាជិក​ក្រុម​ស្រាវជ្រាវ​យោធា​ជាតិ​ របស់​ជប៉ុន​បាន​បញ្ជាក់​ថា​ ចិន​ចាំបាច់​ ត្រូវ​តែ​ផ្ដល់​ចម្លើយ​ដល់​អ្វី​ដែល​កម្លាំង​ ទាហានជើងទឹក​របស់​ចិន​ដែល​កំពុង​តែ​ ធ្វើ​នេះ​ ។​

​គួរ​រំលឹក​ថា​ នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​កោះ​ ហៅ​មន្ដ្រី​ស្ថានទូត​ចិន​ចូល​ជួប​បង្ហាញ​ ពី​ប្រតិកម្ម​ក្រោយ​ពេល​នាវា​នេសាទ​ របស់​ចិន​ចូល​តំបន់​សមុទ្រ​ប្រជុំ​កោះ​ សេន​កា​គូ​ជា​បន្ដបន្ទាប់​ ។​

​សារព័ត៌មាន​ AFP​ បាន​ដកស្រង់​ សម្ដី​មន្ដ្រី​ការ​បរទេស​ជប៉ុន​បានឱ្យ​ដឹង​ថា​ ក្រសួងការបរទេស​បាន​កោះហៅ​មន្ដ្រី​ ការទូត​ចិន​ចូល​ជួប​ជា​បន្ទាន់​ ក្រោយ​ ពេល​នាវា​នេសាទ​របស់​ចិន​បាន​ចូល​មក​ នេសាទ​តំបន់​សមុទ្រ​របស់​ជប៉ុន​ឥត​ឈប់​ឈរ​ ។​

​សកម្មភាព​ខាងលើ​កើតឡើង​ក្រោយ​ ពេល​មាន​នាវា​នេសាទ​ចិន​បាន​ចូល​តំបន់​ សមុទ្រ​ជប៉ុន​ជា​ច្រើន​ម៉ោង​ ស្ថិត​នៅ​ប្រជុំ​ កោះ​សេន​កា​គូ​ ដោយ​នាវា​ទាំងនោះ​នៅ​ ក្នុង​សមុទ្រ​ជប៉ុន​រហូត​ដល់​១៤​ម៉ោង​ ។​ នាវា​នេសាទ​ចិន​តែងតែ​ចូល​ទៅ​កាន់​ តំបន់​សមុទ្រ​ខាងលើ​ជាប់ៗ​គ្នា​ជា​ច្រើន​ ខែ​មក​ហើយ​។​

ក្រុម​អ្នកស៊ើប​អង្កេត​បាន​ បញ្ជាក់​ថា​ ទាំងនោះ​ជា​សកម្មភាព​ដើម្បី​ បង្កើត​ទៅ​ជា​ទម្លាប់​ដែល​ចិន​តែងតែ​អះ​ អាង​ថា​ ជា​អធិបតេយ្យភាព​របស់​ខ្លួន​  ធ្វើ​ឱ្យ​ទីក្រុង​តូ​ក្យូ​ត្រូវ​តែ​ទទួលស្គាល់​ជា​អធិបតេយ្យភាព​របស់​ចិន​ ។​

​កាលពី​ខែធ្នូ​យន្ដហោះ​ចម្បាំង​របស់​ ចិន​ ក៏​បាន​ចូល​ទៅ​ដែនអាកាស​ប្រជុំ​កោះ​ ដែល​មាន​វិវាទ​នោះ​ ធ្វើ​ឱ្យ​ជប៉ុន​ត្រូវ​ បញ្ជូន​យន្ដហោះ​ចម្បាំង​ទៅ​រារាំង​ ។​ នៅ​ ក្នុង​សបា្ដហ៍​នេះ​ ប្រទេស​ទាំង​២​ក៏​បាន​ បញ្ជូន​យន្ដហោះ​យោធា​ទៅ​កាន់​ទីនោះ​ ផង​ដែរ​ ប៉ុន្ដែ​មិន​មានការ​ប៉ះទង្គិច​គ្នា​ណា​ មួយ​នោះ​ឡើយ​ ៕