
រញ្ជួយដីបង្កឱ្យមានរលកយក្សស៊ូណាមិនៅមហាសមុទ្រប៉ាស៊ីហ្វិក
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 13:40:51
រញ្ជួយដីកម្រិត៨វ៉ិចទ័រ វាយប្រហារ កោះ Solomons បំផ្លាញផ្ទះសម្បែងជា ច្រើន និងបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលអាចបំផ្លាញបណ្ដាប្រទេសតាម បណ្ដោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកនាថ្ងៃទី៦ កុម្ភៈ ។ តាមក្រុមផែនដីវិទ្យាអាមេរិក រញ្ជួយ ដីក្នុងជម្រៅ៥,៨គីឡូម៉ែត្រ ស្ថិតនៅតំបន់ ប្រជុំកោះសេនតាគ្រូស នៅព្រឹកថ្ងៃទី៦ កុម្ភៈ ក្រោយមកក៏មានការរញ្ជួយដីកម្រិត ៦,៤វ៉ិចទ័រ និង៦,៦វ៉ិចទ័របន្ដទៀត ។
រលកយក្សស៊ូណាមិកម្ពស់០,៩ម៉ែត្រ បានបក់បោកចូលដល់ផ្នែកមួយនៃកោះ Solomons ហើយឥទ្ធិពលរបស់វាអាច រាលដាលដល់កោះហាវ៉ៃ ។ មជ្ឈមណ្ឌល ប្រកាសអាសន្នប៉ាស៊ីហ្វិកបានប្រកាសពី រលកយក្សស៊ូណាមិទៅដល់ប្រជុំកោះ Solomons, Vanuatu, Nauru, Papua New Guinea, Tuvalu, New Caledonia, Kosrae, Fiji, Kiribati, Walis និង Futuna ។ រង្វាន់ទឹកសមុទ្របានបង្ហាញឱ្យ ឃើញថា រលកយក្សស៊ូណាមិបានកើត ឡើងហើយមជ្ឈមណ្ឌលប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិនៅហាវ៉ៃ ក៏បាន ប្រកាសអាសន្នពីកម្រិតនៃការបំផ្លាញ ដោយរលកយក្សស៊ូណាមិនោះ ។
បុគ្គលិកសុខាភិបាលនៅសេនតាគ្រូស បានឱ្យដឹងថា “តាមព័ត៌មានដែលយើងខ្ញុំ ទទួលបាន ភូមិ-ស្រុកស្ថិតនៅបណ្ដោយ ឆ្នេរសមុទ្រនៅភាគត្បូង និងភាគខាង លិចកោះឡាតា រងការបំផ្លិចបំផ្លាញស្ទើរ តែទាំងស្រុងដោយរលកយក្សស៊ូណាមិ ប៉ុន្ដែមកទល់ពេលនេះយើងមិនទាន់អាច សន្និដ្ឋានឱ្យបានច្បាស់លាស់ពីព័ត៌មាន ខាងលើនៅឡើយ ៕
