​សពបុរស​ម្នាក់​អណ្ដែត​ទឹកទន្លេ​តាំងពី​យប់​ស្រង់​ដាក់​លើគោក​ម៉ោង​១០​ទើប​ចប់​

ដោយ​ ៖ អារុណរះ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 13:48:58

​ភ្នំពេញ​ ៖​ សាកសព​បុរស​ម្នាក់​បាន​អណ្ដែត​តែលតោល​តាម​ខ្សែទឹក​ទន្លេសាប​ តាំង​តែ​ពី​យប់​រហូត​ទល់​នឹង​ភ្លឺ​ ហើយ​ត្រូវ​ បាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចុះ​ទៅ​ យក​វេច​ខ្ចប់​យក​មក​ដាក់​លើគោក​ដើម្បី​ ធ្វើការ​ពិនិត្យ​ថា​ការ​ស្លាប់​របស់​ជន​រង​ គ្រោះ​ខាងលើ​នេះ​ផ្ដើម​ឡើង​មក​ពី​មូល​ ហេតុ​អ្វី​ ។​

​ករណី​ប្រទះ​ឃើញ​សាកសព​បុរស​ ម្នាក់​អណ្ដែត​ទឹកទន្លេ​ខាងលើ​នេះ​បាន​ភ្ញាក់​ ផ្អើល​ឡើង​តាំងពី​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​៦​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ក្រុម​១០​ ភូមិ​១​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌឫស្សីកែវ​ ។​

​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​នរណា​ម្នាក់​ ស្គាល់​ពី​អត្ដសញ្ញាណ​ និង​ទីលំនៅ​ពិត​ ប្រាកដ​នោះ​ទេ​ តែ​នៅ​លើ​ខ្លួនប្រាណ​ជន​រង​ គ្រោះ​មាន​ស្លៀកខោ​ខ្មៅ​ជើង​ខ្លី​ត្រឹម​ជង្គង់​ ពាក់​អាវយឺត​ដៃខ្លី​ សក់ស្លូត​ មាឌធំ​ មាន​ កម្ពស់​ប្រហែលជា​១,៦៥​ម៉ែត្រ​ ។​

​អ្នក​ឈរ​មើល​សាកសព​ជន​រង​គ្រោះ​ បាន​និយាយ​ឱ្យ​ដឹង​ថា​ សព​នេះ​បាន​អណ្ដែត​ តែលតោល​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ នៅ​តាម​បណ្ដោយ​ទឹកទន្លេ​ តែ​ដោយសារ​ នៅ​កណ្ដាល​គ្មាន​អ្នក​ណា​ទៅ​យក​តាំងពី​ ព្រឹក​រហូត​ថ្ងៃត្រង់​ ទើប​សាកសព​ជន​រង​ គ្រោះ​ត្រូវ​បាន​ទឹក​រលក​ និង​ខ្យល់​វាយបក់​ មក​ច្រាំង​ ក៏​រាយការណ៍​ទៅ​ប្រាប់​សមត្ថ​ កិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ និង​លើកយក​ទៅ​ ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ថា​ ការ​ស្លាប់​ របស់​ជន​រង​គ្រោះ​ គឺ​ផ្ដើម​ចេញពី​មូល​ ហេតុ​អ្វី​ ។​

​ប្រជាពលរដ្ឋ​ដែល​ចោមរោម​ឈរ​ មើល​បានឱ្យ​ដឹង​ទៀត​ថា​ សាកសព​នេះ​ ពួក​គាត់​បាន​ប្រទះ​ឃើញ​តាំងពី​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ ហើយ​ត្រូវ​បាន​សមត្ថ​ កិច្ច​ស្រង់​ឡើង​ពី​ទឹក​ដល់​គោក​ រួច​វេច​ខ្ចប់​ ទៅ​ដាក់​នៅ​វត្ដ​ប្រជុំ​សាគរ​ ដើម្បី​ពិនិត្យ​ រហូត​ដល់​ថ្ងៃត្រង់​ ហើយ​ក៏​ពុំ​មាន​អ្នក​ ស្រុក​បាន​ស្គាល់​ជន​រង​គ្រោះ​នេះ​ដែរ​ ។​

​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ករណី​ខាងលើ​នេះ​មិនមែន​ជា​ករណី​ឃាត​ កម្ម​នោះ​ទេ​ គឺ​ជន​រង​គ្រោះ​អាច​ធ្វើឃាត​ សម្លាប់​ខ្លួន​ដោយ​លោតទឹក​ កាលពី​៣-៤​ ថ្ងៃមុន​ រួច​ទើបតែ​ផុស​ឡើង​តែ​ប៉ុណ្ណោះ​ ៕