​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ ពិការ​និង​ក្រី​ក្រ​១៥​គ្រួ​សារបាន​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌឫស្សីកែវ​

ដោយ​ ៖ អារុណរះ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 16:25:05

​ភ្នំពេញ​ ៖​ គ្រួសារ​ងាយ​រង​គ្រោះ​ចំនួន​ ១៥​គ្រួសារ​ដែល​មានគ្រួសារ​ខ្លះ​ផ្ទុក​មេ​ រោគ​អេ​ដស៍​ ខ្លះ​ពិការ​ និង​គ្រួសារ​ខ្លះ​ទៀត​ ទីទ័ល​ក្រ​ ត្រូវ​បាន​ទទួល​អំណោយ​សង្គ្រោះ​ បន្ទាន់​ពី​គណៈកម្មាធិការ​អនុ​សាខា​កាក​ បាទ​ក្រហម​កម្ពុជា​ខណ្ឌឫស្សីកែវ​ និង​ ព្រះ​ចៅអធិការ​វត្ដ​សុវណ្ណ​ជោតិ​ ឃឹម​ សម្បត្ដិ​ ។​

​អំណោយ​សង្គ្រោះ​បន្ទាន់​របស់​គណៈ​ក​ម្មា​ធិ​ការ​អនុ​សាខា​កាកបាទក្រហម​ កម្ពុជា​ខណ្ឌឫស្សីកែវ​ រួម​នឹង​ព្រះ​ចៅ​ អធិការ​វត្ដ​ញាណ​រង្សី​ ដែល​យក​ទៅ​ចែក​ ជូន​ដល់​ដៃ​គ្រួសារ​ជន​រង​គ្រោះ​កាលពី​ ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​នេះ​បាន​ ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​កោះដាច់​ ខណ្ឌ​ ឫស្សី​កែវ​ ដែល​មានការ​ចូលរួម​ពី​លោក​ ជា​ ពិសី​ អភិបាលរង​ខណ្ឌ​,​ លោកស្រី​ កែវ​ ចាន់​ស៊ុន​ណា​រី​ នាយក​រដ្ឋបាល​ មន្ដ្រី​ ក្រោម​ឱវាទ​ជា​ច្រើន​ រួម​ជាមួយនឹង​ព្រះ​ សង្ឃ​ផង​ដែរ​ ។​

​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ដល់​ ដៃ​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ​នេះ​មាន​ អង្ករ​២៥​គីឡូក្រាម​ក្នុង​១​គ្រួសារ​,​ មី​១​ កេស​ធំ​,​ ចានស្រាក់​,​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​,​ ទឹកបរិសុទ្ធ​,​ ទឹកដោះគោ​,​ ស្ករស​,​ កំសៀវ​,​ ឆ្នាំង​,​ វែក​បាយ​ វែក​សម្ល​...​។​ល​។​ ព្រម​ ទាំង​ថវិកា​១​គ្រួសារ​១០​ម៉ឺន​រៀល​ផង​ដែរ​ ។​ ដោយឡែក​អំណោយ​របស់​ព្រះ​ចៅអធិការ​ញាណ​រង្សី​ សុវណ្ណ​ជោតិ​ ឃឹម​ សម្បត្ដិ​ មាន​អង្ករ​២៥​គីឡូក្រាម​,​ ទឹកត្រី​២​ដប​,​ តែ​៥​កញ្ចប់​,​ មី​១០​កញ្ចប់​,​ ទឹកស៊ីអ៊ីវ​២​ ដប​,​ ទឹកដោះគោ​២​កំប៉ុង​,​ ត្រីខ​,​ ស្ករស​១​ គីឡូក្រាម​,​ ទឹកក្រូច​២​កំប៉ុង​ ហើយ​ក្នុង​ នោះ​គ្រួសារ​ដែល​មានកូន​លង់ទឹក​ស្លាប់​ កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ ត្រូវ​បាន​ គណៈកម្មាធិការ​រួម​ជាមួយ​ព្រះសង្ឃ​ ប្រមូល​លុយ​ និង​បច្ច័យ​រួម​គ្នា​ជូន​បាន​ ក្រៅ​ចំនួន​៣៤​ម៉ឺន​រៀល​ទៀត​ ។​

​គេ​បាន​សង្កេត​ឃើញ​ថា​ សកម្មភាព​ មនុស្សធម៌​របស់​គណៈកម្មាធិការ​អនុ​ សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ឫស្សី​ កែវ​បាន​ធ្វើ​ជា​ប្រចាំ​ និង​យក​ទៅ​ចែក​ជូន​ ដល់​ដៃ​គ្រួសារ​ងាយ​រង​គ្រោះជា​ញឹកញាប់​  និង​បាន​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​រង្វង់​មូលដ្ឋាន​ មិន​ដែល​ ខកខាន​ម្ដងណា​ឡើយ​ ។​ សកម្មភាព​ មនុស្សធម៌​ខាងលើ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជា​ ពលរដ្ឋ​មានការ​កោតសរសើរ​ ហើយ​ ពិសេស​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ ជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ​ និង​លោក​ ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ដែល​តែងតែ​យកចិត្ដទុកដាក់​ពី​សុខទុក្ខ​ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​លោក​ ៕