
អ្នកផ្ទុកមេរោគអេដស៍ ពិការនិងក្រីក្រ១៥គ្រួសារបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ
ដោយ ៖ អារុណរះ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 16:25:05
ភ្នំពេញ ៖ គ្រួសារងាយរងគ្រោះចំនួន ១៥គ្រួសារដែលមានគ្រួសារខ្លះផ្ទុកមេ រោគអេដស៍ ខ្លះពិការ និងគ្រួសារខ្លះទៀត ទីទ័លក្រ ត្រូវបានទទួលអំណោយសង្គ្រោះ បន្ទាន់ពីគណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និង ព្រះចៅអធិការវត្ដសុវណ្ណជោតិ ឃឹម សម្បត្ដិ ។
អំណោយសង្គ្រោះបន្ទាន់របស់គណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌឫស្សីកែវ រួមនឹងព្រះចៅ អធិការវត្ដញាណរង្សី ដែលយកទៅចែក ជូនដល់ដៃគ្រួសារជនរងគ្រោះកាលពី ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះបាន ធ្វើឡើងនៅក្នុងសង្កាត់កោះដាច់ ខណ្ឌ ឫស្សីកែវ ដែលមានការចូលរួមពីលោក ជា ពិសី អភិបាលរងខណ្ឌ, លោកស្រី កែវ ចាន់ស៊ុនណារី នាយករដ្ឋបាល មន្ដ្រី ក្រោមឱវាទជាច្រើន រួមជាមួយនឹងព្រះ សង្ឃផងដែរ ។
អំណោយដែលយកទៅចែកជូនដល់ ដៃគ្រួសារជនរងគ្រោះខាងលើនេះមាន អង្ករ២៥គីឡូក្រាមក្នុង១គ្រួសារ, មី១ កេសធំ, ចានស្រាក់, ទឹកត្រី ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ, ទឹកដោះគោ, ស្ករស, កំសៀវ, ឆ្នាំង, វែកបាយ វែកសម្ល...។ល។ ព្រម ទាំងថវិកា១គ្រួសារ១០ម៉ឺនរៀលផងដែរ ។ ដោយឡែកអំណោយរបស់ព្រះចៅអធិការញាណរង្សី សុវណ្ណជោតិ ឃឹម សម្បត្ដិ មានអង្ករ២៥គីឡូក្រាម, ទឹកត្រី២ដប, តែ៥កញ្ចប់, មី១០កញ្ចប់, ទឹកស៊ីអ៊ីវ២ ដប, ទឹកដោះគោ២កំប៉ុង, ត្រីខ, ស្ករស១ គីឡូក្រាម, ទឹកក្រូច២កំប៉ុង ហើយក្នុង នោះគ្រួសារដែលមានកូនលង់ទឹកស្លាប់ កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបាន គណៈកម្មាធិការរួមជាមួយព្រះសង្ឃ ប្រមូលលុយ និងបច្ច័យរួមគ្នាជូនបាន ក្រៅចំនួន៣៤ម៉ឺនរៀលទៀត ។
គេបានសង្កេតឃើញថា សកម្មភាព មនុស្សធម៌របស់គណៈកម្មាធិការអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សី កែវបានធ្វើជាប្រចាំ និងយកទៅចែកជូន ដល់ដៃគ្រួសារងាយរងគ្រោះជាញឹកញាប់ និងបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅក្នុងរង្វង់មូលដ្ឋាន មិនដែល ខកខានម្ដងណាឡើយ ។ សកម្មភាព មនុស្សធម៌ខាងលើនេះបានធ្វើឱ្យប្រជា ពលរដ្ឋមានការកោតសរសើរ ហើយ ពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្ដេចតេជោ និងលោក ជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្ដទុកដាក់ពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋលោក ៕
