
រៀបការបាន៣ឆ្នាំបងដោះដៃលែងរវល់ចាកចោលផ្ទះនិងកូនស្រី
ដោយ ៖ សហការី ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 16:45:29
ខេត្ដកំពង់ធំ ៖ ស្នេហាវ័យក្មេង១គូ ដែលឈានរហូតដល់ចាស់ទុំទាំងសងខាង ផ្សំផ្គុំរួចរៀបចំការឱ្យក្លាយទៅជាប្ដីប្រពន្ធ តែមិនបានប៉ុន្មានឆ្នាំផងនោះ បុរសធ្លាប់ តែប្រើពាក្យសម្ដីផ្អែមល្ហែមថាបង ស្រឡាញ់អូន និងស្មោះត្រង់អស់មួយជីវិត បែរជាចាកចោលប្រពន្ធរបស់ខ្លួន និង កូន ថែមទាំងលែងចូលផ្ទះរហូតមកដល់ បច្ចុប្បន្ននេះ ។
រឿងរ៉ាវស្នេហាវ័យក្មេង១គូដែលបាន រួមរស់ជាមួយគ្នាមួយដង្ហើមចង្រិត រួច ក៏បានបែកបាក់ទៅវិញដោយគេមិនដឹង ថាជាកំហុសរបស់អ្នកណាមួយនោះឈាន រហូតដល់ប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅ កាន់សាលាដំបូងខេត្ដកំពង់ធំដើម្បីចាត់ ការទៅបុរសជាប្ដី ដែលគេចវេះពីការ ទទួលខុសត្រូវនិងបានគំរាមកំហែងសម្លាប់ ប្រពន្ធនិងកូន ។
តាមសេចក្ដីរាយការណ៍ព័ត៌មានជុំវិញ ស្ដ្រីមេម៉ាយរូបនេះបានឱ្យដឹងដែរថា បច្ចុប្បន្ននាងបានចំណងដៃកូនស្រី១រូប ដែលទើបតែអាយុមិនទាន់បាន១ខួបផង ស្រាប់តែប្ដីរបស់ខ្លួនបានចាកចេញ និង ចុះពីផ្ទះដោយគ្មានទទួលខុសត្រូវសូម្បី តែបន្ដិច ។
ស្ដ្រីមេម៉ាយរូបនេះបានរៀបការជា មួយនឹងបុរសជាប្ដីតាមទំនៀមទម្លាប់ ប្រពៃណី និងមានចាស់ទុំអាជ្ញាធរទទួល ស្គាល់នៅក្នុងភូមិ-ឃុំ-ស្រុកនៃខេត្ដ កំពង់ធំ ។ ស្ដ្រីមេម៉ាយដែលដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងខេត្ដកំពង់ធំដើម្បីឱ្យជួយ អន្ដរាគមន៍រកយុត្ដិធម៌នេះត្រូវបានគេ ស្គាល់ឈ្មោះភិន វលក្ខណ៍ អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្ដកំពង់ធំ រីឯបុរសដែលជា ប្ដីកំហូចចាកចេញចោលលំនៅឋាន និង កូនប្រពន្ធដោយមិនទទួលខុសត្រូវជាមេ គ្រួសារនេះត្រូវបានគេស្គាល់ឈ្មោះងី គឹមសាន អាយុ៣៥ឆ្នាំ ។
ប្រភពព័ត៌មានជុំវិញរឿងរ៉ាវគ្រួសារ វ័យក្មេងនេះបានឱ្យដឹងថា កាលពីដើម ឡើយរវាងអ្នកទាំង២មានភាពល្អូកល្អិន ស្អិតរមួតដូចស្ករតាំងម៉ែ តែអស់រយៈ ពេលជិត៣ឆ្នាំ ចំណងដៃរបស់អ្នកទាំង២ បានកូនស្រី១រូប ស្រាប់តែជីវិតគ្រួសារ មួយនេះបានចាប់ផ្ដើមប្រេះឆាល្វីងជូរ ចត់ទៅវិញ រហូតដល់រកាំរកូសទាស់ ពាក្យទាស់សម្ដី និងពេលខ្លះបុរសជាប្ដី ឈានដល់ការប្រើអំពើហិង្សាដាក់ប្រពន្ធ ខុសពីពាក្យសន្យាកាលពីបងរៀបការជា មួយអូន ។
ប្រភពខាងលើបានឱ្យដឹងទៀតថា បន្ទាប់មកការរស់នៅជាមួយគ្នាកាន់តែ មិនចុះសម្រុងៗ ប្ដីឈ្មោះងី គឹមសាន ចាប់ផ្ដើមបែកគំនិត និងលែងរវីរវល់ នៅក្នុងបន្ទុកគ្រួសារបង្កជាហិង្សាជាញឹកញាប់ទាត់ធាក់វាយដំប្រពន្ធ ជេរប្រមាថ ពិសេសថែមទាំងគំរាមសម្លាប់កូនដែល ឈាមរបស់ខ្លួនចោលទៀត ។ គ្រួសារ មួយនេះបានចាប់ផ្ដើមធ្លាក់ក្នុងភាពខ្មៅ ងងឹតអាប់អួរ ដោយសារតែការមិនទទួល ខុសត្រូវរបស់ខាងប្រុសចុះចេញតាំងពី ខែវិច្ឆិកា ឆ្នាំ២០១២មកម្ល៉េះ រហូតមក ដល់បច្ចុប្បន្នប្ដីឈ្មោះងី គឹមសាន ក៏មិន ដែលវិលមករកប្រពន្ធនិងកូនឡើយ ។ ដោយទ្រាំនឹងទង្វើបែបនេះលែងបានស្ដ្រី ជាប្រពន្ធក៏បានពកូនស្រីដែលជាឈាម របស់ខ្លួនខ្លះរួមជាមួយប្ដីនោះស្វះស្វែង រកការអន្ដរាគមន៍រហូតឈានទៅដល់ការ ដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូង ខេត្ដឱ្យជួយអន្ដរាគមន៍ជុំវិញរឿងរ៉ាវខាង លើនេះ ។ ប៉ុន្ដែលុះដល់ខែធ្នូ ឆ្នាំ២០១២ សំណុំរឿងបានទៅដល់ដៃចៅក្រមស៊ើប សួរសាលាដំបូងខេត្ដ ក៏បានចេញដីកា បង្គាប់ឱ្យឈ្មោះងី គឹមសាន ដែលជាប្ដី ចូលខ្លួនមកបំភ្លឺជុំវិញពាក្យបណ្ដឹង និង ការចោទប្រកាន់របស់ស្ដ្រីជាប្រពន្ធ ។ តែពេលនោះបុរសជាឈ្មោះគឹមសាន មិនបានចូលតាមការបង្គាប់ លោកចៅ ក្រមសាលាដំបូងខេត្ដក៏បានចេញដីកាឱ្យ ចូលបំភ្លឺជាលើកទី២ តែគឹមសាន នៅតែ មិនចូលដដែល ហើយរឿងរ៉ាវនេះក៏បាន អូសបន្លាយពី១ថ្ងៃទៅ១ខែរហូតដល់ឆ្លង ឆ្នាំ២០១២ ឈានចូលឆ្នាំ២០១៣ ដល់ ខែកុម្ភៈនេះ ក៏ឈ្មោះគឹមសាន មិនចូល តាមការកោះរបស់ចៅក្រមនោះដែរ ។ ស្ដ្រីដែលជាប្រពន្ធបានទទូច និងអង្វរសុំ ការអន្ដរាគមន៍ពីមន្ដ្រីគ្រប់លំដាប់ថ្នាក់ ឱ្យជួយដល់រូបនាងផង ព្រោះសព្វថ្ងៃនេះ គាត់ពិបាកណាស់ទាំងជីវភាព និងការថែ ទាំកូនស្រីអាយុទើបតែ១ខួបនេះ ៕
