
ដេកក្រោមដើមស្វាយសុខៗងើបឡើងយកខ្សែគោចងកស្លាប់
ដោយ ៖ ស្អាងជ័យ ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 16:51:04
ខេត្ដកណ្ដាល ៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើងនៅក្នុងរង្វង់គ្រួសារ មួយដែលមានទីលំនៅក្នុងភូមិចំបក់ កោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្ដ កណ្ដាល ខណៈដែលប្អូននិងឪពុកម្ដាយជន រងគ្រោះបានប្រទះឃើញបងនិងកូនចងក ស្លាប់នៅដើមស្វាយក្បែរផ្ទះរបស់ខ្លួន ។
ការធ្វើអត្ដឃាតរបស់ជនរងគ្រោះ ខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោង១១និង៤០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៣ ស្ថិតនៅចំណុចដើមស្វាយខាង មុខផ្ទះរបស់ខ្លួនក្នុងឃុំទួលពេជ្រ ស្រុក អង្គស្នួល ។
ជនរងគ្រោះដែលគិតខ្លីធ្វើអត្ដឃាត ដោយចងកខ្លួនឯងនេះត្រូវបានគេស្គាល់ ឈ្មោះណាង រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ហើយបច្ចុប្បន្នពុំមានប្រពន្ធនោះទេ ។ សេចក្ដីរាយការណ៍ព័ត៌មានបានឱ្យ ដឹងថា មុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះដេកលេងនៅក្រោមដើម ស្វាយដ៏ធំមួយនៅមុខផ្ទះរបស់ខ្លួនបាន មួយសន្ទុះក៏ក្រោកឡើងដើរទៅខាងក្រោយ ផ្ទះ រួចយកខ្សែគោកាន់ជាប់នៅនឹងដៃ ដើរត្រឡប់មករកដើមស្វាយមុខផ្ទះវិញ ។ ខណៈនោះប្អូនបង្កើតរបស់ជនរងគ្រោះក៏ បានប្រទះឃើញក៏សួរទៅកាន់បងខ្លួនឯងថា“បងយកខ្សែគោទៅណា?” ជនរងគ្រោះ ក៏ឆ្លើយតបទៅប្អូនវិញយ៉ាងប្រញាប់ដោយ សម្ដីទុនថាបងយកទៅចងគោ ។ ប្រភព ខាងលើបានឱ្យដឹងទៀតថា បន្ទាប់ពីដើរ ផុតពីប្អូន ឪពុកម្ដាយដែលនៅនឹងក្នុងផ្ទះ មិនបានចាប់អារម្មណ៍នឹងជនរងគ្រោះជា កូននោះទេ ក៏បាត់ជនរងគ្រោះមួយសន្ទុះ ធំឪពុកជនរងគ្រោះក៏បានដើរចេញពីផ្ទះ មកខាងមុខក្រឡេកចុះឡើងៗស្រាប់តែ ប្រទះឃើញជើងរបស់កូនសំយុងចុះមក ខាងក្រោមបើកភ្នែកកាន់តែធំសម្លឹង មើលយ៉ាងយូរទើបដឹងថា មនុស្សដែល នៅលើដើមស្វាយនោះគឺជាកូនបង្កើត របស់ខ្លួន ក៏ចាប់ផ្ដើមស្រែកឆោឡោផ្អើល ទាំងប្រពន្ធ កូនចៅ ព្រមទាំងអ្នកស្រុករត់ មកជួយស្រវេស្រវាទៅលើកដោះយក ជនរងគ្រោះ តែជាអកុសលរូបគេបាន ស្លាប់បាត់ទៅហើយ ។
ជុំវិញរឿងរ៉ាវដែលធ្វើអត្ដឃាតរបស់ យុវជនរូបនេះ បើតាមការអះអាងរបស់ ឪពុកម្ដាយបានប្រាប់សមត្ថកិច្ចថា ពួក គាត់មិនដែលស្ដីបន្ទោសអ្វីធ្ងន់ធ្ងរនោះ ទេ ហើយកូនប្រុសរបស់គាត់ក៏មិនដែល ធ្វើអ្វីមិនគប្បីនៅក្នុងរង្វង់គ្រួសារឡើយ ។ ពួកគាត់មានការសោកស្ដាយបំផុតដោយ នឹកស្មានមិនដល់ថាកូនរបស់គាត់គិត បែបនេះទាល់តែសោះ ។ ដោយឡែកបើ តាមសម្ដីអ្នកស្រុកនៅទីនោះបាននាំគ្នា និយាយតាមបែបជំនឿសាសនាថាការ ធ្វើអត្ដឃាតរបស់ជនរងគ្រោះអាចបណ្ដាល មកពីខ្មោចនាំទៅចងក តែការអះអាង របស់អ្នកស្រុកខាងលើនេះវាមិនមាន ប្រភពណាបញ្ជាក់ឱ្យបានច្បាស់លាស់ នោះទេ ៕
