
ឃាត់ខ្លួនមុខសញ្ញាបង្ខាំងមនុស្ស៣នាក់និងរំដោះជនជាតិថៃ២នាក់
ដោយ ៖ វណ្ណា ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 08:53:46
ប៉ោយប៉ែត ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៣ បានឆ្មក់ចូលផ្ទះសំណាក់បឹងមាស មានទីតាំងចម្ងាយពីផ្លូវជាតិលេខ៥ ប្រមាណ១០០ម៉ែត្រស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ឃាត់ខ្លួន មុខសញ្ញាបង្ខាំងមនុស្ស៣នាក់ ហើយរំដោះបានបុរស
ជនជាតិថៃ២នាក់ផងដែរ ។
មេបញ្ជាការកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតលោក ហម ម៉ុត ដែលដឹក នាំកម្លាំងឆ្មក់ចូលឃាត់ខ្លួនជនសង្ស័យ និងជនជាតិថៃមិនបានលម្អិតជុំវិញករណី ឃាត់ខ្លួនជនសង្ស័យ និងការរំដោះជន ជាតិថៃ២នាក់នេះទេ ដោយលោកមាន ប្រសាសន៍យ៉ាងខ្លីថា ប្រតិបត្ដិការរបស់ សមត្ថកិច្ចមិនទាន់ត្រូវបានបញ្ចប់ចាប់ បក្ខពួកផ្សេងទៀតនៅឡើយ ។
ទោះបីជាបែបនេះក៏ដោយតាមសេច ក្ដីរាយការណ៍ឱ្យដឹងថា ក្រៅពីឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាបង្ខាំងមនុស្ស កម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់មេការផ្ទះសំណាក់បឹងមាស ជាស្ដ្រីម្នាក់ផងដែរយកមកសាកសួរ ។
តាមប្រភពព័ត៌មានឱ្យដឹងដែរថា នៅមុនពេលចាប់ខ្លួនជនសង្ស័យទាំង៣ នាក់នេះបានល្បួងជនរងគ្រោះជនជាតិថៃ ពីកាស៊ីណូនៅក្រុងប៉ោយប៉ែតមកផ្ទះ សំណាក់បឹងមាស ហើយពេលដែលជន រងគ្រោះជាជនជាតិថៃចូលដល់ក្នុង បន្ទប់ទើបពួកគេ(ជនសង្ស័យ)បង្ខាំងតែ ម្ដង ។ ចំពោះការបង្ខាំងបុរសជនជាតិថៃ ២នាក់នេះដែរ គេនៅពុំទាន់ច្បាស់នៅ ឡើយថា ជារឿងពាក់ព័ន្ធអ្វីនោះទេ បើ ទោះជាគេសង្ស័យថាជាអំពើបង្ខាំងទារ ប្រាក់ក៏ដោយ ។
តាមប្រភពព័ត៌មាននៅកន្លែងឃាត់ ខ្លួនឱ្យដឹងដែរថា ជនសង្ស័យ និងជនជាតិ ថៃជាមនុស្សស្គាល់គ្នាពីមុនមក ទើបអាច ត្រូវជនសង្ស័យល្បួងឱ្យមកផ្ទះសំណាក់ បាន ។ ទោះជាយ៉ាងនេះក៏ដោយករណីឃាត់ ខ្លួនជនសង្ស័យទាំង៣ និងរំដោះជនជាតិ ថៃ២នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតកំពុងធ្វើកិច្ចការខាងលើ នេះ ថាតើវារឿងអ្វី ៕
