​ឃាត់ខ្លួន​មុខសញ្ញា​បង្ខាំង​មនុស្ស​៣​នាក់​និង​រំដោះ​ជនជាតិ​ថៃ​២​នាក់​

ដោយ​ ៖ វណ្ណា ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 08:53:46

​ប៉ោយ​ប៉ែ​ត​ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៣​ បាន​ឆ្មក់​ចូល​ផ្ទះសំណាក់​បឹង​មាស​ មាន​ទីតាំង​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៥​ ប្រមាណ​១០០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​ មុខសញ្ញា​បង្ខាំង​មនុស្ស​៣​នាក់​ ហើយ​រំដោះ​បាន​បុរស
​ជនជាតិ​ថៃ​២​នាក់​ផង​ដែរ​ ។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ ប៉ោយ​ប៉ែ​ត​លោក​ ហម​ ម៉ុ​ត​ ដែល​ដឹក​ នាំ​កម្លាំង​ឆ្មក់​ចូល​ឃាត់ខ្លួន​ជនសង្ស័យ​ និង​ជនជាតិ​ថៃ​មិន​បាន​លម្អិត​ជុំវិញ​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ និង​ការ​រំដោះ​ជន​ ជាតិ​ថៃ​២​នាក់​នេះ​ទេ​ ដោយ​លោក​មាន​ ប្រសាសន៍​យ៉ាង​ខ្លី​ថា​ ប្រតិបត្ដិការ​របស់​ សមត្ថកិច្ច​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ចាប់​ បក្ខពួក​ផ្សេង​ទៀត​នៅឡើយ​ ។​

​ទោះបីជា​បែប​នេះ​ក៏​ដោយ​តាម​សេច​ ក្ដី​រាយការណ៍​ឱ្យ​ដឹង​ថា​ ក្រៅពី​ឃាត់ខ្លួន​ ជនសង្ស័យ​ជា​មុខសញ្ញា​បង្ខាំង​មនុស្ស​ កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឃាត់​មេការ​ផ្ទះសំណាក់​បឹង​មាស​ ជា​ស្ដ្រី​ម្នាក់​ផង​ដែរ​យក​មក​សាកសួរ​ ។​

​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ដែរ​ថា​ នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​ នាក់​នេះ​បាន​ល្បួង​ជន​រង​គ្រោះ​ជនជាតិ​ថៃ​ ពី​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ផ្ទះ​ សំណាក់​បឹង​មាស​ ហើយ​ពេល​ដែល​ជន​ រង​គ្រោះជា​ជនជាតិ​ថៃ​ចូល​ដល់​ក្នុង​ បន្ទប់​ទើប​ពួក​គេ​(​ជនសង្ស័យ​)​បង្ខាំង​តែ​ ម្ដង​ ។​ ចំពោះ​ការ​បង្ខាំង​បុរស​ជនជាតិ​ថៃ​ ២​នាក់​នេះ​ដែរ​ គេ​នៅ​ពុំ​ទាន់​ច្បាស់​នៅ​ ឡើយ​ថា​ ជា​រឿង​ពាក់ព័ន្ធ​អ្វី​នោះ​ទេ​ បើ​ ទោះជា​គេ​សង្ស័យ​ថា​ជា​អំពើ​បង្ខាំង​ទារ​ ប្រាក់​ក៏​ដោយ​ ។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​ឃាត់​ ខ្លួន​ឱ្យ​ដឹង​ដែរ​ថា​ ជនសង្ស័យ​ និង​ជនជាតិ​ ថៃ​ជា​មនុស្ស​ស្គាល់គ្នា​ពី​មុន​មក​ ទើប​អាច​ ត្រូវ​ជនសង្ស័យ​ល្បួង​ឱ្យមក​ផ្ទះសំណាក់​ បាន​ ។​ ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​ករណី​ឃាត់​ ខ្លួន​ជនសង្ស័យ​ទាំង​៣​ និង​រំដោះ​ជនជាតិ​ ថៃ​២​នាក់​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ធ្វើ​កិច្ចការ​ខាងលើ​ នេះ​ ថា​តើ​វា​រឿង​អ្វី​ ៕