បារាំង​នឹង​បង្កើន​ជំនួយ​ពី​៣០​ម៉ឺន​ដល់​៥០​ម៉ឺន​អឺ​រ៉ូ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម​ក្នុង​ឆ្នាំ​២០១៣

ដោយ​ ៖ សហការី ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 11:02:52

​ភ្នំពេញ ៖ សាធារណរដ្ឋ​បារាំង​នឹង​បង្កើន​ជំនួយ​របស់​ខ្លួន​ពី​៣០​ម៉ឺន​អឺ​រ៉ូ​ដល់​ ៥០​ម៉ឺន​អឺ​រ៉ូ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម​ ក្នុង​ឆ្នាំ​២០១៣​នេះ​។​ លោក​ SERGE​ MOSTURA​ ឯកអគ្គរដ្ឋទូត​បារាំង​ទើប​ តែងតាំង​បាន​ថ្លែង​ដូច្នេះ​ក្នុង​ជំនួប​ជា​ មួយ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​នៅ​ស្ថានទូត​បារាំង​។​
​លោក​បានឱ្យ​ដឹង​ទៀត​ថា​ក្នុង​ឆ្នាំ​ ២០១២​កន្លង​មកនេះ​ ប្រទេស​បារាំង​ បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​មាន​ចំនួន​ ទឹកប្រាក់​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ ក្នុង​ឆ្នាំ​២០១៣​នេះ​ ជំនួយ​នឹង​មានការ​ កើនឡើង​ទៀត​ ។​ ជំនួយ​របស់​បារាំង​ ក៏​មាន​ដូច​ជា​ការ​ផ្ដល់​ប្រាក់​កម្ចី​ផង​ដែរ​ ដែល​ប៉ុន្មាន​សបា្ដហ៍​ខាង​មុខ​នេះ​នឹង​មាន​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ ពី​ការ​ផលិត​ទឹក​ស្អាត​ដែល​មាន​តម្លៃ​ រហូត​ដល់​៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ រវាង​  ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​នឹង​រដ្ឋាករ​  ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ហើយ​រោង​ ចក្រ​ចម្រោះ​ទឹក​ស្អាត​នោះ​មាន​ទីតាំង​ នៅ​សង្កាត់​និរោធ​ ខណ្ឌមានជ័យ​ ។​
​លោក​ឯកអគ្គរដ្ឋទូត​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ជំនួប​របស់​លោកនាយក​រដ្ឋមន្ដ្រី​ បារាំង​ ជាមួយ​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ខណៈ​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ មក​ចូលរួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរមសព​ ព្រះ​មហា​វីរក្សត្រ​នោះ​ លោកនាយក​រដ្ឋមន្ដ្រី​បារាំង​បាន​លើក​ ឡើង​អំពី​ការ​លើក​ស្ទួយ​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​ដូច​ជា​ការ​បណ្ដុះបណ្ដាល​នាយ​ ទាហាន​កម្ពុជា​ដោយសារ​កម្ពុជា​បាន​ បញ្ជូន​កងទ័ព​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ បំពេញបេសកកម្ម​នៅ​ប្រទេស​លី​បង់​ ,​ ស៊ូ​ដង់​ ការ​ចូលរួម​វិភាគទាន​របស់​ប្រទេស​ បារាំង​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​ មនុស្ស​របស់​កម្ពុជា​ក្នុង​នោះ​មាន​គម្រោង​ នៃ​ការ​គាំទ្រ​ ទៅ​ដល់​សាកលវិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ​ ដែល​មាន​អ្នក​ទទួល​បាន​ អាហារូបករណ៍​១០០​នាក់​ក្នុង​មួយ​ឆ្នាំ​ ។​
​ក្រៅពី​នេះ​ក៏​មាន​គម្រោង​ជួយ​ដល់​ ការ​លើក​ស្ទួយ​វិស័យ​សុខាភិបាល​ផង​ដែរ​។​ ជាមួយ​នេះ​ លោកនាយក​រដ្ឋមន្ដ្រី​បារាំង​ ក៏​បាន​បង្ហាញ​ឆន្ទៈ​អំពី​គម្រោង​វិនិយោគ​ របស់​ប្រទេស​បារាំង​ទៅ​លើ​វិស័យ​អគ្គិសនី​ដើរ​ដោយ​ហ្គា​ស​នៅ​តាម​ខេត្ដ​មាត់​ សមុទ្រ​ផង​ដែរ​ 9​  សហការី​