ជំនឿ​ទុកចិត្ដ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​កាន់តែ​មានការ​កើនឡើង​

ដោយ​ ៖ សហការី ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 11:04:25

​ភ្នំពេញ​ ៖​ លោក​ Masafumi​ Kuroki​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ ដែល​បញ្ចប់​អាណត្ដិ​ការទូត​ បាន​មាន​ប្រសាសន៍​ថា​ដោយ​កត្ដា​ សន្ដិភាព​ ស្ថិរភាព​នយោបាយ​ សន្ដិសុខ​ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ ល្អ​ប្រសើរ​ថែម​ទៀត​នោះ​អ្នក​វិនិយោគ​ ទុន​ជប៉ុន​នឹង​មានការ​កើនឡើង​បន្ថែម​ ទៀត​នៅ​កម្ពុជា​ ។​

​លោក​ កុយ​ គួ​ង​ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ បាន​ថ្លែង​ដូច្នេះ​ប្រាប់​អ្នក​យក​ព័ត៌មាន​ ក្រោយ​ជំនួប​សម្ដែង​ការ​គួរសម​និង​ ជម្រាបលា​របស់​លោក​ ឯកអគ្គរាជទូត​ ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ជាមួយ​លោក​ ឧបនាយករដ្ឋមន្ដ្រី​រដ្ឋមន្ដ្រីក្រសួង​ការ​ បរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ ទីស្ដីការក្រសួង​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​ សម្ដែង​នូវ​សេចក្ដី​សោកស្ដាយ​ដ៏​ក្រៀម​ ក្រំ​ជា​ថ្មី​ម្ដងទៀត​ ចំពោះ​ការ​ដែល​កម្ពុជា​ បាត់បង់​នូវ​ព្រះ​មហា​វីរក្សត្រ​មួយ​ព្រះ​ អង្គ​ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជ​ រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​តាម​ រយៈ​ក្រសួងការបរទេស​កម្ពុជា​ ដែល​បាន​ ជួយ​សម្រួល​ការងារ​បេសកកម្ម​ការ​ ទូត​រយៈពេល​៣​ឆ្នាំ​កន្លះ​នៅ​កម្ពុជា​ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ។​

​លោក​បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​ ជាង​៣​ឆ្នាំ​មកនេះ​ លោក​បាន​បំពេញ​ការ​ ងារ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ ទាំង​ពីរ​មាន​ភាព​ជិត​ស្និទ្ធ​រឹង​មាំ​បន្ថែម​ ទៀត​ ជា​ពិសេស​មានការ​ចុះហត្ថលេខា​ លើ​ពិធី​ប្ដូរ​សារ​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ ច្រើន​ដល់​ប្រទេស​កម្ពុជា​ ។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​ហោ​ ណាំ​ហុង​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ជប៉ុន​ ដែល​ បាន​បញ្ជូន​ព្រះ​អង្គ​ម្ចាស់​អា​គី​ស៊ី​ណូ​ដឹក​ នាំ​គណៈប្រតិភូ​មក​ចូលរួម​ក្នុង​ព្រះរាជ​ ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះ​ មហា​វីរក្សត្រ​នា​ពេល​កន្លង​មក​ថ្មីៗ​នេះ​។​ លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​មានទឹក​ព្រះ​ ទ័យ​ស្រឡាញ់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ អស់យ៉ាង​ជ្រាលជ្រៅ​ ហើយ​ព្រះ​អង្គ​មិន​ គ្រាន់តែ​បិតា​ឯករាជ្យ​ទេ​ ជា​បិតា​សន្ដិភាព​ បិតា​បង្រួបបង្រួម​ជាតិ​ ហើយ​នៅ​លើ​ ឆាក​អន្ដរជាតិ​ ព្រះ​អង្គ​បាន​ចូលរួម​យ៉ាង​ សកម្ម​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សន្ដិភាព​ ស្ថិរ​ ភាព​និង​សន្ដិភាព​លើ​សក​លោក​ផង​ដែរ​។​ ជាមួយ​នេះ​ព្រះ​អង្គ​ក៏​ជា​ ស្ថាបនិក​មួយ​ យ៉ាង​ពិសេស​នៃ​អង្គការ​អន្ដរជាតិ​ ដូច​ជា​ ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ក្រុម​ប្រទេស​ និយាយ​ភាសា​បារាំង​ហើយ​សកម្មភាព​ដ៏​ ឆ្នើម​មួយទៀត​របស់​ព្រះ​អង្គ​ គឺ​ក្នុង​សម័យ​ សង្គ្រាម​ប្រទេស​វៀតណាម​ព្រះ​អង្គ​ខិតខំ​ ទប់ស្កាត់​មិន​ឱ្យ​សង្គ្រាម​នៅ​វៀតណាម​ នោះ​រាលដាល​មក​ដល់​ប្រទេស​កម្ពុជា​ ទៀត​ផង​ ។​

​ម្យ៉ាងទៀត​ក្នុង​សម័យ​សង្គម​រាស្ដ្រ​ និយម​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ គឺ​នៅ​លើ​គ្រប់​វិស័យ​មានការ​រីក​ចម្រើន​ ពិសេស​លើ​វិស័យ​ឧស្សាហកម្ម​ ហើយ​ បើ​គ្មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​របស់​ សេនាប្រមុខ​ លន់​ ន​ល់​ និង​របប​ខ្មែរ​ ក្រហម​នោះ​ទេ​ គឺថា​កម្ពុជា​មានការ​ អភិវឌ្ឍ​ស្មើ​និង​លើស​ពី​សមាជិក​អាស៊ាន​ មួយ​ចំនួន​ទៀត​ផង​។​លោក​ឧបនាយក​រដ្ឋ​ មន្ដ្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ ជប៉ុន​ ដែល​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​ ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​លើ​គ្រប់​ វិស័យ​ ជា​ពិសេស​វិស័យ​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​កសិកម្ម​ទឹក​ស្អាត​ ។​ល​។​

​ពិសេស​ការ​ផ្ដល់​ជំនួយ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម​ ហើយ​បើ​គ្មាន​ការ​ជួយ​ ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ជប៉ុន​ទេ​នោះ​ សាលាក្ដី​ខ្មែរក្រហម​ក៏​នឹង​ពិបាក​កើត​ មាន​ឡើង​ដែរ​ ។​ លោក​ឧបនាយករដ្ឋមន្ដ្រី​ បាន​បញ្ជាក់​ទៀត​ថា​ ជប៉ុន​មិន​គ្រាន់តែ​ ជា​ប្រទេស​ជិត​ស្និទ្ធ​នឹង​កម្ពុជា​ទេ​ជប៉ុន​ក៏​ ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ដ្រ​របស់​អាស៊ាន​ ផង​ដែរ​ ក្នុង​នោះ​ជប៉ុន​បាន​ផ្ដល់​មូល​ និ​ធិ​ជា​ច្រើន​សម្រាប់​ការ​ធ្វើ​សមា​ហរ​ណ​ កម្ម​អាស៊ាន​-​ជប៉ុន​ ហើយ​ក្នុងឆ្នាំនេះ​ផង​ ដែរ​ កម្ពុជា​ដើរតួ​ជា​ប្រទេស​សម្រប​ សម្រួល​រវាង​អាស៊ាន​-​ជប៉ុន​រយៈពេល​៣​ ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥​ ។​ ដូច្នេះ​ ក្នុង​ រយៈពេល​នេះ​ កម្ពុជា​នឹង​ខិតខំ​ធ្វើ​ឱ្យ​ អាស៊ាន​-​ជប៉ុន​កាន់តែ​ខិត​ជិត​គ្នា​មាន​ កិច្ច​សហប្រតិបត្ដិការ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​កម្ពុជា​មាន​កិច្ច​សហប្រតិបត្ដិការ​ ជាមួយ​ជប៉ុន​ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក្របខ័ណ្ឌ​មេគង្គ​-​ជប៉ុន​និង​ក្របខ័ណ្ឌ​ អាស៊ាន​ជប៉ុន​ ។​ លោក​ឧបនាយក​រដ្ឋ​ មន្ដ្រី​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ អ្នក​វិនិយោគ​ជប៉ុន​ ពិសេស​ក្រុមប្រឹក្សា​ វិនិយោគ​ធំៗ​ ដែល​គ្រោង​មក​កាន់​កម្ពុជា​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ព្រោះ​កា​រវិ​និ​ យោគ​ឯកជន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ កម្ពុជា​បាន​យ៉ាងច្រើន​ ទាំង​ការងារ​និង​ ការ​ផ្ទេរ​បច្ចេកវិជ្ជា​មក​កម្ពុជា​ផង​ដែរ​ ។ ម្យ៉ាងទៀត​ឆ្នាំ​នេះ​ គឺជា​ឆ្នាំ​ខួប​ទី​៦០​នៃ​ ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​ ដូច្នេះ​ភាគី​ទាំង​ ពីរ​ក៏​បាន​ពិគ្រោះ​យោបល់​គ្នា​ពិភាក្សា​ អំពី​កម្មវិធី​នានា​ ដើម្បី​ប្រារឰ​ខួប​នេះ​ ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ពីរ​កាន់តែ​រឹង​មាំ​ និង​ខ្លាំងក្លា​ថែម​ទៀត​ ជា​ពិសេស​នាំ​មក​នូវ​វិនិយោគ​ជប៉ុន​មក​ កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទំនាក់ទំនង​ការ​ ទូត​រវាង​កម្ពុជា​នឹង​ជប៉ុន​ត្រូវ​បាន​បង្កើត​ ឡើង​នៅ​ឆ្នាំ​១៩៥៣​ទំនាក់ទំនង​នេះ​ ត្រូវ​បាន​កាត់​ផ្ដាច់​នៅ​សម័យ​ខ្មែរក្រហម​ ហើយ​បាន​ភ្ជាប់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២​។​ ចំពោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​នឹង​ ជប៉ុន​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១២​ សរុប​ មាន​ជាង​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ជំនួយ​ឥត​សំណង​របស់​ជប៉ុន​មក​កាន់​ កម្ពុជា​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១២​មាន​ ចំនួន​ជាង​៣០១​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​វិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា​ឆ្នាំ​ ២០១១​ មាន​១២១​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ឆ្នាំ​២០១២​កើន​ដល់​ ចំនួន​ជាង​២៥៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ចំពោះ​វិស័យ​ ទេសចរណ៍​ជប៉ុន​ដែល​មក​ទស្សនា​កម្ពុជា​ មាន​ជិត​១៨​ម៉ឺន​នាក់​ ហើយ​ជំនួយ​របស់​ ជប៉ុន​ទៅ​លើ​សាលាក្ដី​ខ្មែរក្រហម​ពី​ឆ្នាំ​ ២០១០​ដល់​ឆ្នាំ​២០១២​មាន​ចំនួន​ជាង​ ៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕