
ទុយណេស៊ីប្រកាសរំលាយរដ្ឋាភិបាល
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 13:18:20
កាលពីថ្ងៃទី៦ ខែកុម្ភៈ នាយករដ្ឋមន្ដ្រីទុយណេស៊ី លោក Hamadi Jebali បាន ប្រកាសរំលាយរដ្ឋាភិបាលចម្រុះដើម្បី បើកផ្លូវឱ្យការបង្កើតរដ្ឋាភិបាលថ្មីដឹកនាំ ប្រទេសជាតិរហូតដល់ការបោះឆ្នោតជាថ្មី ។ នាយករដ្ឋមន្ដ្រី Hamadi Jebali បន្ដ ទៀតថា តួនាទីចាំបាច់បំផុតរបស់រដ្ឋាភិ បាលថ្មី គឺត្រូវរៀបចំការបោះឆ្នោតសកល ឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន ។ ទាំងនោះគឺជាការយោគយល់របស់រដ្ឋាភិ បាលដល់ក្រុមប្រឆាំងដែលស្នើឱ្យរដ្ឋាភិ បាលកែទម្រង់គណៈរដ្ឋមន្ដ្រី ។
នាយករដ្ឋមន្ដ្រី Hamadi Jebali បាន ប្រកាសរំលាយរដ្ឋាភិបាល ក្នុងពេលដែល ក្រុមបាតុករដង្ហែក្បួនបាតុកម្មនៅតាម ទីក្រុងធំៗទាមទារឱ្យរដ្ឋាភិបាលកែទម្រង់ ក្រោយពេលដែលមេដឹកនាំក្រុមស្រឡាញ់ ប្រជាធិបតេយ្យ DPP ដឹកនាំដោយលោក Chokri Belaid ត្រូវគេធ្វើឃាតនៅមុខ ផ្ទះរបស់លោកផ្ទាល់នោះ ។
នាយករដ្ឋមន្ដ្រី Hamadi Jebali ចាត់ ទុកការធ្វើឃាតនោះជាសកម្មភាពភេរវ កម្ម ដោយលោកសន្យាថានឹងចាប់ជន ល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ក្នុងពេលជាមួយគ្នានោះប្រធានាធិបតី ទុយណេស៊ី លោក Moncef Marzouki បានលុបចោលការទៅចូលរួមកិច្ចប្រជុំ ជាប្រចាំរបស់អង្គការសហប្រតិបត្ដិការ អ៊ិុស្លាម OIC ដែលរៀបចំឡើងនៅទីក្រុង កាយរ៉ូ ប្រទេសអេហ្ស៊ីប ។ រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងប៉ារីសក៏បានថ្កោល ទោសការធ្វើឃាតមេដឹកនាំគណបក្ស ប្រឆាំងផងដែរ ។
តាមក្រសួងមហាផ្ទៃទុយណេស៊ី ពលរដ្ឋជាង១ពាន់នាក់បានធ្វើបាតុកម្ម នៅខាងក្រៅទីស្នាក់ការក្រសួងការពារ ជាតិ នៅរដ្ឋធានីទុយនីស កាលពីថ្ងៃទី៦ កុម្ភៈ ហើយបានប៉ះទង្គិចជាមួយក្រុម ប៉ូលិស បណ្ដាលឱ្យប៉ូលិសម្នាក់បាត់បង់ ជីវិត ។
តាមគម្រោងសម្ព័ន្ធគណបក្សប្រឆាំង ដែលមាន៤គណបក្សនឹងនាំគ្នាធ្វើកូដកម្ម នៅថ្ងៃទី៧ កុម្ភៈ ប្រឆាំងទៅនឹងការធ្វើ ឃាតមេដឹកនាំគណបក្សប្រឆាំង DPP ។ ក្រៅពីនេះសម្ព័ន្ធគណបក្សប្រឆាំងក៏បាន អំពាវនាវឱ្យតំណាងរបស់ខ្លួនចាកចេញ ពីគណៈកម្មាធិការបង្កើតរដ្ឋធម្មនុញ្ញ ដែលទទួលខុសត្រូវតាក់តែងរដ្ឋធម្មនុញ្ញ ៕
